ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​គ្រោង​បង្កើន​អាយុ​ចូល​និវត្តន៍​ដល់​69​ឆ្នាំ

7 ឆ្នាំ មុន

សារព័ត៌​មាននៅ​ក្រុង​ប៊ែ​រ​ឡាំង កាលពី​ថ្ងៃ​ទី​១៦ សីហា ២០១៦ ផ្សាយ​ថា ធនាគារជាតិ​អា​ល្លឺ​ម៉​ង់​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ពន្យារ​អាយុ​នៃ​ការ​ចូល​និវត្តន៍​ពី​៦៥​ឆ្នាំ​ក្នុង​ពេល​បច្ចុប្បន្ន​ទៅ​៦៩​ឆ្នាំ ក្នុង​រយៈពេល​៤៤​ឆ្នាំ​ខាង​មុខ

សារព័ត៌​មាននៅ​ក្រុង​ប៊ែ​រ​ឡាំង កាលពី​ថ្ងៃ​ទី​១៦ សីហា ២០១៦ ផ្សាយ​ថា ធនាគារជាតិ​អា​ល្លឺ​ម៉​ង់​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ពន្យារ​អាយុ​នៃ​ការ​ចូល​និវត្តន៍​ពី​៦៥​ឆ្នាំ​ក្នុង​ពេល​បច្ចុប្បន្ន​ទៅ​៦៩​ឆ្នាំ ក្នុង​រយៈពេល​៤៤​ឆ្នាំ​ខាង​មុខ ឬ​នៅ​ឆ្នាំ​២០៥០ ។ ធ្វើ​បែប​នេះ​ក្នុង​ហេតុ​ុ​ផល​ថា កន្លង​មក​រដ្ឋាភិបាល​មាន​គម្រោង​ពន្យារពេល​ចូល​និវត្តន៍​ពី​ការងារ​ក្នុង​វ័យ​៦៧​ឆ្នាំ នៅ​ឆ្នាំ​២០៣០ ប៉ុន្តែ​ក្នុង​រយៈពេល​វែង​នេះ​មិ​គ្រប់គ្រាន់​ពី​ការ​រក្សា​តុល្យភាព​ប្រព័ន្ធ​សង្គមកិច្ច និង​ការងារ ព្រោះ​ពលរដ្ឋ​វ័យ​ចូល​និវត្តន៍​នឹង​មាន​អាយុ​វែង ផ្ទុយ​នឹង​អត្រាកំណើត​ដែល​ធ្លាក់​ចុះ ។ មាន​ន័យ​ថា​មិន​អាច​ផលិត​ធនធានមនុស្ស​ជំនាន់​ថ្មី​មក​ជំនួស​បាន​ទាន់​ពេលវេលា ។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក  Steffen Seibert អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​អា​ល្លឺ​ម៉​ង់ បាន​បញ្ជាក់​ថា​នយោបាយ​ស្តី​ពី​អាយុ​ចូល​និវត្តន៍​សម្រាប់​វ័យ​ចំណាស់់​តាម​គោល​គំនិត​របស់​លោកស្រី​អធិការបតី  Angela Merkel នៅ​តែ​ស្ថិត​ក្នុង​អាយុ​៦៧​ឆ្នាំ គឺជា​ការ​គណនា​យ៉ាង​សម​ស្រប​តាម​គោលការណ៍​ប្រជាសាស្ត្រ ខណៈ​ពេល​ភាគី​ជា​ច្រើន​មាន​ជំនឿ​ថា​បញ្ហា​អាយុ​ដែល​សម​ស្រប​សម្រាប់​វ័យ​ចូល​និវត្តន៍ ពី​ការងារ​របស់​អា​ល្លឺ​ម៉​ង់ គឺជា​ផ្នែក​មួយ​នៅ​ក្នុង​បញ្ហា​ដ៏​សំខាន់​នៃ​ការ​រក​ប្រជាប្រិយភាព​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​១០១៧ ៕