ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហូប​ពេញ​មួយផ្ទះ បែរ​ជា​ពុលស្លា.ប់ម្នាក់?

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​ពិតជា​គួរ​ឱ្យ​​ងឿងឆ្ងល់​បំផុត​ ដែល​គ្រួសារ​មួយ​មាន​សមាជិក​​៤​នាក់​បាន​ហូប​ដំឡូង​មី​ទាំងអស់​គ្នា​ តែ​បែរ​ជា​​ពុល​តែ​កូនស្រី​ច្បង​ម្នាក់​​​ស្លា.ប់​ ដែល​​ហេតុការណ៍​នេះ​ បង្កឱ្យភ្ញាក់​ផ្អើល​​​​កាលពី​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៤​​សីហា ​​២០១៦ ស្ថិត​នៅ​ក្នុងផ្ទះ​​​ជន​រង​គ្រោះ​ ​ក្នុងភូមិ​សំ​សាន្ត​ ឃុំ​តា​លោ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ។

ខេត្តពោធិ៍សាត់​ ៖ ​ពិតជា​គួរ​ឱ្យ​​ងឿងឆ្ងល់​បំផុត​ ដែល​គ្រួសារ​មួយ​មាន​សមាជិក​​៤​នាក់​បាន​ហូប​ដំឡូង​មី​ទាំងអស់​គ្នា​ តែ​បែរ​ជា​​ពុល​តែ​កូនស្រី​ច្បង​ម្នាក់​​​ស្លាប់​ ដែល​​ហេតុការណ៍​នេះ​ បង្កឱ្យភ្ញាក់​ផ្អើល​​​​កាលពី​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៤​​សីហា ​​២០១៦ ស្ថិត​នៅ​ក្នុងផ្ទះ​​​ជន​រង​គ្រោះ​ ​ក្នុងភូមិ​សំ​សាន្ត​ ឃុំ​តា​លោ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ។

លោក​នាយ​ប៉ុស្តិ៍​​រដ្ឋបាល​នៅ​ទីនោះ​​​ឱ្យ​​ដឹង​​ថា ​គ្រួសារ​​មាន​ប្ដី​ឈ្មោះ​ជា រ៉ា ​អាយុ​៥៣​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​នួន សា​រ៉​ន​ អាយុ​៤៥​ឆ្នាំ​មានកូន​២​នាក់​ ស្រី​បង​អាយុ​​៤​ឆ្នាំ​ និង​ប្រុស​ប្អូន​អាយុ២​ឆ្នាំ​ ។​ ក្រៅពី​ធ្វើស្រែ​គ្រួសារ​នេះ​ មាន​ដីចម្ការ​​ដាំដំឡូង​មី​ ដើម្បី​គួប​ផ្សំគ្នា​ ។

​ប្រភពបន្តថា ​ជា​រៀងរាល់ល្ងាច គ្រួសារ​នេះ​តែងតែ​ស្ងោរ​ដំឡូង​មី​ហូប​បន្ថែម​ពីលើ​អាហារ​ពេល​ល្ងាច​ ដើម្បី​កំដរ​ការ​អផ្សុក​ ។​ ស្រាប់​តែ​នៅ​ចន្លោះ​​​ម៉ោង១០ ​ទៅ​​ម៉ោ​ង១១​យប់ (ថ្ងៃកើតហេតុ) ស្ត្រី​ជា​ម្ដាយ​បាន​ស្ងោរដំឡូង​មី​​ លុះ​ពេល​ឆ្អិន​ក៏​ស្រង់​ដាក់​លើ​កញ្ច្រែង​នាំ​គ្នា​អង្គុយ​ហូប​ដូច​សព្វដង​ ។​ ហូប​រួច​មួយសន្ទុះ​ក្រោយមក ​កូនស្រី​ច្បង​ឈ្មោះ​រ៉ា ស្រី​លក្ខណ៍​ ​​មាន​អាការៈក្អួតចង្អោរ​​ចេញ​សុទ្ធតែ​ដំឡូង​មី​​ម​ក​វិញ​។​

ឃើញ​ដូច្នោះ​ ​ម្ដាយ​បានរឹតខ្នង ​និង​កោសខ្យល់​ឱ្យ ​ព្រមទាំង​ឱ្យ​ផឹកទឹក​ឃ្មុំ​ រួច​ហើយ​ទើប​ចូល​ដេក​ទាំងអស់​​គ្នា​ ។ លុះ​​នៅ​វេលា​ម៉ោង​មួយ​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៤​ សីហា ពេល​​ម្ដាយ​ភ្ញាក់ខ្លួន​ស្រវា​រាវ​កូន ​ស្រាប់តែ​កូនស្រី​ច្បង​មិន​​កំរើក​សោះ ពេល​នោះ​ក៏​​ដុត​ចង្កៀង​​​មើល​ ស្រាប់តែ​មិនដឹង​ស្លាប់​តាំង​ពី​ពេល​ណា​មក​ទេ​ ទើប​ឪពុក​ម្ដាយ​ស្រែកយំ​ផ្អើល​ទាំង​យប់​តែ​ម្ដង​ ។

​ករណី​នេះ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ​ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​ថា ​តើ​បណ្ដាល​មក​ពី​ដំឡូង​មី​ ឬ​​​ក៏​មាន​អ្វី​ផ្សេង ព្រោះថា​ដំឡូង​​មី​ហូប​ទាំងអស់​គ្នា​ បែរជា​ពុល​តែ​ម្នាក់​បែប​នេះ?