ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរី​ដុះ​ភ្លុក​បញ្ច្រាស​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី

7 ឆ្នាំ មុន

ដំរី​ក្រិន​មួយ​ក្បាលមាន​ភ្លុក​ដុះ​បញ្ច្រាសទិស​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ មន្ត្រី​ជំនាញ​ផ្នែក​សត្វព្រៃ​បញ្ជាក់​ប្រាប់ AFP កាលពី​ថ្ងៃ​ទី​១២ សីហា ២០១៦ ថា សត្វ​ចម្លែក​នោះ រក​ឃើញ​ដោយ​ក្រុម​ជំនាញ​ខាង​សត្វព្រៃ​

ដំរី​ក្រិន​មួយ​ក្បាលមាន​ភ្លុក​ដុះ​បញ្ច្រាសទិស​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ មន្ត្រី​ជំនាញ​ផ្នែក​សត្វព្រៃ​បញ្ជាក់​ប្រាប់ AFP កាលពី​ថ្ងៃ​ទី​១២ សីហា ២០១៦ ថា សត្វ​ចម្លែក​នោះ រក​ឃើញ​ដោយ​ក្រុម​ជំនាញ​ខាង​សត្វព្រៃ​នៅ​សួន​ដូងប្រេង​មួយ​ក្នុង​រដ្ឋ Sahah កោះ​បូ​នៀវ កាលពី​ថ្ងៃ​ទី​១១ សីហា ។

លោក Sen Nathan នាយករង​ផ្នែក​សត្វព្រៃ​ក្នុង​រដ្ឋ Sahah និយាយ​ថា «​វា​ជា​សត្វ​កម្រ​បំផុត យើង​មិន​ប្រាកដ​នៅ​ក្នុង​ចិត្ត​ថា ហេតុ​អ្វី​បានជា​ភ្លុក​របស់​វា​មាន​សភាព​បែប​នេះ​ទេ? ប៉ុន្តែ​វា​អាច​មាន​កំហុស​តាំងពី​កំណើត ឬ​ដោយសារ​ការ​បង្កាត់​ពូជ​» ។

លោក Andrew Sebastian អ្នកចូលរួម​បង្កើត​ក្រុម «Ecotourism and Conservation Society Malaysia» និយាយ​ថា «​ភ្លុក​មួយគូ​នេះ​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ខ្លា​ចង្កូម​ដាវ ជា​សត្វ​បុរាណ ប៉ុន្តែ​ប្រាកដ​ណាស់​ថា ពួក​វា​មិន​ពាក់ព័ន្ធ​គ្នា​ទេ​» ។

លោក Sebastian បាន​ក្រើនរំលឹក​ថា ភ្លក់​បែរក្រោយ​របស់​ដំរី​ដ៏​កម្រ​មួយ​ក្បាល​នោះ អាច​បង្ក​ឱ្យ​មាន​បញ្ហា​មួយ​ចំនួន​នៅ​ពេល​ដែល​វា​ប្រយុទ្ធ​ជាមួយ​សត្រូវ ។

នៅ​ក្នុង​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​កាលពី​ជាង​១០​ឆ្នាំ​មុន បង្ហាញ​ឱ្យ​ឃើញ​ថា មាន​ដំរី​ប្រហែល​២០០០​ក្បាល​នៅ​រដ្ឋ Sahah​។ មន្ត្រី​ជំនាញ​ផ្នែក​សត្វព្រៃ​ឱ្យ​ដឹង​ថា នឹង​សិក្សា​ស្រាវជ្រាវ​ជា​ថ្មី​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​។ ការ​គំរាមកំហែង​ដ៏​ធំ​ដល់​ដំរី​នៅ​រដ្ឋ Sahah មិនមែន​ជា​ការ​បរបាញ់ ប៉ុន្តែ​គឺជា​ការ​បាត់បង់​ទីជម្រក​របស់​វា ព្រោះ​មានការ​អភិវឌ្ឍ​ខ្ពស់ និង​កំណើន​របស់​ប្រជាពលរដ្ឋ ៕