ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​លី​អូ​ប្រគល់​ម៉ូតូ Honda Dream និង​ទូរស័ព្ទ​ដៃ iPhone 6s ដល់​អ្នក​ឈ្នះ​ពី​កម្មវិធី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​លី​អូ បាន​ប្រគល់​រង្វាន់​ម៉ូតូ Honda Dream និង​ទូរស័ព្ទ​ដៃ iPhone 6s ដល់​អ្នក​ឈ្នះ​រង្វាន់​នៅ​ក្នុង​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត​របស់​ខ្លួន ។ កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ សីហា

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​លី​អូ បាន​ប្រគល់​រង្វាន់​ម៉ូតូ Honda Dream និង​ទូរស័ព្ទ​ដៃ iPhone 6s ដល់​អ្នក​ឈ្នះ​រង្វាន់​នៅ​ក្នុង​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត​របស់​ខ្លួន ។ កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ សីហា ២០១៦ នៅ Tiffy Arena ដែល​បាន​ចូលរួម​ប្រគល់​រង្វាន់​ដោយ ប្រធាន​គ្រប់គ្រង​ទីផ្សារ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ ។ អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ Honda Dream មាន​មក​ពី​ទូ​ទាំង​ប្រទេស​រួម​មាន រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និង​ខេត្តកំពត ។

លោក ច័ន្ទ គិរី អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ពី​កម្មវិធី​នេះ ត្រេកអរ​យ៉ាង​ខ្លាំង​ដែល​បានដឹង​ថា លោក​ឈ្នះ​ម៉ូតូ​ម៉ាក​ថ្មី​នេះ​ពី​ក្រុមហ៊ុនស្រា​បៀរ​លី​អូ ។ លោក ច័ន្ទ គិរី បាន​មាន​ប្រសាសន៍​ថា ៖«​ខ្ញុំ​គ្រាន់តែ​ញ៉ាំ​អស់ពីរ​បី​កំប៉ុង​ជាមួយ​មិត្តភក្តិ ក៏​ឈ្នះ​រង្វាន់​តែ​ម្តង ។ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ ដែល​បាន​បង្កើត​នូវ​កម្មវិធី​ដ៏​ភ្ញាក់ផ្អើល​នេះ​ឡើង និង​សូម​ជូនពរ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ភាព​ជោគជ័យ​ជា​និច្ច ។ កម្មវិធី​គាស់​ភ្លាម ឈ្នះ​ភ្លែត ពី​ស្រា​បៀរ​លី​អូ  បង្កើត​ឡើង​ដើម្បី​ជា​កិច្ច​តបស្នង​ដល់​អតិថិជន​របស់​ខ្លួន​សម្រាប់​ការ​គាំទ្រ ។ ប៉ុន្តែ​កម្មវិធី​នៅ​ឆ្នាំ​នេះ ទទួល​បាន​ជោគជ័យ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ជាង​កម្មវិធី​ដូច​គ្នា​នេះ​កាលពី​ឆ្នាំ​មុន​ៗ»​។

លោក ព្រាប សុវណ្ណ តំណាង​ឱ្យ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ បាន​មាន​ប្រសាសន៍​ថា រថយន្ត Mazda Pick -Up ស៊េរី​ថ្មី និង​រង្វាន់​ជា​ច្រើន​ទៀត​កំពុង​តែ​រង់ចាំ​លោក​អ្នក ។

អតិថិជន​ស្រា​បៀរ លី​អូ នៅ​តែ​មានឱកាស​ឈ្នះ​ក្នុង​កម្មវិធី​គាស់​ភ្លាម ឈ្នះ​ភ្លែត​ពី​ស្រា​បៀរ​លី​អូ នៅ​ទូ​ទាំង​ប្រទេស ដែល​កម្មវិធី​នឹង​បន្ត​រហូត​ដល់​ដំណាច់ឆ្នាំ​២០១៦ នេះ​។

លោក​អ្នក​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង និង​គម្រប​ដប​ស្រា​បៀរ​លី​អូ រួច​ស្វែងរក​មើល​រង្វាន់​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​រថយន្ត Mazda Pick-Up ម៉ូតូ Honda Dream 2016  ទូរទស្សន៍​ទំហំ​៣២​អ៊ី​ញ រង្វាន់​ទឹកប្រាក់​១.០០០ ដុល្លារ ទូរស័ព្ទ iPhone 6s និង​រង្វាន់​ជា​ច្រើន​ទៀត ។ អ្នក​ឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក ព្រោះ​ភាព​អស្ចារ្យ​អាច​កើតឡើង​គ្រប់ពេល​ជាមួយ ស្រា​បៀរ​លី​អូ ៕