ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​គ្រូពេទ្យ​ចាក់​ថ្នាំ​២​ម្ជុល ១​ម៉ោង​ក្រោយ​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ លោកយាយ​ចំណាស់​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​បន្ទាប់​ពី​គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​កម្លាំង​ឲ្យ​២​ម្ជុល​បាន​ប្រហែល​១​ម៉ោង…

ខេត្តពោធិ៍សាត់ ៖ លោកយាយ​ចំណាស់​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​បន្ទាប់​ពី​គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​កម្លាំង​ឲ្យ​២​ម្ជុល​បាន​ប្រហែល​១​ម៉ោង ។ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៦​ល្ងាច ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​ស្រែ​ឫស្សី ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

លោក​វរសេនីយ៍ទោ ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹង​ថា គ្រូពេទ្យ​ដែល​ចាក់​ថ្នាំ​គេ​ស្លាប់​នោះ​ឈ្មោះ​ប្រាក់ សា​វៃ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ បំរើ​ការងារ​នៅ​មណ្ឌល​សុខភាព​ឃុំ​កំពង់​លួង ស្រុក​ក្រគរ (​មាន​ក្រប​ខណ្ឌ​រដ្ឋ​ត្រឹមត្រូវ​) ។ ចំណែក​យាយ​ចំណាស់​រង​គ្រោះ​ឈ្មោះ ជា វ៉ាង អាយុ​៧៦​ឆ្នាំ រស់នៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ ។

លោក​អធិការ​បន្ត​ថា តាម​ការ​ស្រាវជ្រាវ​គឺ​លោកយាយ​ដែល​ជា​ជន​រង​គ្រោះ​នោះ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​ប្រភេទ​ជា​យូរ​មក​ហើយ ហើយ​កន្លង​មក​គាត់​តែងតែ​ដើរ​ព្យាបាល​គ្រូខ្មែរ​បូរាណ​គ្រប់​ទីកន្លែង​តែ​មិនជា ។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៣​សីហា​នោះ គាត់​បាន​ឲ្យ​គ្រូខ្មែរ​ឈ្មោះ ឈួ​ន ឆុ​ន ដាក់​ថ្នាំ​បញ្ចុះ​ឲ្យ​រាគ​ខ្សោះ​អស់​​ពី​ខ្លួន ។ លុះ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល​ដោយសារ​ល្វើយ​អស់កម្លាំង​ខ្លាំង​ពេក គាត់​(​ជន​រង​គ្រោះ​)​បាន​ប្រើ​ចៅ​របស់​គាត់​ឲ្យ​ទៅ​ហៅ​ពេទ្យ​ឈ្មោះ ប្រាក់ សា​វៃ ខាងលើ​មក​ចាក់​ថ្នាំ​កម្លាំង​ឲ្យ ។ មួយសន្ទុះ​ក្រោយ​មក​ពេទ្យ​ឈ្មោះ ប្រាក់ សា​វៃ បាន​មក​ដល់ ហើយ​បាន​ចាក់​ថ្នាំ​កម្លាំង​ឲ្យ​គាត់​ចំនួន​ពីរ​ម្ជុល​រួច​ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ នៅ​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ស្រាប់តែ​យាយ​ចំណាស់​រូប​នោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។​   

លោក​អធិការ ឯម រុន បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​រឿង​បាន​ក្លាយទៅជា​បែប​នេះ​ហើយ​កូនចៅ​ខាង​ជន​រង​គ្រោះ​បាន​ស្នើ​ឲ្យ​គ្រូពេទ្យ​ជួយ​ថវិកា​ចំនួន​១០០០​ដុល្លារ​សហរដ្ឋអាមេរិក​ដើម្បី​យក​មក​ធ្វើបុណ្យ​ជូន​ម្ដាយ ។ ដំបូង​គ្រូពេទ្យ​រូប​នោះ​មិន​ព្រម​ទេ តែ​ដោយសារ​ក្រោយមក​ខាង​គ្រួសារ​ជន​រង​គ្រោះ​គំរាម​ប្ដឹង​ក៏​ព្រម​វិញ ដើម្បី​បញ្ចប់រឿង ។

លោក​អធិការ​បញ្ជាក់​ថា ឥឡូវនេះ​រឿងរ៉ាវ​បាន​បញ្ចប់​ដោយ​សន្តិវិធី​ហើយ ដោយ​មានការ​យល់ព្រម​ទាំង​សងខាង និង​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ផង​ដែរ ។ ហ៊ឹះ !…​ពិតជា​ស៊យ​មែន​ហ្មង​…​? ៕