ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​សិង្ហ​បុរី​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​គម្រប់​51​ឆ្នាំ

7 ឆ្នាំ មុន

AFP ផ្សាយ​ថា សិង្ហ​បុរី​បាន​ប្រារព្ធ​ពិធី​គម្រប់​ខួប​៥១​ឆ្នាំ​នៃ​ថ្ងៃ​បុណ្យ​ជាតិ​កាលពី​ថ្ងៃ​ទី​៩ សីហា ២០១៦ ដោយ​មានការ​ការពារ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ។

AFP ផ្សាយ​ថា សិង្ហ​បុរី​បាន​ប្រារព្ធ​ពិធី​គម្រប់​ខួប​៥១​ឆ្នាំ​នៃ​ថ្ងៃ​បុណ្យ​ជាតិ​កាលពី​ថ្ងៃ​ទី​៩ សីហា ២០១៦ ដោយ​មានការ​ការពារ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ។

ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​គឺជា​ទីតាំង​ប្រារព្ធ​ពិធី​មាន​ទាំង​មន្ត្រី​រដ្ឋការ ប៉ូលិស និង​ពលរដ្ឋ​។ ចំពោះ​ប្រជាពលរដ្ឋ​ត្រូវ​បាន​កំណត់​ស្ថិត​ក្នុង​តំបន់​ពិសេស​របស់​ខ្លួន ឯ​ប៉ូលិស​រង់ចាំ​ការពារ ខណៈ​ពេល​ទ័ពជើងទឹក និង​កង​នាវិក​រង់ចាំ​ការពារ​យ៉ាង​តឹងរ៉ឹង​នៅ​ដែនសមុទ្រ ។

សិង្ហ​បុរី​ស្ថិត​ក្នុង​ការ​ត្រៀមខ្លួន​ក្នុង​កម្រិត​ខ្ពស់ ក្រោយ​ពី​ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ី ចាប់ខ្លួន​ជនសង្ស័យ​ជា​សមាជិក​ក្រុម​ក្បាលរឹង​ចំនួន​៦​នាក់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​កោះ  Batam ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នៅ​ឆ្ងាយ​ពី​សិង្ហ​បុរី​ប្រហែល​១៥​គីឡូម៉ែត្រ ដោយ​ក្រុម​នោះ​មាន​គម្រោង​បាញ់​មី​ស៊ី​ល​វាយប្រហារ​សិង្ហ​បុរី​ពី​កោះ  Batam ។ សិង្ហ​បុរី​ជា​ប្រទេស​មាន​ស្តុ​​ក​ស្តម្ភ​នៅ​តំបន់​អាស៊ាន ។

លោក​លី សៀន​លុង នាយក​រដ្ឋមន្ត្រី​របស់​សិង្ហ​បុរី​ថ្លែង​ថា «​ប្រសិនបើ​មានការ​វាយប្រហារ​របស់​ក្រុម​ភេរវ​ករ​កើតឡើង យើង​ត្រូវ​សាមគ្គី​ជា​ធ្លុង​មួយ បើសិន​មិន​ដូច្នេះ​ទេ​ប្រទេស​យើង​ត្រូវ​រលំរលាយ ។ ក្រោយ​ពី​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​អង់គ្លេស កាលពី​ថ្ងៃ​ទី​៣១ សីហា ១៩៦៣ សិង្ហ​បុរី​ក្លាយជា​ផ្នែក​មួយ​របស់​ម៉ា​ឡេ​ស៊ី​នៅ​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​ដដែល ក្រោយមក​បាន​បំបែក​ចេញពី​ម៉ា​ឡេ​ស៊ី ក្លាយជា​ប្រទេស​ឯករាជ្យ​នៅ​ថ្ងៃ​ទី​៩ សីហា ១៩៦៥ ៕