ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈួ​ន ស្រី​ម៉ៅ រៀប​ការ​ទៅ​នៅ​អា​មេ​រិ​ក​អត់​ទាន់​យក​កូន​ទុក​ពេល​សន្សំ​លុយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ឈួ​ន ស្រី​ម៉ៅ​ដែល​រៀប​ការ​ចេញ​ទៅ​រស់នៅ​ជាមួយ​ស្វាមី​ជា​អាណិកជន​នៅ​អា​មេ​រិ​កបាន​មក​លេង​មាតុភូមិ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ស្រី​ម៉ៅ​មិន​ទាន់​មានកូន​ដូច​តារា​ស្រី​មួយ​ចំនួន​ទេ ។

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ឈួ​ន ស្រី​ម៉ៅ​ដែល​រៀប​ការ​ចេញ​ទៅ​រស់នៅ​ជាមួយ​ស្វាមី​ជា​អាណិកជន​នៅ​អា​មេ​រិ​កបាន​មក​លេង​មាតុភូមិ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ស្រី​ម៉ៅ​មិន​ទាន់​មានកូន​ដូច​តារា​ស្រី​មួយ​ចំនួន​ទេ ។

តារាចម្រៀង​នៅ​តែ​រក្សា​បាន​រាងស្តើង​ស្រ​ឡូ​ន​ឈួ​ន ស្រី​ម៉ៅ មក​ជាមួយ​ស្វាមី និង​ឪពុក​ម្តាយក្មេក​ដោយ​គ្រោង​ទៅ​កម្សាន្ត​នៅ​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា ព្រមទាំង​ប្រទេស​ជិតខាង​ផង​ដែរ​។ ក្រៅពី​នេះ​ឈួ​ន ស្រី​ម៉ៅ ឆ្លៀត​សេសសល់​ពេលវេលា​ពី​ដំណើរ​កម្សាន្ត​ចូលរួម​សម្តែង​នៅ​លើ​វេទិកា​ចម្រៀង​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ដើម្បី​ឱ្យ​ទស្សនិកជន បានឃើញ​ក្រោយ​ខកខាន​ជា​យូរ ។

ក្នុង​ឈុត​សម្លៀក​បំពាក់ យេ​ៗ​ទាន់សម័យ​រំលេច​សម្រស់​ស្រស់​ស្អាត​ក្នុង​ពិធី​ខួបកំណើត​កញ្ញា​ពៅ លី​ដា កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ឈួ​ន  ស្រី​ម៉ៅ ឱ្យ​ដឹង​ថា នាង​មក​កម្សាន្ត​នៅ​កម្ពុជា​៦​ស​ប្តា​ហ៍ ហើយ​គ្រោង​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ​នៅ​ចុងខែ​សីហា ។ ស្រី​ម៉ៅ​មក​ទាំង​ក្រុម​គ្រួសារ​ដើម្បី​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​នានា​នៃ​ប្រទេស​យើង ។

អ្នក​នាង​ឈួ​ន ស្រី​ម៉ៅ ឱ្យ​ដឹង​ថា រស់នៅ​លើ​ទឹកដី​ថ្មី​អា​មេ​រិ​ក នាង​នៅ​តែ​មិន​បោះបង់​អាជីព​ចម្រៀង​ទេ ។ «​សម្រាប់​ការ​មក​ស្រុក​កំណើត​វិញ​នាង​ខ្ញុំ​គ្រោង​មក​លេង​ឲ្យ​បាន​ញឹក​តែ​ម្តង​ក្រោយ​ពេល​សួរនាំ​ចិត្ត​ស្វាមី ព្រោះ​ទី​កំណើត​នេះ​នាង​ខ្ញុំ​អត់​បំភ្លេច​ឡើយ ទី​នេះ​ហើយ​ដែល​ជា​អនុស្សាវរីយ៍​មួយ​មិន​អាច​បំភ្លេច​បាន ហើយ​ក៏​ជា​កន្លែង​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​សិល្បៈ បើ​គ្មាន​បងប្អូន​នៅ​ទី​នេះ​ទេ នាង​ខ្ញុំ​ក៏​មិន​មានឱកាស​ជួប​ស្វាមី​នៅ​ស្រុក​គេ ក៏​ដូច​ជា​មានសំណាង​បាន​សម្តែង​ដល់​បណ្តា​ប្រទេស​នានា​ដែរ ។

ទាក់ទិន​រឿង​គ្មាន​កូន​ដូច​តារា​មួយ​ចំនួន​នេះ​ក៏​ព្រោះតែ​នាង​ខ្ញុំ​និង​ស្វាមី​មិន​ទាន់​សម្រេចចិត្ត​យក​កូន​ពេល​នេះ​នៅឡើយ​ទេ ដោយសារ​តែ​រវល់​ជាមួយ​ការងារ​រកស៊ី​ប្រចាំ​ថ្ងៃ​ដែល​ចេះ​តែ​ខកខាន​បណ្តោយ​ឲ្យ​យូរ​រហូត​ចំណាយពេល​ខកខាន​ពពោះ​អស់​ជា​ច្រើន​ខែ​មិន​មានការ​បារម្ភ​រឿង​អត់​កូន​ឡើយ ។ ឆ្នាំ​នេះ​នាង​ខ្ញុំ​មាន​អាយុ​២៨​ឆ្នាំ ផែនការ​យក​កូន​ប្រើ​អាច​នឹង​ចាប់ផ្តើម​គិត​នៅ​២​ឆ្នាំ​ទៀត គ្រា​ដែល​ស្បើយ​ពី​កិច្ចការ​មួយអន្លើ និង​ស្រប​ពេល​ដែល​អាយុ​ប៉ុណ្ណឹង​ល្មម​សម​ទទួលយក​កូន​បាន​ដែរ ។ ចំណុច​ទាំង​អស់នេះ​ហើយ​ជា​ការ​យល់​ឃើញ​រវាង​ប្តី​ប្រពន្ធ​យើង​ទាំង​ពីរ ប្រការ​សំខាន់​ប្រឹងរក​លុយកាក់​ទុក​សិន​ដើម្បី​ងាយស្រួល​រៀបចំ​អនាគត​ក្មេង​» ។

អ្នក​នាង​ឈួ​ន ស្រី​ម៉ៅ ជា​តារាចម្រៀង​មួយ​ដួង​និយម​ច្រៀង​បទ​ជំនាន់​អ្នកស្រី​រស់ សេរី​សុ​ុ​ទ្ធា​។ ស្រី​ម៉ៅ​អតីត​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រៃ​មាស តោ​មាស ដោយ​កាលនោះ​មាន​សមាជិក​ក្រុម​ចម្រៀង​សុទ្ធតែ​ជាតា​រា​ល្បី​ទាំងប្រុស​ទាំងស្រី ។ លើស​ពី​នោះ​ស្រី​ម៉ៅ តែងតែ​ច្រៀង​ជូន​ផលិតកម្ម​ក្រៅប្រទេស​ជា​ច្រើន​ទៀត និង​ច្រៀង​តាម​ស្ថានីយ​ទូរទស្សន៍ ៕