ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ស្នងការ​ឆ្មក់​បង្ក្រាប​ក្រុម​អ្នក​ជល់​មាន់​ ខណៈ​សមត្ថកិច្ច​មូលដ្ឋាន​ដេក​លក់

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ក្រុម​អ្នក​ញៀ.ន​ល្បែង​បញ្ជល់មាន់​ចំនួន​០៧​នាក់ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ឆ្មក់​ចូល​បង្ក្រាប​និង​ឃាត់ខ្លួន ខណៈ​រាប់​សិប​នាក់​ទៀត​រត់​ពេញ​ព្រៃ​ចម្ការ កាលពី​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ នៅ​ចំណុច​ភូមិ​សំរោង​កោង ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ហើយ​ស្រប​ពេល​ដែល​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ត្រូវ​ថ្នាំ​សណ្ដំ​ដេក​លក់​មិន​កំរើក​…

ខេត្តបាត់ដំបង​៖ ក្រុម​អ្នក​ញៀ.ន​ល្បែង​បញ្ជល់មាន់​ចំនួន​០៧​នាក់ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ឆ្មក់​ចូល​បង្ក្រាប​និង​ឃាត់ខ្លួន ខណៈ​រាប់​សិប​នាក់​ទៀត​រត់​ពេញ​ព្រៃ​ចម្ការ កាលពី​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ នៅ​ចំណុច​ភូមិ​សំរោង​កោង ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ហើយ​ស្រប​ពេល​ដែល​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ត្រូវ​ថ្នាំ​សណ្ដំ​ដេក​លក់​មិន​កំរើក​ ។

ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ប្រព្រឹត្ត​ល្បែង​ជល់​មាន់​ដែល​កម្លាំង​ការិយាល័យ​របស់​លោក​ចុះ​បង្ក្រាប​ខាងលើ​នេះ ប្រមូលផ្ដុំ​គ្នា​ប្រព្រឹត្ត​យូរហើយ តែ​ពួក​គេ​ចល័ត​គ្រប់កន្លែង​នៅ​ក្នុង​មូលដ្ឋាន លុះ​នៅ​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ ពេល​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា ទើប​លោកស្នងការ​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​របស់​លោកចុះ​បង្ក្រាប​តែ​ម្ដង​។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​របស​លោក ឃាត់ខ្លួន​អ្នកលេង​បាន​ចំនួន​០៧​នាក់ មាន់​ជល់​០២​ក្បាល ជញ្ជីង​ថ្លឹង​មាន់ សង្វៀន​ជល់​មាន់ ម៉ូតូ​០២​គ្រឿង និង វត្ថុ​តាង​មួយ​ចំនួន​ទៀត​។ សូម​បញ្ជាក់​ថា ក្រុម​អ្នក​ញៀន​នឹង​ល្បែង​ជល់​មាន់ តែង​ណាត់​ប្រមូលផ្ដុំ​គ្នា​បើក​សង្វៀន​បញ្ជល់​មាននៅ​ក្នុង​ទឹកដី​ស្រុក​សង្កែ ដោយសារ​តែ​ភូមិសាស្ត្រ នៅ​ក្នុងស្រុក​នេះ​មាន​អំណោយផល​ល្អ​គ្រប់យ៉ាង ទាំង​សន្តិសុខ ទាំង​ទីតាំង​។

ដោយឡែក ​បើ​និយាយ​ពី​សមត្ថកិច្ច ឬអាជ្ញាធរ​ដែនដី​វិញ ហាក់​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​មេ​ល្បែង​ស្ទើរ​គ្រប់កន្លែង​។ ដូច្នេះ​ហើយ​ទើប​ល្បែង​គ្រប់​ប្រភេទ បាន​បើក​ដំណើរការ​នៅ​ក្នុង​ទឹកដី ស្រុក​សង្កែ យ៉ាង​គគ្រឹក គគ្រេង​គ្មាន​ការ​ទប់ស្កាត់​ឬ​បង្ក្រាប​ពី​សមត្ថកិច្ច​មូលដ្ឋាន​។ បើ​តាម​ការ​កត់សម្គាល់ កន្លង​មក​កម្លាំង​ស្នងការ​ខេត្ត ធ្លាប់​ចុះ​បង្ក្រាប​ល្បែង​បញ្ជល់មាន់​និង​ល្បែង​ដទៃ​ទៀត ច្រើន​ករណី​ហើយ ខណៈ​កម្លាំង​អធិការ​ស្រុក​នេះ មិន​អើពើ​សោះ​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធ​នឹង​ក្រុម​ញៀន​ល្បែង​ជល់​មាន់​ខាងលើ​នេះ បើ​តាម​លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា យោង​តាម​គោល​ការ​លោកស្នងការ​ខេត្ត គឺ​គ្រាន់តែ​ធ្វើការ​អប់រំ និង ធ្វើ​កិច្ចសន្យា​ហើយ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

អត្ថបទសរសេរ ដោយ