ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់! បើមិន​ប្រាប់ គឺមិនដឹង​ជា​​ភេទទី៣​​ទេ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​​មានការ​លើកទឹកចិត្ត​ដល់​ភេទ​ទី​៣​ឱ្យ​មាន​ទំនុកចិត្ត​ ក្នុង​ការ​រស់នៅ​ជា​បន្ត​ទៀត​ ដើម្បី​បញ្ចៀស​ការ​រិះគន់​ក្នុង​​សង្គម ​ក្លិប​កម្សាន្ត ​GL Lounge ​អតីត​ក្លិប​កម្សាន្ត​ក្លា​ស៊ី​ក បាន​រៀបចំ​កម្មវិធី​ជ្រើសរើស​​​ញ្ញាឯក​ភេទ​ទី​៣​ វគ្គ​ផ្តាច់​ព័​ត្រ ​ដោយ​ទទួល​​បាន​នូវ​​សម្រស់​នារី​ភេទ​ទី​៣​ ចំនួន​៣​រូប ​គួរ​ឱ្យ​​គយគន់​ ។

រាជធានីភ្នំពេញ ៖ ដោយ​​មានការ​លើកទឹកចិត្ត​ដល់​ភេទ​ទី​៣​ឱ្យ​មាន​ទំនុកចិត្ត​ ក្នុង​ការ​រស់នៅ​ជា​បន្ត​ទៀត​ ដើម្បី​បញ្ចៀស​ការ​រិះគន់​ក្នុង​​សង្គម ​ក្លិប​កម្សាន្ត ​GL Lounge ​អតីត​ក្លិប​កម្សាន្ត​ក្លា​ស៊ី​ក បាន​រៀបចំ​កម្មវិធី​ជ្រើសរើស​​​ញ្ញាឯក​ភេទ​ទី​៣​ វគ្គ​ផ្តាច់​ព័​ត្រ ​ដោយ​ទទួល​​បាន​នូវ​​សម្រស់​នារី​ភេទ​ទី​៣​ ចំនួន​៣​រូប ​គួរ​ឱ្យ​​គយគន់​ ។

កម្មវិធី​នេះ​​ ត្រូវ​បាន​រៀបចំ​ឡើង​​​កាលពី​រាត្រី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៦​ ​នៅ​ក្លិប​កម្សាន្ត​GL​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស ​ព្រមទាំង​ការ​បង្ហាញ​សមត្ថភាព​បេក្ខជន ​ឈាន​ដល់​វគ្គ​ផ្តាច់​ព័​ត្រ ​តាម​ការ​រៀបចំ​​នៃ​ដំណាក់កាល​​ ​។

លោក​គិត សែន​ពិសិដ្ឋ​ ជា​អគ្គនាយក​នៃ​ក្លិប​ GL​ បាន​ថ្លែង​ឱ្យ​​ដឹង​ថា ​ក្លិប​កម្សាន្ត​របស់​យើង ​បាន​បង្កើត​ឡើង​រយៈពេល​១២​ឆ្នាំ​មក​ហើយ ដោយ​ពី​មុន​មានឈ្មោះ​ថា​ ក្លិប​ក្លា​ស៊ី​ក​ណាយ ​ទើបតែ​ជិត​១​ឆ្នាំ​យើង​ប្តូរ​ឈ្មោះ​មក​វិញ​ ។​ លោក​ថា ​យើង​បាន​រៀបចំ​កម្មវិធី​នេះ​ដើម្បី​ឱ្យ​ភេទ​ទី​៣ ​មាន​សមត្ថភាព​សម្តែង ​និង​មានការ​ងារ​ធ្វើ​ដោយ​លក្ខខណ្ឌ​​នៃ​ការ​ជ្រើសរើស ​គឺ​យក​ផ្នែក​សម្រស់​ និង​ស្នាដៃ​ក្នុង​ការ​សម្តែង​ និង​មាន​អត្ត​ច​រិ​ក​ល្អ ​។

នេះ​​ជា​ការ​ប្រឡង​ផ្តាច់ព្រ័ត្រ ​ដោយ​មាន​បេក្ខជន​ចំនួន​១២​រូប​ បាន​ឆ្លង​ដល់​វគ្គ​ក្តៅ​នេះ​ ហើយ​ចម្រាញ់​យក​៥​រូប​ រួច​ប្រឡង​យក​តែ​បី​នាក់​កំណត់​យក​លេខ​១​ ដល់​លេខ​៣ ​។ ​អ្នក​ជាប់​លេខ​១​ គឺ​ប្រគល់​ជូន​នូវ​ទឹកប្រាក់​១​លាន​​ ២​សែន​រៀល​ និង​មកុដ​ និង​ខ្សែ​.ក​ដែល​មាន​តម្លៃ​ថ្លៃ​គួរ​សម​ ។ ​ចំពោះ​អ្នក​លេខ​២ ​ទទួល​បាន​ទឹកប្រាក​៨០​ម៉ឺន​រៀល ​លេខ​៣​បាន​ទឹកប្រាក់​៦០​ម៉ឺន​រៀល ​ដោយ​អ្នក​ទាំង​៣​បាន​​ទទួល​ការងារ​ពេញ​សិ​ទ្ធិ ​ក្នុង​ក្លិប​កម្សាន្ត​យើង ​ដើម្បី​មានការ​ងារ​ច្បាស់លាស់​ធ្វើ​ ។​

ចំពោះ​អ្នក​មិន​បាន​ជាប់​យើង​ ក៏​ជ្រើសរើស​អ្នកមាន​សមត្ថភាព​មក​បំពេញការងារ​ ក្នុង​ក្លិប​យើង​ដែរ ឱ្យ​​តែ​ពូកែ​ពោល​យើង​ផ្តល់​ឱកាស​​ជូន​តែ​ម្តង ​។​

នេះ​ជា​លើក​ទី​៣​ ដែល​បាន​រៀបចំ​ឡើង​​ដោយ​ការ​ប្រឡង​នេះ ​មាន​រយៈពេល​២​ខែ​មក​ហើយ​ ។​ ក្លិប​យើង​នៅ​តែ​ជ្រើសរើស​បវរកញ្ញា​ភេទ​ទី​៣​ដដែល​ នា​ពេល​ក្រោយ​​និង​រើស​យក​តារា​ម៉ូ​ដែលផ្នែក​បុរស​ជា​បន្ត​ទៀត ​នា​ពេល​ខាង​មុខ​ផង​ដែរ ​។ ​យើង​គិត​ពី​ការ​រៀបចំ​រូប​ភាព​នេះ​ មក​ពី​យល់​ថា​ភេទ​ទី​៣​ ក៏​​ជា​មនុស្ស​ដែល​អាច​ជួយ​សង្គម​យើង​បាន​ហើយ​ពេល​ខ្លះ​ក៏​ល្អជា​អ្នកមាន​ភេទ​ត្រូវ​ធម្មជាតិ​ដែរ​ ។

យើង​មិន​ចង់ឱ្យ​មានការ​រិះគន់​រើសអើង​គ្នា​នោះ​ទេ ​ព្រោះ​យ៉ាងណា​គ្នា ក៏​​មិន​ចង់​ធ្វើ​បែប​នេះ ​ព្រោះ​ធម្មជាតិ​បាន​កម្រិត​មក​កុំ​ឲ្យ​តែ​ធ្វើ​ខុស​សង្គម​ឬ​ងាក​ទៅ​ប្រព្រឹត្ត​អំពើ​មិនល្អ​គួរ​ឲ្យ​ស្អប់​ប៉ុន្តែ​ពួក​គេ​សុ​ទ្ឋ​តែ​បាន​តាំងចិត្ត​ថា​ខិតខំ​ធ្វើ​មនុស្ស​ល្អ​ជួយ​ឪពុក​ម្តាយ​ជួយ​សង្គម​និង​ស្រឡាញ់​ប្រទេស​ជាតិ​ដូច​ពលរដ្ឋ​ទូទៅ​ដែរ​។

ក្នុង​ឱកាស​នោះ ​គណៈក​ម្មា​ការ​ដាក់​ពិន្ទុ​មាន​កញ្ញា​ប៉ុប ​ពី លោក​កុយ ស៊ី​ឌឿ​ន លោក​ស៊ី​ន​ ឌី​ ដោយ​ម្នាក់​ៗ​​បាន​ដាក់​ពិន្ទុ​យ៉ាង​ផ្ទិ​ត​ផ្ទ​ង់​ហើយ​សម្រេច​រក​ឃើញ​បេក្ខភាព​ជ័យ​លា​ភី​ដាច់​គេ​បី​ដួង ​មាន​សម្រស់​គួរ​ឲ្យ​គយគន់​មិន​ចាញ់​នារី​ពិតប្រាកដ​ឡើយ ​។ ​ចំណាត់ថ្នាក់​លេខ​១​បាន​លើ​កញ្ញា​ម៉ា​នី​កា លេខ​២​កញ្ញា​ដា​វី​កា និង​ចំណាត់ថ្នាក់​លេខ​៣​កញ្ញា​ជី​ជី​ ក់​ស្លាក​លេខ​៩​ ។