ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សិច​ស៊ី​លី លី​ហ្សា ទៅ​បង្អួត​សម្រស់​ដល់​សមុទ្រ​ថៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ថ្មី​និ​ម​យចូល​ចិត្ត​តែង​កាយ​សិច​ស៊ី​កញ្ញា​លី លី​ហ្សា បាន​ចេញ​ទៅ​ប្រទេស​ថៃ ហើយ​បង្ហាញ​ឈុត​ហែល​ទឹកសមុទ្រ​បែប​សិច​ស៊ី​បង្អួត​ទស្សនិក​ជន។

តារា​សម្តែង​រះ​ថ្មី​រូប​នេះ​ចេញ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ថ្មី​និ​ម​យចូល​ចិត្ត​តែង​កាយ​សិច​ស៊ី​កញ្ញា​លី លី​ហ្សា បាន​ចេញ​ទៅ​ប្រទេស​ថៃ ហើយ​បង្ហាញ​ឈុត​ហែល​ទឹកសមុទ្រ​បែប​សិច​ស៊ី​បង្អួត​ទស្សនិក​ជន។

តារា​សម្តែង​រះ​ថ្មី​រូប​នេះ​ចេញ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ ព្រោះតែ​នាង​ហត់នឿយ​នឹង​ការងារ​ប្រចាំ​ថ្ងៃ ។ លី​ហ្សា​បាន​ទៅ​លេង​សមុទ្រ​ហើយ​គ្រង​ឈុត​សម្លៀក​បំពាក់​ហែល​ទឹក​បង្ហាញ​សាច់​ស និង​គល់​ទ្រូង គល់ភ្លៅ ។ រូបភាព​នោះ​ធ្វើ​ឱ្យ ប្រុស​ៗ​អត់ទ្រាំ​សរសើរ​មិន​បាន ។ 

ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កញ្ញា​លី លី​ហ្សា ឱ្យ​ដឹង​ថា ដោយ​មាន​អារម្មណ៍​តានតឹង​ក្នុង​មុខរបរ​រកស៊ី​នៅ​ក្នុងស្រុក ហត់នឿយ​ក្នុង​ចិត្ត​ពេក ទើប​នាង​ឆ្លៀតពេល​មួ​ួ​យ​រយៈ​ខ្លី​ចេញ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ​តាម​កន្លែង​ទេសចរណ៍​នានា ដូច​ជា​នៅ​តំបន់​មាត់សមុទ្រ​ជាដើម​ឱ្យ​ប្រែ​មក​ជា​ស្រឡះ​មុខមាត់​វិញ​ម្តង កុំឱ្យ​ចេះ​តែ​ហត់នឿយ​ជាមួយ​បរិយាកាស ដដែល​ៗ​ពេក ។ ទៅ​លេង​នៅ​ប្រទេស​ថៃ​នេះ​មិនមែន​ទៅ​ជាមួយ​គូស្នេហ៍​ទេ គឺ​ទៅ​ជាមួយ​មិត្តភក្តិ​ច្រើន​នាក់ មិន​តែ​ប៉ុណ្ណោះ​ទៅ​ចូលរួម​ពិធី​មង្គលការ​មិត្តភក្តិ​ដោយ​យក​តំបន់​កម្សាន្ត​នៅ​ប្រទេស​ថៃ​រៀប​ការ​ផង ។ មិត្តភក្តិ​សម្រេច​ទៅ​លើកទឹកចិត្ត​មិត្តភក្តិ​ដែល​រៀប​ការ ព្រមទាំង​ដើម្បី​ដើរ​លេង​កម្សាន្ត​សប្បាយ​រីករាយ​ផង ។ កញ្ញា​លី លី​ហ្សា នឹង​ត្រឡប់​មក​កាន់​របរ​រកស៊ី និង​អាជីព​សម្តែង​វិញ ដោយ​នាង​មិន​ទៅ​យូរ​ទេ ។

មួយ​រយៈ​នេះ​អាជីព​សិល្បៈ​របស់​លី​ហ្សា​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន ហើយ​នាង​រំពឹង​ថា នឹង​មានការ​ងារ​ច្រើន​ថែម​ទៀត ។ លី​ហ្សា​ចូល​ចិត្ត​សម្តែង​តួ​ឆ្នាស​ឆ្នើម​សិច​ស៊ី បើ​ដាក់​តួ​កាច​មិន​ចូល​ចិត្ត​ទេ ។

កញ្ញា​លី លី​ហ្សា គឺជា​តារា​ថ្មី​ម្នាក់​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​មិន​ចាញ់​តារា​ថ្មី​មួយ​ចំនួន​ទេ ។  លី​ហ្សា​ប្រកាន់​យក​ភាព​សិច​ស៊ី ហើយ​ទស្សនិកជន​ថា​នាង​ជាតា​រា​ជើង​ខ្លាំង​ម្នាក់​ក្នុង​ពិភព​សិច​ស៊ី ។ ទោះបីជា​បែប​ណា​ក្តី លី​ហ្សា​និយាយ​ថា «​នាង​ខ្ញុំ​សិច​ស៊ី​តែ​ខាងក្រៅ​ឆាក​សម្តែង​ប៉ុណ្ណោះ បើ​ក្នុង​ការ​ថតកុន​នោះ គឺ​នាង​ខ្ញុំ​ក៏​មានការ​ពិនិត្យ និង​មើល​ខុស​ត្រូវ​ក្នុង​ឆាក​សម្តែង​បែប​នេះ​ឱ្យ​ល្អ​ដែរ ដើម្បី​ចៀស​ការ​រិះគន់​ពី​អ្នក​ទស្សនា ហើយ​កាន់តែ​គិត​ពេល​នេះ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ក៏​ជា​ចំណែក​មួយ​ដែល​នាង​ខ្ញុំ​គិត​ដែរ ព្រោះ​ខ្លាច​មាន​អ្នក​រិះគន់​លើស​ពី​អ្វី​ដែល​នាង​ខ្ញុំ​ទប់ចិត្ត​បាន ព្រោះ​នាង​ខ្ញុំ​ធ្វើ​អ្វី​ដែល​ជា​ចំណូលចិត្ត មិន​ប៉ះពាល់​ដល់​អ្នក​ណា​នោះ​ទេ ប្រសិនបើ​នាង​ខ្ញុំ​សិច​ស៊ី​ជ្រុល គឺ​នាង​ខ្ញុំ​ក៏​អាច​កែប្រែ​បាន​វិញ​ដែរ សំខាន់​រិះគន់​ក្នុង​ន័យ​ស្ថាបនា​» ៕