ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រូ​ម៉ា​ន់​នី និង​ក្រុមហ៊ុន​ផេ​ហ្គោ​ស៊ី ចុះ MOU ប្រតិបត្តិការ​លើ​ការងារ​ចំនួន​៤​ចំណុច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី ខេ​ម​បូ​ឌា (True Money) និង​ក្រុមហ៊ុន​ផេ​ហ្គោ​ស៊ី ខេ​ម​បូ​ឌា (PayGo Sea (Cambodia Co.,Ltd) នៅ​ថ្ងៃ​ទី​២៦ កក្កដា ២០១៦ បាន​ចុះ​កិច្ចព្រមព្រៀង (MOU) ជាមួយ​គ្នា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី ខេ​ម​បូ​ឌា (True Money) និង​ក្រុមហ៊ុន​ផេ​ហ្គោ​ស៊ី ខេ​ម​បូ​ឌា (PayGo Sea (Cambodia Co.,Ltd) នៅ​ថ្ងៃ​ទី​២៦ កក្កដា ២០១៦ បាន​ចុះ​កិច្ចព្រមព្រៀង (MOU) ជាមួយ​គ្នា​ដោយ​ប្រតិបត្តិ​ទៅ​លើ​ការងា​ចំនួន​៤​ចំណុច ។

ក្នុង​កម្មវិធី​ចុះហត្ថលេខា​នា​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ លោក គង់ មាន នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​លើក​ឡើង​ថា ចំណុច​ទាំង​៤ ដែល​ក្រុមហ៊ុន​ទាំង​ពីរ​ត្រូវ​ប្រតិបត្តិការ​ជាមួយ​គ្នា​នោះ ទី​១-​ការ​បង់​វិក្កយបត្រ​អគ្គិសនី​, ទី​២-​ការ​បញ្ចូល​កាត់​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​សេល​ខាត ដោយ​គ្រាន់តែ​អតិថិជន​ប្រាប់​ទៅ​ភ្នាក់ងារ​ទ្រូ​ម៉ា​ន់​នី ហើយ​បញ្ជា​ទិញ​នូវ​តម្លៃ​កាត់​ណាមួយ​ដែល​ចង់បាន​, ទី​៣-​ការ​ផ្ទេរ​ប្រាក់​ពី​គណនេយ្យ​របស់​ក្រុមហ៊ុន​ផេ​ហ្គោ​ស៊ី ទៅ​គណនេយ្យ​ទ្រូ​ម៉ា​ន់​នី និង​ទី​៤-​ការ​ផ្ញើ​ប្រាក់​ពី​ផេ​ហ្គោ​ស៊ី ទៅ​ទ្រូ​ម៉ា​ន់​នី ។

លោក​បាន​បន្ត​ថា សម្រាប់​ការងារ​បង់ថ្លៃ​ភ្លើង​នេះ គឺ​ប្រតិបត្តិ​ទៅ​លើ​រាជធានី​-​ខេត្ត​ចំនួន​៤ គឺ​នៅ​រា​ធានី​ភ្នំពេញ​, ខេត្តបាត់ដំបង​, ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ដែល​តម្លៃ​សេវា គឺ​វិក្កយបត្រ​បង់ថ្លៃ​ភ្លើង​ចាប់ពី​៤.០០០​រៀល ដល់​១០០.០០០​រៀល តម្លៃ​សេវា​ចំនួន​១.០០០​រៀល និង​ចាប់ពី​១០០.០០០​រៀល​ឡើង​ទៅ គឺ​តម្លៃ​សេវា​ចំនួន​២.០០០​រៀល ។

លោក Salik subedi ប្រធាន​ក្រុមហ៊ុន PayGo Sea Cambodia Co.,Lid ក៏​បាន​ថ្លែង​ថា «​ថ្ងៃនេះ​ខ្ញុំ​មាន​ភាព​រីករាយ​ក្នុង​ការ​អបអរសាទរ​ចំពោះ​យើង​ទាំង​ពីរ លើ​ការ​បើក​ជា​ផ្លូវការ​ក្នុង​ការ​សហការ​ជាមួយ​ដៃគូរ​អាជីវកម្ម​រវាង​ក្រុមហ៊ុន True Money Cambodia និង​ក្រុមហ៊ុន PayGo Sea Cambodia ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូទាត់​សាច់ប្រាក់​ដែល​មាន​ភ្នាក់ងារ​ជិត​៥.០០០​ទីតាំង នៅ​រង់ចាំ​បំរើ​អតិថិជន​ទូ​ទាំង​ប្រទេស​កម្ពុជា ជាមួយនឹង​សេវាកម្ម​ផ្ទេរ​ប្រាក់ ដាក់​លុយ​ទូរស័ព្ទ​ដាក់​ប្រាក់ ដក​ប្រាក់ និង​បង់​វិក្កយបត្រ​ផ្សេង​ៗ​ដែល​ល្បីល្បាញ​ជាង​១០០​ប្រទេស​ទូ​ទាំង​ពិភពលោក ខាង​វិស័យ​កសិឧស្សាហកម្ម មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ ហើយ​ទ្រូ​ម៉ា​ន់​នី​មាន​ការិយាល័យ​នៅ​៦​ប្រទេស ដូច​ជា កម្ពុជា ថៃ មី​យ៉ា​ន់​ម៉ា ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពី​ន និង​វៀតណាម ហើយ ក្រុមហ៊ុន​នឹង​ពង្រីក​អាជីវកម្ម​ខ្លួន​នៅ​គ្រប់​ប្រទេស​ទាំងអស់​ទូ​ទាំង​អាស៊ាន​នៅ​ចុងឆ្នាំ​២០១៦​ខាង​មុខ​នេះ ។ ទ្រូ​ម៉ា​ន់​នី​មាន​ពាក្យស្លោក​របស់​ក្រុមហ៊ុន​គឺ «​ដាក់​ស្រួល ដក​ស្រួល និង​មាន​សុវត្ថិភាព​» ៕