ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រោះ​សត្វ​អណ្តើក១២៣ក្បាល​បាន ​​ដោយ​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​​

7 ឆ្នាំ មុន

ខេត្ត​បន្ទា​យមានជ័យ​ ៖ សត្វ​អណ្តើក​ចំនួន​១២៣​ក្បាល​ ស្មើ​​១៨១​គីឡូក្រាម ត្រូវ​​​កម្លាំង​នគរបាល​ធ្វើការ​​​ចាប់​ប្រគល់​ឱ្យ​​ផ្នែក​រដ្ឋបាល​ព្រៃ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​រក្សា​​ទុក​ ​ដែល​ការ​ប្រគល់​នេះ​ធ្វើ​ឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ កក្កដា ​២០១៦ ស្ថិត​នៅ​ស្នងការ​នគរ​បាល​​​ខេត្តបន្ទាយមានជ័យ ។

​ប្រភព​​ឱ្យ​​ដឹង​​​​​ថា ​កាលពី​​​ថ្ងៃ​ទី​២៧​​ កក្កដា ​មាន​រថយន្តកាមរី​​១​​គ្រឿង ពណ៌.ស្លាប​​ក្អែក ពាក់​ស្លាក​លេខ​ពោធិ៍​សាត់ 2A​-0426  បើក​បរ​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​​មក​ដល់​ចំណុច​​ភូមិ​សូ​រិ​យា​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ​ខេត្តបន្ទាយ​មានជ័យ​ បានជួប​​គ្រោះថ្នាក់​ចរាចរណ៍​ ​បណ្តាល​​ឱ្យ​ក្រឡាប់​ផ្ងាក​កង់​ឡើង​​លើ​ ក្នុងនោះ​មាន​ធ្លាក់​ការុង​​ចេញ​សត្វ​អណ្តើកពាសពេញផ្លូវ ។

ចំណែក​ម្ចាស់​រថយន្ត​​​រត់គេច​ខ្លួន​​បាត់ ហើយត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​​ចេញ​ទៅ​ពិនិត្យ​នៅ​កន្លែង​រថយន្ត​ និង​ចាប់​យក​​សត្វ​អណ្តើក​ទាំងនោះ មក​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ។

លោក​​ឧត្តមសេនីយ៍​​ស្នងការ​បាន​បញ្ជាក់​ថា​ ​តាម​ការ​ត្រួតពិនិត្យ​របស់​ការិយាល័យ​ជំនាញ គឺ​មាន​សត្វ​អណ្តើក​តូច​-ធំ​ សរុប​ចំនួន​១២៣ មាន​ទម្ងន់​ស្មើ​១៨១​គីឡូក្រាម ​។ ​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បន្ទាយ​មាន​ជ័យ​បាន​និយាយ​ថា សត្វ​អណ្តើក​ទាំងនេះ​ ​ឈ្នួ​ញ​ដឹក​​​មក​ពី​ប្រទេស​ថៃ ហើយ​អង្គ​ភាព​​នឹងយក​ទៅ​ប្រគល់​ឱ្យ​អង្គការ​អភិរក្ស​សត្វព្រៃ ហៅ​កាត់​ថា​ (YH ) យក​ទៅ​ព្រ​លែងនៅ​កន្លែង​អភិរក្ស​សត្វព្រៃ ។