ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ដា នី​តា ទ្រាំ​លែង​បាន​ប្រកាស​ឱ្យ​កូន​តុងទីន​ចូល​ដោះស្រាយ​រឿង​លុយ​៦០​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

ប្រហែលជា​ទ្រាំ​ទប់​លែង​បាន​តទៅ​ទៀត​ហើយ ទើប សូ​ដា នី​តា បាន​សម្រេច​លេង​ខ្លាំង​ដៃ​ទៅ​វិញ ដល់​កូន​តុងទីន ដែល​ដេញ​បាន​លុយ​ហើយ ក៏​យក​លុយ​រត់​មិន​ទាន់​បង់​តប​តាម​ការ​កំណត់ ។ តួលេខ​ដែល​គេ​មើលឃើញ និង​ដឹង​នោះ ធ្វើ​អោយ​គ្រប់​គ្នា ស្លឺ និង​តក់ស្លុត ព្រោះ​

រាជធានី​ភ្នំពេញ ៖ ប្រហែលជា​ទ្រាំ​ទប់​លែង​បាន​តទៅ​ទៀត​ហើយ ទើប សូ​ដា នី​តា បាន​សម្រេច​លេង​ខ្លាំង​ដៃ​ទៅ​វិញ ដល់​កូន​តុងទីន ដែល​ដេញ​បាន​លុយ​ហើយ ក៏​យក​លុយ​រត់​មិន​ទាន់​បង់​តប​តាម​ការ​កំណត់ ។ តួលេខ​ដែល​គេ​មើលឃើញ និង​ដឹង​នោះ ធ្វើ​អោយ​គ្រប់​គ្នា ស្លឺ និង​តក់ស្លុត ព្រោះ​ច្រើន​ពេក​ណាស់​។ ដោយ​តុ​កសិក​ជា​ច្រើន​លើក សូ​ដា នី​តា លែង​ទុក​មុខ​អោយ​តទៅ​ទៀត ទើប​សម្រេចចិត្ត​ប្រកាស​អោយ​គេ​ដឹង​តែ​ម្តង​។ នេះ​ជា​ករណី​ថ្មី ទៀត ដែល​អ្នក​នាង​ផ្ទាល់​ក៏​ចម្រូងចម្រាស់​រឿង​តុងទីន​ជំពាក់​វាក់​វិ​ន ជាមួយ​តារា​សម្តែង​ល្បីឈ្មោះ​ម្នាក់ ទើប​រួចរាល់​។

នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ ២០២២ តារា​សម្ដែង និង​តារាចម្រៀង​ជើង​ចាស់​អ្នក​នាង សូ​ដា នី​តា បាន​ចេញ​មក​ប្រកាស​​លើ​បណ្ដាញ​សង្គម ដើម្បី​ស្វែងរក​កូន​តុងទីន​ចំនួន​ប៉ុន្មាន​នាក់​ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា ដែល​អ្នក​នាង​បាន​អះអាង​ថា លុយ​ដែល​ត្រូវ​បង់ខាត​ទាំង​ការ ទាំង​ដើម​ជិត ៦០​ម៉ឺន​ដុល្លារ​ឯណោះ​។

អ្នក​នាង សូ​ដា នី​តា ក៏​បាន​អះអាង​ថា ការ​បង្ហោះ​ជា​សាធារណៈ​នៅ​បណ្ដាញ​សង្គម​នេះ គឺជា​លើក​ទី​២​ហើយ​ដែរ ដោយ​ការ​បង្ហោះ​ដំបូង គេ​ឃើញ​កើត​មាន​កាលពីដើម​ខែមករា ឆ្នាំ​២០២២​នេះ​។

អ្នក​នាង សូ​ដា នី​តា បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា ៖ «​ខ្ញុំ​សូម​ប្រកាស​រក​មនុស្ស​ម្នាក់​នេះ​ជា​លើក​ទី​២ ចូលខ្លួន​ដោះស្រាយ រឿង​លេង​តុង​ទិន (​ប្អូន​) ដេញ​យក​លុយ​ទៅ មិន​សង រត់​បាត់ សរុប​ទឹកប្រាក់ (​ការ​+​ដើម​ជិត​៦០​ម៉ឺន​$$$) ។ បញ្ជាក់ ៖ នៅ​សល់​កូន​បោក​ចំនួន​១៣​នាក់​ទៀត និង​កូន​តុង​ទិន​ចរចា​ខ្យល់​មិន​សង​ទៀត បើ​បងប្អូន​ណា បាន​ស្គាល់​ជួយ​ប្រាប់​មក​នាង​ខ្ញុំ​ផង សូម​អរគុណ ! »​។

បញ្ហា​តុងទីន​ខាងលើ​នេះ មានការ​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​ជា​ច្រើន​លើក​មក​ហើយ​ក្នុង​សង្គម ដោយ​មាន​អ្នកខ្លះ​ក្អួត​ឈា​.​ម ដោយសារ​តុងទីន​នេះ មិន​ស្ទើរ​ឡើយ ជា​ពិសេស​បណ្តា​អាជីវករ តាម​ផ្សារ អ្នក​នៅ​តាម​ផ្ទះ និង​ក្រុមហ៊ុន​ជាដើម​។ ដូចនេះ​មាន​តែ​ការ​ប្រុង​ប្រយ័ត្ន​តែ​ប៉ុណ្ណោះ មុន​នឹង​សាកល្បង​ចង់បាន​ការ​ប្រាក់ និង​សន្សំ​លុយ​ទុក​។ មាន​តែ​ទុក​លុយ​ជាប់​កាយ​អោយ​ល្អជា​ភាព​កក់ក្តៅ​មួយ ពេល​មានការ​ចាំបាច់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ