ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេចឮ​នាង​អីុ​ត ស្រលាញ់​អ្នកសិល្បៈ​ក្រោយ​លែងលះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​លែងលះ​ជាមួយ​ស្វាមី​រួច​មក នាង​អី​ុ​ត លេចឮ​ថា បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​ថ្មី​ក្នុង​ពិភព​សិល្បៈ ។

នាង​​អីុ​ត ​ហៅ​សេន ចិន្តា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ច្រានចោល​ព័ត៌មាន​នោះ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​លែងលះ​ជាមួយ​ស្វាមី​រួច​មក នាង​អី​ុ​ត លេចឮ​ថា បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​ថ្មី​ក្នុង​ពិភព​សិល្បៈ ។

នាង​​អីុ​ត ​ហៅ​សេន ចិន្តា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ច្រានចោល​ព័ត៌មាន​នោះ ដោយ​ថា​នាង​មិន​ទាន់​បើក​ចិត្ត​យក​បុរស​ណា​ជា​គូ​អនាគត​ទេ ។ «​រឿងរ៉ាវ​ស្នេហា​ដែល​គេ​និយាយ​គឺជា​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​នាង​ខ្ញុំ ធាតុ​ពិត​នាង​ខ្ញុំ​នៅ​ទំនេរ​គ្មាន​ឈឺក្បាល​រឿង​ស្នេហា​អ្វី​ឡើយ ។ ក្នុង​ជម្រើស​យក​រឿង​បេះដូង​ថ្មី​មក​ជំនួស​របួស​ចាស់​នេះ ពោល​គ្មាន​នឹកនា​សោះតែ​ម្តង​ដោយ​ទុក​ពេល​ច្រើន​នេះ​ស្រវា​ការងារ​ឲ្យ​ល្អ​សិន រក​ពេល​សម្រាក​គ្មាន ។ រឿង​ប្តីសី​អី​នោះ​គង់តែ​យក​ទេ តែ​មិនមែន​ពេល​នេះ សំខាន់​រក​លុយកាក់​សិន ។

ក្រោយ​លែង​ប្តី​នាង​ខ្ញុំ​មាន​ភារៈ​ចិញ្ចឹម​កូន ហើយ​ក៏​ចង់​សន្សំ​ប្រាក់​ទុក​ទាន់​មានឱកាស​ល្អ​រឿង​គូស្នេហ៍​ថ្មី​ត្រូវ​គិត​ពេល​ក្រោយ ដោយ​មិន​ចេះ​តែ​ប្រថុយ​ឡើយ ព្រោះ​នាង​ខ្ញុំ​ជាប់​ឈ្មោះ​មាន​ប្តី​ម្តង បើ​ដួល​រឿង​មាន​ថ្មី​ម្តងទៀត មនុស្ស​ស្រី​ងាយ​រង​ពាក្យ​គេ​ដៀល​ណាស់ ណា​យើង​ជា​អ្នកសិល្បៈ​កាន់តែ​គេ​រិះគន់ ទាល់តែ​យើង​មើល​ឲ្យ​ល្អិត​ណាស់​ទើបបាន»។

នាង​អីុ​តត​កំពុង​ត្រៀម​ចេញ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​ជា​លើក​ដំបូង​រយៈពេល​ពីរ​ខែ ។ ចេញដំណើរ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ នាង​​អីុ​តទៅ​ជាមួយ​តារា​កំប្លែង​រួម​ក្រុម​មួយ​ចំនួន ។ ចេញ​ទៅ​អា​មេ​រិ​ក​អាច​ធ្វើ​ឱ្យ​នាង​អី​ុ​ត​ស្រឡះ​ចិត្ត​ខ្លះ ពី​ភាព​តប់ប្រមល់ ។ នៅ​ទីនោះ​នាង​អី​ុ​ត តាំងចិត្ត​ខំ​រក​ប្រាក់​ដើម្បី​យក​មក​បំពេញតម្រូវការ​មួយ​ចំនួន​ទៀត​ក្នុង​រង្វង់​គ្រួសារ។

ការ​លែងលះ​របស់​នាង​​អីុ​ត​មានការ​បកស្រាយ​មូលហេតុ ខុស​ៗ​គ្នា ។ មនុស្ស​មួយ​ចំនួន​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ​ផ្ទុះ​រឿង​ប្រច័ណ្ឌ​គ្នា ។ ខ្លះ​ថា​ស្វាមី​របស់​នាង​​អីុ​ត​ដែល​ជា​គ្រូបង្រៀន អន់ចិត្ត​ដែល​មាន​ប្រពន្ធ​ជាតា​រា តែងតែ​បាត់​មុខ​ពី​ផ្ទះ​មិនដឹង​មាន​អ្វី​អាថ៌​កំបាំង​ពី​ភ្នែក​ប្តី​ខ្លះ ។

ចំពោះ​នាង​អីុ​ត​និយាយ​ថា ការ​លែងលះ​គ្នា​បណ្តាល​មក​ពី​ប្តី​នាង​ចូល​ចិត្ត​ដើរ​ផឹកស៊ី​ក្រោយ​ពី​បាន​គ្រប់គ្រង​វង់​តន្ត្រីសម័យ ដោយ​មិន​ខ្វល់​ពី​ប្រ​ព​ន្ឋ​កូន ។

ក្រោយ​ពេល​លែងលះ​ប៉ុន្មាន​ខែ នាង​អីុ​ត​បាន​សាងសង់​របង​ផ្ទះ​នៅ​ស្រុក​កំណើត មុន​ពេល​សាងសង់​វីឡា​ដ៏​ប្រណីត​មួយ ។ នាង​​អីុ​តថា​ សង់ផ្ទះ​ទុក​ឲ្យ​ហើយ​ទាន់​មានឱកាស​រកបាន​ប្រាក់​ទុក​រស់នៅ​ពេល​ចាស់ ៕