ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​សាច់​ក្រហម​ទៀងទាត់បង្កើន​ហានិភ័យ​ដល់​ជំងឺ​បេះដូង

7 ឆ្នាំ មុន

តាម​ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ Harvard School of Public Health បាន​អះអាង​ថា ទទួលទាន​សាច់​ក្រហម​កែ​ច្នៃ​ត្រឹម​២​បន្ទះ​ក្នុង​មួយ​ថ្ងៃ​អាច​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង

តាម​ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ Harvard School of Public Health បាន​អះអាង​ថា ទទួលទាន​សាច់​ក្រហម​កែ​ច្នៃ​ត្រឹម​២​បន្ទះ​ក្នុង​មួយ​ថ្ងៃ​អាច​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង​និង​ជំងឺមហារីក​ដល់​២០​ភាគរយ ។

ការ​សិក្សា​ដែល​បាន​តាមដាន​ពិនិត្យ​លើ​មនុស្ស​ប្រុស​ស្រី​ជាង​១២​ម៉ឺន​នាក់ និង​ចំណាយពេល​អស់​ជិត​៣០​ឆ្នាំ​បាន​រក​ឃើញ​ទៀត​ថា ប្រសិនជា​គេ​ទទួលទាន​សាច់​ក្រហម​ស្រស់​(​មិន​កែ​ច្នៃ​) ទំហំ​ប៉ុន​សន្លឹក​បៀរ​មួយ​ហ៊ូ អត្រា​ប្រឈម​នឹង​ជំងឺ​ខាងលើ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​១៣​ភាគរយ ។

សាស្ត្រាចារ្យ Frank Hu អ្នកនិពន្ធ​ជាន់ខ្ពស់​មក​ពី​សាកលវិទ្យាល័យ Harvard School of Public Health បាន​ថ្លែង​ថា លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​ផ្តល់​ជា​ភស្តុ​តាង​កាន់​តែ​​ច្បាស់​បន្ថែម​ទៀត​ដែល​ថា ការ​ទទួលទាន​សាច់​ក្រហម​ទៀងទាត់​ជា​ពិសេស​សាច់​កែ​ច្នៃ​ជា​បុព្វហេតុ​ចម្បង​នៃ​ការ​ស្លាប់​មុន​អាយុ ។ ផ្ទុយ​មក​វិញ ការ​ជ្រើសរើស​យក​ប្រភព​អាហារ​សម្បូរ​ដោយ​ប្រូ​តេ​អុ​ី​ន​ផ្សេង​ទៀត​មក​ជំនួស​សាច់​ក្រហម​គឺ​អាច​ផ្តល់​ផល​វិជ្ជមាន​ដល់​សុខភាព ។

ការ​ជំនួស​សាច់​ក្រហម​ដោយ​ត្រី​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​ពី​ជំងឺ​បេះដូង​និង​មហារីក​បាន​៧​ភាគរយ​ខណៈ​បន្លែ​និង​បណ្តា​ផលិតផល​ធ្វើ​ពី​ទឹកដោះ​ដែល​មាន​ខ្លាញ់​តិច​អាច​កាត់​បន្ថយ​ហានិភ័យ​បាន​១០​ភាគរយ​។ ចំណែក​គ្រាប់​ធញ្ញជាតិ​និង​ពពួក​សណ្តែក​មាន​ជាតិ​ប្រេង​វិញ​អាច​កាត់​បន្ថយ​ហានិភ័យ​បាន​ដល់​១៤​ភាគរយ ។

តាម​មូលនិធិ​ជំងឺមហារីក​ពិភពលោក WCRF បាន​ស្នើ​ជា​យោបល់​ថា មនុស្សលោក​គួរ​ជៀសវាង​ទទួលទាន​សាច់​ក្រហម​ដែល​កែ​ច្នៃ​ទុក​ឱ្យ​បាន​យូរ​ឬ​កំណត់​ពី​ចំនួន​ដែល​ត្រូវ​ទទួលទាន​ដោយ​ក្នុង​មួ​យស​ប្តា​ហ៍​កុំឱ្យ​លើស​ពី​៥០០​ក្រាម ។

វេជ្ជបណ្ឌិត Rachel Thompson អនុប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់​មូលនិធិ WCRF បាន​ថ្លែង​ថា លទ្ធផល​លើក​នេះ​បាន​ជួយ​ពង្រឹង​បន្ថែម​នូវ​ភស្តុ​តាង​ដែល​បង្ហាញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​សាច់​ក្រហម​និង​ជំងឺ​រ៉ាំរ៉ៃ ។ ជីវិត​អាច​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឱ្យ​ផុត​ពី​សេចក្តីស្លាប់ ប្រសិនជា​គេ​ជំនួស​សាច់​ក្រហម​ដោយ​បណ្តា​អាហារ​សម្បូរ​ប្រូ​តេ​អីុន​ផ្សេង​ៗ​មាន​ដូច​ជា ត្រី បន្លែ បណ្តា​សណ្តែក​មាន​ប្រេង និង​សាច់​មាន់​ជាដើម​៕