ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នាផ្អើលទៅមើលសាកសពបុរសម្នាក់​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​បុរស​ជា​ជនជាតិ​អ៊ិ​ស្លា​ម​ម្នាក់ ​ត្រូវ​​គេ​​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្បែរ​បង​ដី​ឡូ​ត៍​មួយ​កន្លែង ​​​ហើយ​គេ​​សង្ស័យថា​ បានចង.​ក​​​​សម្លា.ប់​ខ្លួនឯង​​​នៅ​​​ដើម​ក្រខុប ហើយ​​ដាច់​ខ្សែ​ធ្លាក់ចុះ​មក ដែល​​​ហេតុការណ៍​នេះ​ បង្កឱ្យ​​​ភ្ញាក់ផ្អើល កាលពី​រសៀល​ថ្ងៃ​ទី​២៦ ​កក្កដា ​២០១៦ ស្ថិតនៅ​ក្នុង​ព្រៃ​ដី​ឡូ​ត៍​​​ខាង​​ក្រោយ​ប៉ុស្តិ៍ជ្រោយចង្វារ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​ រាជ​ធានី​

រាជធានី​ភ្នំពេញ ​៖ ​បុរស​ជា​ជនជាតិ​អ៊ិ​ស្លា​ម​ម្នាក់ ​ត្រូវ​​គេ​​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្បែរ​បង​ដី​ឡូ​ត៍​មួយ​កន្លែង ​​​ហើយ​គេ​​សង្ស័យថា​ បានចង.​ក​​​​សម្លាប់​ខ្លួនឯង​​​នៅ​​​លើដើម​ក្រខុប ហើយ​​ដាច់​ខ្សែ​ធ្លាក់ចុះ​មក ដែល​​​ហេតុការណ៍​នេះ​ បង្កឱ្យ​​​ភ្ញាក់ផ្អើល កាលពី​រសៀល​ថ្ងៃ​ទី​២៦ ​កក្កដា ​២០១៦ ស្ថិតនៅ​ក្នុង​ព្រៃ​ដី​ឡូ​ត៍​​​ខាង​​ក្រោយ​ប៉ុស្តិ៍ជ្រោយចង្វារ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​ រាជ​ធានី​ភ្នំពេញ។

​បុរស​រងគ្រោះត្រូវគេស្គាល់​ ឈ្មោះ​វ៉ា​ន់ ទី​ ហៅ​ធា អាយុ​២៩​ឆ្នាំ ជា​ពល​ករ​ទើបតែ​មក​ពី​ប្រ​ទេស​ម៉ា​ឡេ​ស៊ី មាន​ប្រពន្ធ​ឈ្មោះ​​សេន
រ៉​យ​ម៉ាស់ អាយុ​២៤​​ឆ្នាំ មានកូន​ប្រុស​២​នាក់ ​មានទីលំនៅក្បែរកើតហេតុ​ខាងលើ ។

​បើ​តាម​​ប្រភព​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឱ្យ​​ដឹង​ថា ​កាលពី​​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​២៦ ​កក្កដា មាន​អ្នក​​ភូមិ​ម្នាក់​ដើរ​ទៅ​ក្នុង​ព្រៃ​រក​ចាប់​​ដង្កែ​ប ស្រាប់តែ​​ប្រទះ​ឃើញ​សាកសព​បុរស​រូបនោះ​​នៅ​ក្បែរ​របង​ ដោយ​មាន​ស្នាម​ចង.ក​ និង​មាន​កំណាត់​ខ្សែ​ខោ​ខូ​វ​​ប៊ូវ​នៅ​ជាប់​ដើមក្រ​ខុប ។​

បន្ទាប់​ពី​​ប្រទះ​ឃើញ​សាក​សព ​អ្នក​ភូមិ​​បានរត់​​ទៅ​ប្រាប់​​គ្រួសារ រហូត​ដល់​ម៉ោង​ប្រមាណ​១​​រសៀលថ្ងៃដដែល ទើប​​មក​រាយការណ៍​​ជូន​​សមត្ថកិច្ច ​​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​​តែម្តង។ ​តាម​ព័ត៌មាន​ឱ្យ​​ដឹង​ថា កន្លង​មក ​បុរស​នោះ​ជា​មនុស្ស​ញៀន​ថ្នាំ និង​ធ្លាប់​ប្រាប់​​មិត្ត​ភក្តិ​​ថា តូចចិត្ត​កើត មក​ជា​កូន​កំព្រា រស់នៅ​ជាមួយ​ម្តាយចិញ្ចឹម ​។