ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី សុវណ្ណ​ថា ចូល​បំភ្លឺ​ពាក់​ព័​ន្ឋ​បទ​បរិហារកេរ្តិ៍ តាម​ហ្វេ​ស​ប៊ុ​ក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម និង​អតីត​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ធី សុវណ្ណ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ២០១៦ បាន​ចូលខ្លួន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម និង​អតីត​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ធី សុវណ្ណ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ២០១៦ បាន​ចូលខ្លួន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ  ក្នុង​នាម​ជាដើម​បណ្ដឹង​បទ​បរិហារ​កេ​រ្ត៍ និង​ជេរ​ប្រមាថ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក ។

ដីកាកោះ​ដាច់​ដោយឡែក​ពី​គ្នា​ចំនួន​២​ច្បាប់ បង្ហាញ​ថា លោក វង្ស ប៊ុ​ន​វិសុទ្ធ  ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះ​អញ្ជើញ​កញ្ញា ធី សុវណ្ណ​ថា ឲ្យ​ចូល​បំភ្លឺ​នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៦ កក្កដា ដែល​ប្តឹង​ឈ្មោះ ម៉ោ​ញ សា​រ៉ាត់ ភេទ​ប្រុស ពី​បទ​បរិហារកេរ្តិ៍ ។ ដោយឡែក លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​អញ្ជើញ​កញ្ញា ធី សុវណ្ណ​ថា ឲ្យ​ចូល​បំភ្លឺ​នៅ​វេលា​ម៉ោង​៩ និង​៣០ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ដែល​ប្តឹង​ឈ្មោះ អួន វ៉ា​ន់​សាក់ ពី​បទ​បរិហារកេរ្តិ៍ និង​ជេរ​ប្រមាថ​ដូច​គ្នា ៕