ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱលោកអើយ អ្នកណាមិន​ក្តៅចិត្ត​! បើ​​​គ្មានគិត​ជីវិតគេ​​​សោះ ​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កុង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ មាន​​តែ​ក្បាល​ អត់​មាន​​សណ្តោង​រ៉ឺ​ម៉ក​​​​ទូ​កុងតឺន័រ​ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​​ស្រវឹង​ជោកជាំ​ បើក​លឿន​ដូច​ហោះ​​រេ​ពេញ​ផ្លូវ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់បាន​ហៅមក​សួរ​ និង​ណែនាំ​ កាលពី​​វេលា​ម៉ោង​១០​ និង​១៥​យប់​ថ្ងៃ​ទី​២៥ ​​ក​ក្ក​ដា ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុ​ស្សី ​ត្រង់​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈ​​តេ​លា សង្កាត់​ចោម​

រាជធានីភ្នំពេញ ៖ កុង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ មាន​​តែ​ក្បាល​ អត់​មាន​​សណ្តោង​រ៉ឺ​ម៉ក​​​​ទូ​កុងតឺន័រ​ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​​ស្រវឹង​ជោកជាំ​ បើក​លឿន​ដូច​ហោះ​​រេ​ពេញ​ផ្លូវ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់បាន​ហៅមក​សួរ​ និង​ណែនាំ​ កាលពី​​វេលា​ម៉ោង​១០​ និង​១៥​យប់​ថ្ងៃ​ទី​២៥ ​​ក​ក្ក​ដា ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុ​ស្សី ​ត្រង់​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈ​​តេ​លា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​មុន​ពេល​កើតហេតុ​ គេ​​ឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​ជោក ​​បើករថយន្ត​កុងតឺន័រ​ដែល​មាន​តែ​ក្បាល​កុងតឺន័រ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​3A-2707 ជិះ​គ្នា​២​នាក់ បើក​លឿន​ដូច​ហោះ​រេ​ពេញ​ផ្លូវ ទិស​ដៅ​ពី​លិចទៅ​កើត ​លុះ​មក​ដល់​ចំណុច​ខាងលើ​ ធ្វើ​ឱ្យ​​អ្នកដំណើរ​ និង​ប្រជាពលរដ្ឋ​ដែល​ប្រទះ​ឃើញ​ ក៏​​​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ជួយ​​ឃាត់​​ ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ។

​ក្រោយមក សមត្ថកិច្ច​​​​បាន​ដេញ​​តាម​ឃាត់ ​​តែ​​មិន​មាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កន្លែង​ណា​មួយ​​ទេ ប៉ុន្តែ​អ្នក​បើកបរ​ស្រវឹងខ្លាំង​
ពេ​ល​សមត្ថកិច្ច​​ហៅ​​ណែនាំ​ ​និង​​បាន​ហៅ​ក្រុមហ៊ុនឱ្យ​មក​យក​រថយន្ត​បន្ត​ទៅ​មុខ​ទៀត។

គួរ​កត់សម្គាល់​​ដែរ​ថា កន្លង​មក ​អ្នកបើកបរ​រថយន្ត​ធំ​ៗ​ភាគច្រើន​ សុទ្ធតែ​មាន​អាយុ​ក្រោម​២០​ឆ្នាំ ហើយ​ការ​បើកបរ​របស់​ពួក​គេ ​ហាក់​ដូចជា​មិន​គោរព​ច្បាប់​ចរាចរណ៍​ទេ គឺ​បើក​លឿន​​ហួស​កំណត់ ​ហើយ​តែងតែ​បើក​ជែង​គេ​ជែង​ឯង​ ដោយ​មិន​ខ្លាច​​មាន​​គ្រោះ​ថ្នាក់​​ដល់​ដទៃ​ទេ ។

មិនតែប៉ុណ្ណោះ ពេល​ដែល​បើករថយន្ត​បុក​គេ​ស្លាប់​ហើយ គឺ​​អាងតែ​​រត់​ចោល​រថយន្ត​តែម្តង​​ ហើយ​ថៅកែ​ជា​អ្នក​ចេញ​មុខ​ដោះស្រាយ​ជំនួសរហូត ​តើគួរមានវិធានការណ៍ទេ? ​