ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដែនជម្រកសត្វព្រៃកែវ​សីមា​លក់​ឥណទាន​កាបូន​លើក​ដំបូង

7 ឆ្នាំ មុន

យោង​តាម​សេចក្តី​ប្រកាស​ព័ត​មាន​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​កិច្ចសហការ​ជាមួយ​អង្គការ WSC បាន​លក់​ឥណទាន​កាបូន

យោង​តាម​សេចក្តី​ប្រកាស​ព័ត​មាន​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​កិច្ចសហការ​ជាមួយ​អង្គការ WSC បាន​លក់​ឥណទាន​កាបូន​ដំបូង​របស់​គម្រោង​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែល​មាន​ទំហំ​ផ្ទៃដី​សរុប​២៩២.៦៩០​ហិ​កតា ទៅ​ឱ្យ​ក្រុមហ៊ុន  Disney ។

ការ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ដែល​បង្ក​ឱ្យ​មានការ​ប្រែប្រួល​អាកាសធាតុ ។ គម្រោង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែល​ស្ថិត​នៅ​ក្រោម​ការ​អនុវត្ត​គម្រោង​រេ​ដ​បូក (​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បណ្តាល​មក​ពី​ការ​បាត់បង់​ព្រៃឈើ និង​ការ​រេចរឹល​ព្រៃឈើ​) ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បញ្ចៀស​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​១៤​លាន​តោន សម្រាប់​រយៈពេល​១០​ឆ្នាំ​នេះ ចន្លោះ​ឆ្នាំ​២០០០​ដល់​២០១៩ ។

ក្រុមហ៊ុន Disney នឹង​ប្រើប្រាស់​ឥណទាន​កាបូន​នេះ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ដើម្បី​សម្រេច​គោលដៅ​របស់​ក្រុមហ៊ុន ក្នុង​ការ​ឈាន​ទៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ឱ្យ​បាន​៥០​ភាគរយ​ត្រឹម​ឆ្នាំ​២០២០​។ ក្រុមហ៊ុន  Disney បាន​ប្តេជ្ញា​ចិត្ត​វិនិយោគ​ក្នុង​វិស័យ​ព្រៃឈើ​នៅ​ជុំវិញ​ពិភពលោក ពីព្រោះ​តែ​ប្រយោជន៍​ជា​ច្រើន​ដែល​ព្រៃ​ឈើ​បាន​ផ្តល់​ឱ្យ រាប់​ចាប់ពី​ការ​ស្រូប​យក​កាបូន​រហូត​ដល់​ការ​ផ្តល់​ជាទី​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វព្រៃ ។ បន្ថែម​ពី​នេះ​ការ​លក់​នេះ ក៏​ឆ្លុះ​បញ្ចាំង​អំពី​ហិរញ្ញប្បទាន​កាបូន ដែល​ជួយ​ផ្តល់​ជា​ប្រភព​ថវិកា​ប្រកបដោយ​និរន្តរភាព​មួ​ួ​យ​សម្រាប់​ការ​អភិរក្ស​ព្រៃឈើ​តំបន់​ត្រូពិច​ដែល​សម្បូរ​ទៅ​ដោយ​ប្រភេទ​សត្វ និង​រុក្ខជាតិ ស្ថិត​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ប្រទេស​កម្ពុជា ហើយ​តំបន់​ការពារ​នេះ​មាន​សារសំខាន់​ជា​សាកល ។ ការ​ទិញ​នេះ ក៏​ផ្តល់​ប្រយោជន៍​ដោយ​ផ្ទាល់​ផង​ដែរ ទៅ​លើ​ការ​ចិញ្ចឹមជីវិត​របស់​ប្រជា​សហគមន៍​រស់នៅ​ជុំវិញ​តំបន់​អនុវត្ត​គម្រោង​នេះ ។

លោក​John Robinson នាយក​ផ្នែក​អភិរក្ស​និង​ជា​អគ្គនាយករង​ផ្នែក​ប្រតិបត្តិការ​សម្រាប់​ការ​អភិរក្ស និង​វិទ្យាសាស្ត្រ​របស់​អង្គការ​WSC មាន​ប្រសាសន៍​ថា​៖ «​អង្គការ WCS សូម​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ប្រតិបត្ដិការ​នេះ ដើម្បី​ពង្រឹង​ការ​អភិរក្ស​នៅ​កម្ពុជា និង​ក្រុមហ៊ុន Disney ចំពោះ​ការ​សម្រេចចិត្ដ​ប្រើប្រាស់​ឥណទាន​កាបូន​របស់​គម្រោង​នេះ ដែល​ជា​ជំហាន​ឆ្ពោះទៅ​មុខ​មួយ ដើម្បី​សម្រេច​គោលការណ៍​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ។ គម្រោង​រេ​ដ​បូក​គឺជា​យន្ដការ​ដ៏​សំខាន់​​មួយ​ដើម្បី​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ តាម​រយៈ​ការ​បញ្ជៀ​សការ​កាប់​បំផ្លាញ់​ព្រៃឈើ ហើយ​សកម្មភាព​របស់​រដ្ឋាភិបាល និង​វិស័យ​ឯកជន ពិតជា​ចាំបាច់​ខ្លាំង​ណាស់​ដើម្បី​អភិរក្ស​តំ​នប់​ទេសភាព​ដ៏​អស្ចារ្យ​ទាំង​អស់នោះ ព្រមទាំង​កំណត់​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក ។ យើង​សង្ឃឹមថា ក្រុមហ៊ុន​ផ្សេង​ទៀត​នឹង​ធ្វើ​ដូច​ក្រុមហ៊ុន​» ។

គម្រោង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ទទួល​ការ​គាំទ្រ​ពី​គម្រោង​គាំទ្រ​ព្រៃឈើ និង​ជីវចម្រុះ​របស់ USAID អនុវត្ដ​ដោយ​អង្គការ Winrock អន្ដរជាតិ គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ជក់​ដែល​បណ្ដាល​មក​ពី​ការ​បាត់បង់​ព្រៃឈើ និង​ការ​រេចរឹល​នៃ​ព្រៃឈើ​របស់​អង្គការសហប្រជាជាតិ (UN-REDD) ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ប្រចាំ​នៅ​កម្ពុជា (AFD) ទីភ្នាក់ងារ​សហប្រតិបត្ដិការ​អន្ដរជាតិ​ជប៉ុន (JICA) Norway`s International Climate and Forest Initiative (NICFI) និង​សហគមន៍​អឺរ៉ុប (EU) ។

ដែនជម្រកសត្វព្រៃ​កែវ​សីមា (​អតីត​ព្រៃ​ការពារ​សីមា​) ផ្ដល់​ទីជម្រក​ដល់​សត្វព្រៃ និង​រុក្ខជាតិ​ជាង​៦០​ប្រភេទ ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែល​ជា​ប្រភេទ​រង​ការ​គំរាមកំហែង​ឈាន​ទៅ​រក​ការ​ផុត​ពូជ ។ តំបន់​នេះ ក៏​មាន​សារសំខាន់​ជា​សាកល​មួយ​សម្រាប់​អភិរក្ស​ប្រភេទ​សត្វ​ពានរ​ដូច​ជា ស្វា​កន្ទុយ​ស និង​ទោច​ថ្ពាល់​លឿង​ជាដើម ពពួក​ខ្លា ដំរី​អា​សុ​ី ក្រុម​គោ​សាទិស និង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត​។ ដែនជម្រកសត្វព្រៃ​សីមា ក៏​ជា​ការ​ផ្ដល់​ជា​លំនៅ​ឋាន​សម្រាប់​សហគមន៍​ជនជាតិភាគតិច​ព្នង​ដែល​កំពុង​រស់នៅ និង​ពឹង​អាស្រ័យ​ធនធាន​ព្រៃឈើ​តំបន់​នេះ​សម្រាប់​សេដ្ឋកិច្ច វប្បធម៌ និង​ជំនឿ​សាសនា អស់​រយៈពេល​ជា​ច្រើន​ជំនាន់​មក​ហើយ ។ ពួ​គគាត់​ក៏​ត្រូវ​បាន​គិតគូរ និង​ដាក់​បញ្ចូល​ទៅ​ក្នុង​កា​រៀបចំ និង​គ្រប់គ្រង​គម្រោង​ផង​ដែរ ។

ដែនជម្រកសត្វព្រៃ​សីមា ក៏​ដូច​ជា​តំបន់​ការពារ​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន ដូច​ជា​ការ​កាប់​ឈើ​ខុសច្បាប់ និង​ការ​កាប់​ឆ្ការ​ដី​ព្រៃ​ដើម្បី​ធ្វើ​កសិកម្ម​ទ្រង់ទ្រាយ​តូច និង​ទ្រង់ទ្រាយ​ធំ ដើម្បី​ដាំ​កៅស៊ូ​ជាដើម ។ គម្រោង​មាន​គោលដៅ កំណត់​បញ្ហា ធំ​ៗ​ទាំង​អស់នេះ​ដោយ​ពង្រឹង​ការងារ​គ្រប់គ្រង​តំបន់​អភិរក្ស ព្រមទាំង​ធានា​ប្លង់​កម្មសិទ្ធិ​ដីធ្លី និង​សិទ្ធិ​ប្រើប្រាស់​ធនធាន​ព្រៃឈើ​សម្រាប់​ប្រជា​សហគមន៍ ។ បន្ថែម​ពី​នេះ​ទៀត កញ្ចប់​សាច់ប្រាក់​ទទួល​បាន​៥០​ភាគរយ ពី​ការ​លក់​ឥណទាន​កាបូន​នេះ​នឹង​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជា​សហគមន៍​តាម​រយៈ​សកម្មភាព​ផ្សេង​ៗ​ដូច​ជា​គម្រោង​អភិវឌ្ឍ​សហគមន៍​ជាដើម ។

លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មាន​ប្រសាសន៍​ថា ៖ ការ​លក់​ឥណទាន​កាបូន​ទ្រង់ទ្រាយ​ធំ​ដំបូង​បង្អស់​នៅ​ប្រទេស​កម្ពុជា​នេះ គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ចក្ខុវិស័យ​របស់​យើង​ដើម្បី​ទទួល​បាន​និរន្តរភាព​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​ការពារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ កិច្ចព្រមព្រៀង​ដែល​យើង​បាន​ចុះហត្ថលេខា​នេះ​ដែល​នឹង​ផ្តល់​ថវិកា​សឹងតែ​ទាំងអស់​សម្រាប់​ការ​ការពារ​ព្រៃឈើ និង​ការ​អភិវឌ្ឍ​សហគមន៍ ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​របស់​យើង​ចំពោះ​ការ​ការពារ​ព្រ​ឈើ និង​ប្រជា​សហគមន៍​នៅ​កម្ពុជា » ។

ឥណទាន​កាបូន​ដែល​ត្រូវ​បាន​លក់​នេះ ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ដែល​អាច​ឱ្យ​ក្រុមហ៊ុន​ឯកជន អង្គការ និង​បុគ្គល​ម្នាក់​ៗ បង់ប្រាក់​សម្រាប់​សកម្មភាព​ជា​ច្រើន​ដែល​ចូលរួម​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ចំនួន​និង​គុណភាព​នៃ​ឥណទាន​កាបូន ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ​ប្រព័ន្ធ​ត្រួតពិនិត្យ​ឈានមុខ​គេ​ចំនួន​២ គឺ​ស្តង់ដា​ផ្ទៀងផ្ទាត់​កាបូន និង​អាកាសធាតុ និង​ស្តង់ដា​សហគមន៍ និង​ជីវចម្រុះ ។

ក្រសួងបរិស្ថាន នឹង​រៀបចំ​ពិធី​អបអរសាទរ​សមិទ្ធផល​ដ៏​សំខាន់​មួយ​ចំពោះ​ការងារ​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ ៕