ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​ប៉ុន្មាន​ខែ អតីត​បវរកញ្ញា​ស្រស់​ស្អាត ឈុ​ន រក្សា ទម្លាយ​រូបថត​ពពោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រយៈពេល​ប៉ុន្មាន​ខែ​មក​ហើយ​ដែល​អតីត​បវរកញ្ញា​ចក្រ​វា​ឡ លំដាប់​រង​ទី​១ ឆ្នាំ​២០២០ ឈុ​ន រក្សា បាន​បាត់​វត្តមាន​ពី​កម្មវិធី​ផ្សេង​ៗ ពី​ការ​ប្រកួត​បវរកញ្ញា ក្នុង​នាម​ជា​អ្នក​ដាក់​ពិន្ទុ​។ នៅ​ពេល​នេះ មានការ​ភ្ញាក់ផ្អើល​ដឹង​ពី​ការ​ពិត ដោយ សារ​តែ​ស្រី​ស្អាត ឈុ​ន រក្សា សម្រេចចិត្ត​បង្ហាញ​រូបថត​

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ខែ​មក​ហើយ​ដែល​អតីត​បវរកញ្ញា​ចក្រ​វា​ឡ លំដាប់​រង​ទី​១ ឆ្នាំ​២០២០ ឈុ​ន រក្សា បាន​បាត់​វត្តមាន​ពី​កម្មវិធី​ផ្សេង​ៗ ពី​ការ​ប្រកួត​បវរកញ្ញា ក្នុង​នាម​ជា​អ្នក​ដាក់​ពិន្ទុ​។ នៅ​ពេល​នេះ មានការ​ភ្ញាក់ផ្អើល​ដឹង​ពី​ការ​ពិត ដោយសារ​តែ​ស្រី​ស្អាត ឈុ​ន រក្សា សម្រេចចិត្ត​បង្ហាញ​រូបថត​ពពោះ ទើបត្រូវ​ខក​ឱកាស​បង្ហាញ​វត្តមាន​ផ្សេង​ៗ ហើយ​អាច​នឹង​ដកថយ​ពី​វិស័យ​មួយ​នេះ ក្រោយ​ជួប​ស្នេហ៍​សមបំណង​។

គេ​មិន​នឹក​ស្មានថា ស្រី​ស្អាត ឈុ​ន រក្សា ប្រញាប់​បិទ​ទំព័រ​សិល្បៈ​លឿន​បែប​នេះ​ឡើយ ព្រោះ​នាង​មានការ​តស៊ូ​ជាមួយ​វិស័យ​ប្រឡង​បវរកញ្ញា​ណាស់​ក្នុង​ជំនាន់ រ៉េ​ត សារី​តា​។ នាង​បាន​ឡើង​មក​ឈរ​កាន់​ដៃ​គ្នា​ជាមួយ​កញ្ញា រ៉េ​ត សារី​តា ដើម្បី​ដណ្តើម​មកុដ​។

បើ​និយាយ​ពី​រូប​សម្រស់​វិញ រក្សា មាន​ស្នាមញញឹម ស្រស់​សោភា ទម្រង់​មុខ​មាន​មន្ត​ស្នេហ៍ ហើយ​ទស្សនិកជន​ជា​ច្រើន​សុទ្ធតែ​សរសើរ​រូប​នាង​ថា ជានា​រី​ដ៏​ស្រស់​ស្អាត សម​មក​ឈរ​ជែង​មកុដ​។ ភាព​ផូរផង់​នេះ​ហើយ​ដែល​រុញ​អោយ​ស្រី​ស្អាត ឈុ​ន រក្សា ផ្តើម​មានការ​ងារ​សិល្បៈ​យ៉ាង​បាចសាច ទាំង​ថត​ម៉ូ​ដ សំអាងការ​ផ្សេង​ៗ​។

ហ្វេ​ន​ៗ​របស់​នាង​ជា​ច្រើន បាន​គិត​ថា មិនយូរ​មិនឆាប់​ស្រី​ស្អាត រក្សា នឹង​មាន​កេ​រ្តី​ឈ្មោះ​ល្បីល្បាញ​។ យ៉ាងណា ពេល​នេះ​នាង​បាន​ដើរ​ដល់​ជីវិត​គូ មាន​បុរស​ល្អ​ក្នុង​បេះដូង​ធ្វើ​ជា​គូ​អនាគត​ថែរក្សា ដើម្បី​រួមរស់​ជា​គូជីវិត​ពេញ​មួយ​ជីវិត។

ឈុ​ន រក្សា ក៏​នៅ​មិន​ទាន់​ធ្វើ​រឿង​មួយទៀត​អោយ​ហ្វេ​ន​ៗ​បាន​អស់ចិត្ត​។ នោះ​ជា​ការ​បើក​វាំងនន​បង្ហាញមុខ​ស្វាមី ដើម្បី​អោយ​គេ​ដឹង​ថា គ្រួសារ​នាង​មាន​តួនាទី​អ្វី ការងារ​ផ្នែក​ណា​។ ពិសេស​ប្រវត្តិ​ស្នេហ៍​ដែល​បានក​កើតឡើង​ផ្តើម​ឡើង​ដោយសារ​រូបភាព​អ្វីខ្លះ​។ បែប​ណា​ក៏​ដោយ ក្រោយ​ដឹង​រឿង​នេះ អ្នកគាំទ្រ​បាន​ជូនពរ​នាង និង​កូន​មាន​សុខភាព​ល្អ ហើយ​បាន​សុភមង្គល​តទៅ ដើម្បី​ទទួល​ងារ​ជា​ម្តាយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ