ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ៗ​ឥឡូវ​កាន់តែ​ហ៊ាន​ក្នុង​រឿង​ស្នេហា

7 ឆ្នាំ មុន

កាលពី​ទស្ស​វត្ស៍​ឆ្នាំ​១៩៩០ សូ​ម្បី​តែ​ជិះ​កង់ ឬ​ម៉ូតូ​បណ្តើរគ្នា​តាម​ដងផ្លូវ​ក៏​មិនសូវ​មាន​ផង​។ យុវជន និង​យុវតី​នា​សម័យ​នោះ មានការ​ភ័យ​ខ្លាច​ថា ការ​បណ្តើរគ្នា ឬ​សាសង​គ្នា​តាម​ដងផ្លូវ​បែប​នេះ មិន​សម​នឹង​ភ្នែក​ញាតិ​។

កាលពី​ទស្ស​វត្ស៍​ឆ្នាំ​១៩៩០ សូ​ម្បី​តែ​ជិះ​កង់ ឬ​ម៉ូតូ​បណ្តើរគ្នា​តាម​ដងផ្លូវ​ក៏​មិនសូវ​មាន​ផង​។ យុវជន និង​យុវតី​នា​សម័យ​នោះ មានការ​ភ័យ​ខ្លាច​ថា ការ​បណ្តើរគ្នា ឬ​សាសង​គ្នា​តាម​ដងផ្លូវ​បែប​នេះ មិន​សម​នឹង​ភ្នែក​ញាតិ​។ ឥឡូវ​អ្វី​ៗ​បាន​ប្រែប្រួល​ទាំងស្រុង​នៅ​ក្នុង​រឿង​ស្នេហា​នេះ​។

គេ​មិន​ត្រឹមតែ​មិន​លាក់លៀម​ទេ គេ​ថែម​ទាំង​ចាត់​ទុក​ថា វា​ជា​រឿង​ត្រូវ​អួត​គ្នា​ទៅ​វិញ​នៅ​ក្នុង​រឿង​ស្នេហា​នេះ​។ អ្នកខ្លះ​ចាត់​ទុក​ថា ការ​មិន​មាន​សង្សារ គឺជា​រឿង​អន់​ទៅ​វិញ​។ មិន​ថា ប្រុស ឬ​ស្រី​ទេ គេ​មិន​ខ្លាច​នឹង​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណ​:​ឡើយ​ថា គេ​មាន​មិត្ត​ប្រុស ឬ​មិត្ត​ស្រី​។ ពួក​គេ​ចាត់​ទុក​ថា វា​មិនមែន​ជា​រឿង​អ្វី​ត្រូវ​ខ្មាស​អៀន​ទេ ដែល​មាន​ស្នេហា​នេះ​។

អ្វី​ដែល​សំខាន់​ជាង​នេះនោះ សូ​ម្បី​យុវតី​ក៏​មិន​ខ្លាច​នឹង​បង្ហាញ​ការ​ពិត​ដែល​ថា ខ្លួន​មាន​មិត្ត​ប្រុស​នោះ​ឡើយ​។ នេះ​ជា​អ្វី​ដែល​ខុសស្រឡះ​ខ្លាំង​ពី​ជំនាន់​មុន​ៗ​ដែល​យុវតី​មានការ​ខ្មាស​អៀន​ច្រើន ហើយ​មិន​ដែល​ហ៊ាន​ប្រាប់​គេឯង​ថា ខ្លួន​មាន​សង្សារ​ឡើយ​។ ម្យ៉ាង​ខ្លាច​ឪពុក​ម្តាយ​ខឹងសម្បារ និង​ម្យ៉ាងទៀត​ខ្លាច​មានការ​រិះគន់​ពី​ញាតិ​មិត្ត​។

មិនតែប៉ុណ្ណោះ​យុវតី​កម្ពុជា​ឥឡូវ​ក៏​មិន​ចំណុះ​ខ្លាំង ចំពោះ​ឪពុក​ម្តាយ​នៅ​ក្នុង​រឿង​ស្នេហា​នេះ​ដែរ​។ ពួក​គេ​ទាមទារ​សិទ្ធិ​នៅ​ក្នុង​ការ​ជ្រើសរើស​គូស្រករ​។ ចំណែក​ឪពុក​ម្តាយ​ក៏​កាន់តែ​ប​ន្ធូ​រ​ដៃ ដោយ​ផ្តល់​សិទ្ធិ​កាន់តែ​ច្រើន​ដល់​កូនស្រី​នៅ​ក្នុង​ការ​ជ្រើសរើស​អនាគត​ស្វាមី​របស់​ខ្លួន​ផង​ដែរ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ យុវតី​កម្ពុជា​ក៏​ដូច​ជា​យុវជន​កម្ពុជា មិន​គួរ​ឆាប់​ប្រឡូក​នៅ​ក្នុង​រឿង​ស្នេហា​ក្នុង​វ័យ​សិក្សា​ឡើយ ពីព្រោះ​វា​អាច​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​សិក្សា និង​អនាគត​របស់​ពួក​គេ​ដែល​ត្រូវ​ដើរ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​តទៅ​ទៀត​៕