ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei បើក​ការ​ប្រកួត​ថតរូប ដើម្បី​ឈ្នះ​អធិរាជ​ស្មា​ត​ហ្វូ​ន Huawei P9​និង Huawei P9 Plus

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រើប្រាស់​កំពូល​ស្មា​ត​ហ្វូ​ន ‪‎Huawei P9 Plus‬ និង ‪Huawei P9‬ អាច​មានឱកាស​ឈ្នះ​រង្វាន់ ‪‎Huawei P9 Plus‬ និង ‪Huawei P9‬ ដោយ​គ្រាន់តែ​ចូលរួម​កម្មវិធី​ប្រកួត​រូបភាព​ដែល​ផ្តិត​យក​ដោយ​កាមេរ៉ា​អាជីព

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រើប្រាស់​កំពូល​ស្មា​ត​ហ្វូ​ន ‪‎Huawei P9 Plus‬ និង ‪Huawei P9‬ អាច​មានឱកាស​ឈ្នះ​រង្វាន់ ‪‎Huawei P9 Plus‬ និង ‪Huawei P9‬ ដោយ​គ្រាន់តែ​ចូលរួម​កម្មវិធី​ប្រកួត​រូបភាព​ដែល​ផ្តិត​យក​ដោយ​កាមេរ៉ា​អាជីព Leica របស់​ស៊េរី​ស្មា​ត​ហ្វូ​ន ‪‎Huawei P9 Plus‬ និង ‪Huawei P9‬ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Huawei​។ កម្មវិធី​នេះ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៤ កក្កដា ដល់​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០១៦​។ ដើម្បី​អាច​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ បេក្ខជន បេ​ក្ខ​នារី ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម ៖

ក​. ជា​អតិថិជន​ដែល​ប្រើប្រាស់ #HuaweiP9Plus និង #HuaweiP9
ខ​. ផ្ញើ​លេខ​កូដ Imei, លេខ​ទូរស័ព្ទ​មក​កាន់​គេហទំព័រ Huawei Mobile Cambodia ដើម្បី​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត (Imei មួយ​អាច​ប្រកួត​បាន​តែ​ម្នាក់​)
គ​. បេក្ខជន​ម្នាក់​អាច​ដាក់​រូប​ប្រកួត​បាន​ច្រើន​ជាមួយ​ប្រធានបទ និង​ទីតាំង​ខុស​ៗ​គ្នា
ឃ​. គ្រប់​រូបភាព​ត្រូវ​មាន​អក្សរ​តែម «Huawei P9 LEICA DUAL CAMERA» តាម​រយៈ Automatically add watermarks (​មិនមែន​ជា​រូប selfie)
ង​. រូបភាព​ប្រកួត​ពុំ​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ផលិតផល​, ការ​រិះគន់ មាក់ងាយ ឬ​នយោបាយ
ច​. រូបភាព​ប្រកួត​នឹង​ត្រូវ​បាន​ជ្រើសរើស និង​បង្ហោះ​លើ​គេហទំព័រ facebook, Instagram របស់ Huawei Mobile Cambodia
ឆ​.  Facebook Like 1=1​ពិន្ទុ​, Instagram Like 1=3​ពិន្ទុ (Like ក្លែងក្លាយ​នឹង​ដក​ចេញ​)
ជ​. ក្រុមហ៊ុន​ហ៊ួ​វៃ សូម​រក្សា​សិទ្ធិ​ក្នុង​ការ​កែប្រែ​នានា សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ 069 732 323

សម្រាប់​រូបភាព​បេក្ខជន និង​បេ​ក្ខ​នារី​ដែល​ទទួល​បាន Likes ច្រើន​ជាងគេ​បំផុត គឺជា​ម្ចាស់​ជ័យ​លា​ភី​លេខ​១ ដែល​នឹង​ទទួល​បាន​កំពូល​ស្មា​ត​ហ្វូ​ន Huawei P9 Plus‬ មួយ​គ្រឿង ហើយ​សម្រាប់​ជ័យ​លា​ភី​លេខ​២ នឹង​ទទួល​បាន​កំពូល​ស្មា​ត​ហ្វូ​ន Huawei P9 ។

លោក Jason ជានា​យក​គ្រប់គ្រង Huawei Mobile Device Department ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា «​កម្មវិធី​នេះ​រៀបចំ​ឡើង ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​បាន​ជួយ​គាំទ្រ​នូវ​ផលិតផល​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុង​ក្រោយ​របស់ Huawei គឺ P9 និង P9 Plus ដែល​កំពុង​អង្រួន​ទីផ្សារ​ស្មា​ត​ហ្វូ​ន​លើ​ពិភពលោក ក៏​ដូច​ជា​កម្ពុជា​ផ្ទាល់ ហើយ​ក៏​បង្ហាញ​ពី​សមត្ថភាព​កាមេរ៉ា​ភ្លោះ​ដែល​ល្អ​ឯក ពិបាក​នឹង​រក​គូ​ប្រដូច​បាន​នៅ​ក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន​ដទៃ​ទៀត​។

លោក Jason បន្ថែម «​សម្រាប់​អ្នកមាន​បំណង​ចង់​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រកួត​ថតរូប​របស់​យើងខ្ញុំ ប៉ុន្តែ​ពុំ​ទាន់​មាន Huawei P9  និង P9 Plus ក្នុង​ដៃ​នៅឡើយ អាច​អញ្ជើញ​ទៅ​កាន់​សាខា​ដែល​មាន​ស្លាក​សញ្ញា Huawei  រួច​ជាវ​នូវ Huawei P9  និង P9 Plus ក្នុង​តម្លៃ​ពិសេស​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ទៀត​ផង​។ សូមកុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ​»​។

គួរ​រំលឹក​ថា Huawei P9 និង P9 Plus គឺជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​សមត្ថភាព​អាច​ផ្លាស់​ប្តូរ​នូវ​អ្វី​ដែល​អ្នក​សម្លឹង​ទៅ​កាន់​ពិភពលោក​ទាំងមូល​បាន​។ ចាប់ផ្តើម​ពី​ការ​រចនា​តាំងពី​ខាងក្រៅ រហូត​ដល់​សម្ភារ​ផ្គុំ​ខាងក្នុង គឺ​សុទ្ធសឹងតែ​ចេញពី​លោក​ហៈ​ធាតុ​ដែល​ប្រណីត រក្សា​បាន​នូវ​គុណភាព ដែល​រឹតតែ​អស្ចារ្យ​គួប​ផ្សំ​ជាមួយ​អ្នក​រចនា​ម៉ូ​ដ​សុទ្ធសឹងតែ​ជា​អ្នកមាន​ឯកទេស និង​មាន​ជំនាញ​លំដាប់ថ្នាក់​ពិភពលោក រចនា​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ និង​មាន​ភាព​អំណត់​បំផុត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រូបរាង​នៃ​កំពូល​ស្មា​ត​ហ្វូ​ត​មួយ​នេះ មាន​លក្ខណៈ​លេចធ្លោ ស្រស់​ឆើតឆាយ សក្តិ​សម​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​។ កាមេរ៉ា​របស់ P9  និង P9 Plus នឹង​ធ្វើ​ឱ្យ​អ្នក​ផ្លាស់​ប្តូរ​ទស្សនៈ ដែល​គិត​ថា កាមេរ៉ា​ស្មា​ត​ហ្វូ​ន​មិន​អាច​ក្លាយជា​កាមេរ៉ា​អាជីព​បាន ពីព្រោះ​វា​បាន​បំពាក់​ទៅ​ដោយ​កាមេរ៉ា​ភ្លោះ Leica ដែល​ពិភពលោក​ទទួលស្គាល់​ថា ជា​កាមេរ៉ា​អាជីព​ដែល​មាន​អាយុកាល​ដល់​ទៅ​102​ឆ្នាំ​គិត​មក​ដល់​បច្ចុប្បន្ន​។ សូម​ស្វែងរក​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី Huawei P9  និង P9 Plus តាម​រយៈ​គេហទំព័រ​ផ្លូវការ​របស់ GSMARENA:  www.gsmarena.com៕