ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! Miss Grand International តាំងពី​ជាប់​មក​រក​លុយ​មិន​តិច​ជាង​២​លាន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

ពិតជា​អស្ចារ្យ​បំផុត​! MGI2021 ទៅ​ផ្ទះ​ធ្វើការ​តែ​២​ខែ រក​ចំណូល​បាន​២៩​លាន​បាត ស្មើនឹង​៨៧​ម៉ឺន​ដុល្លារ ហើយ​នៅ​មានការ​ផ្សាយពាណិជ្ជកម្ម​មួយទៀត​ដែល​កំពុង​រង់ចាំ​ដែល​មាន​ចំនួន​ទឹកប្រាក់​ដល់​ទៅ

រាជធានី​ភ្នំពេញ ៖ ពិតជា​អស្ចារ្យ​បំផុត​! MGI2021 ទៅ​ផ្ទះ​ធ្វើការ​តែ​២​ខែ រក​ចំណូល​បាន​២៩​លាន​បាត ស្មើនឹង​៨៧​ម៉ឺន​ដុល្លារ ហើយ​នៅ​មានការ​ផ្សាយពាណិជ្ជកម្ម​មួយទៀត​ដែល​កំពុង​រង់ចាំ​ដែល​មាន​ចំនួន​ទឹកប្រាក់​ដល់​ទៅ​៤.៣​លាន​បាត ស្ទើរតែ​មិន​គួរ​អោយ​ជឿ​។ នេះ​ជា​តម្រុយ​តែ​នៅ​ក្នុងស្រុក នា​ប្រទេស​វៀតណាម​ប៉ុណ្ណោះ នៅ​មិន​ទាន់​គិតការ​ងារ​ដែល​នាង​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ស្ថាប័ន​បវរ​នោះ​ផង​។

នាង Nguyen Thuc Thuy Tien បវរកញ្ញា​ដ៏​មាន​សម្រស់​គួរ​អោយ​ចាប់អារម្មណ៍ និង​ជា​រាជ​នី​មកុដ​តួឯក មក​ពី​ប្រទេស​វៀតណាម បាន​ធ្វើ​អោយ​គេ​ភ្ញាក់ផ្អើល​ណាស់ ហើយ​ម្នាក់​ៗ​មិន​នឹក​ស្មាន​ដល់​ឡើយ​។ យ៉ាងណា នាង​បាន​បំពេញបេសកកម្ម​ជាមួយ​ក្រុមហ៊ុន MGI បាន​ប៉ុន្មាន​ខែ​ហើយ ដោយ​សាង​បាន​ប្រាក់​ចំណូល​មិន​តិច​ម៉ឺន​ដុល្លារ​ចូល​ដល់​ដៃ​ក្រុមហ៊ុន​ឡើយ​។ ស្រី​ស្អាត​រូប​នេះ កំពុង​តែ​រក​កម្លាំង​ដើរ​ថត តាម​ក្រុមហ៊ុន​នានា ដើម្បី​ក្រសោប​ឱកាស​កំពុង​មក​ដល់ និង​វាសនា​កំពុង​មាន​។

តាម​ប្រភព​ម្ចាស់​ក្ស​ត្រី Miss Grand International ទី​៩ មក​ពី​វៀតណាម គឺជា​ម្ចាស់​ក្ស​ត្រី​ដែល​រក​ចំណូល​ចូល​ក្រុមហ៊ុន​ច្រើន​ជាងគេ​បង្អស់ ចាត់​តាំងពី​ជាប់​មក​ចំណូល​នាង​រក​អោយ​ក្រុមហ៊ុន​មិន​តិច​ជាង​២​លាន​ដុល្លារ​ឡើយ ។ ពេល​នេះ ប្រទេស​វៀតណាម​កំពុង​តែ​ទាក់ទង​នាង​ថត​ផ្សាយពាណិជ្ជកម្ម​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ មួយ​ពាណិជ្ជកម្ម​មិន​តិច​ជាង​៥០​ម៉ឺន​ដុល្លារ​នោះ ទេ​។

ម្ចាស់​មកុដ​រូប​នេះ ក្រោយ​បាន​គ្រង​មកុដ ហាក់​មិន​មានការ​សប្បាយចិត្ត​ដោយ​ខ្លះ​ថា នាង​ហាក់​កាន់ជើង​អ្នក​រៀបចំ ព្រោះ​ចង់បាន​មកុដ​។ ប៉ុន្តែ​អ្នក​រៀបចំ​កម្មវិធី ធ្លាប់​ប្រកាស​តួឯក​ដ៏​ផូរផង់​នេះ ពិតជា​សាក​សម​បំផុត​សម្រាប់​បំពាក់​មកុដ ព្រោះ​នាង​មាន​អ្វី​ៗ​គ្រប់យ៉ាង​ដែល​ទាក់ទាញ​ជាងគេ ហើយ​សម​បាន​លេខ​១​បំផុត​។ ពេល​នេះ អ្វី​ៗ​បាន​ប្រែ​ក្លាយទៅជា​ការណ៍​ពិត​រួច​ហើយ និង​ភារៈកិច្ច​បន្ត​នាង​នឹង​ធ្វើ​ការងារ​ជា​ច្រើន​ទៀត​ជាមួយ​ក្រុមហ៊ុន​បវរកញ្ញា​។

ហើយ​ទើបតែ​២​ឆ្នាំ​នេះ​ទេ ដែល​ការ​ប្រកួត មី​ស​ក្រែ​ន ឆក់​បានការ​ចាប់អារម្មណ៍​ពី​ប្រជាជន​កម្ពុជា ដែល​តាមដាន​។ ឯ​បេក្ខភាព​មួយ​ៗ​សុទ្ធតែ​សម្រាំង​តាម​ប្រទេស​នីមួយ​ៗ​យ៉ាង​លម្អិត​បំផុត​ទម្រាំ​មក​ឆាក​អន្តរជាតិ​បាន​។ កម្ពុជា​យើង​ក៏​មាន​មោទនភាព​ណាស់​ដែរ ដោយសារ​បេ​ក្ខ​នារី ទៅ​ប្រកួត​ឃើញ​ថា មាន​ទេព​កោសល្យ​ល្អ ហើយ​ចំណេះដឹង​ក៏​ចូល​ចុះ​ជាមួយ​ប្រទេស​ផ្សេង​ៗ​បាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ