ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្រ្ត៤យ៉ាង បំបាត់ខ្លាញ់ដើមដៃយ៉ាងមានប្រសិទ្ធភាព

2 ឆ្នាំ មុន

វាពិតជាមានអារម្មណ៍មិនស្រួលទេ នៅពេលដែលចង់ពាក់អាវវាលក្លៀក តែអាច ព្រោះតែដៃរបស់អ្នកមិនស្អាតដូចគេ។ ការមានខ្លាញ់ច្រើននៅដើមដៃ គឺមើលទៅមិនមានភាពទាក់ទាញនោះទេ។ ដូចនេះ ហើយអ្នកគួរតែរកវិធីបំបាត់វាចោល។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីវិធីធម្មជាតិងាយៗ…

វាពិតជាមានអារម្មណ៍មិនស្រួលទេ នៅពេលដែលចង់ពាក់អាវវាលក្លៀក តែអាច ព្រោះតែដៃរបស់អ្នកមិនស្អាតដូចគេ។ ការមានខ្លាញ់ច្រើននៅដើមដៃ គឺមើលទៅមិនមានភាពទាក់ទាញនោះទេ។ ដូចនេះ ហើយអ្នកគួរតែរកវិធីបំបាត់វាចោល។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីវិធីធម្មជាតិងាយៗ ៤យ៉ាង ដើម្បីដោះស្រាយបញ្ហានេះ។

១. ទទួលទានអាហារល្អៗ

អាហារល្អ មិនសំដៅតែលើអាហារថ្លៃៗនោះទេ។ អ្នកត្រូវស្គាល់អាហារណាដែលអ្នកគួរទទួលទាន​ និង ពេលវេលាដែលអ្នកគួរទទួលទាន។ អ្នកនឹងមិនអាចទទួលបានដើមដៃដែលស្រឡូន នៅពេលដែលអ្នកមានទម្លាប់ទទួលទានអាហារនៅពេលអាធ្រាតឡើយ។ កាត់បន្ថយកាល់ឡូរី ហើយញ៉ាំបន្លែឱ្យបានច្រើន។ ជាតិអាល់កុលក៏មានកាឡូរីខ្ពស់ផងដែរ ដូច្នេះត្រូវកាត់បន្ថយ។ អាហារ​ដ៏​ល្អ​បំផុត​មួយ​ដែល​ត្រូវ​ញ៉ាំ​គឺ​ត្រី​សាលម៉ុន។ ត្រីសាម៉ុងមានគុណសម្បត្តិប្រឆាំងនឹងការរលាក ក៏ដូចជាអាស៊ីតអូមេហ្គា៣ ដែលជួយអ្នកដុតបំផ្លាញជាតិខ្លាញ់។

២. ទទួលទានជាតិប្រូតេអ៊ីន

ការផឹកម្សៅប្រូតេអ៊ីន ​ជួយ​អ្នក​ឱ្យ​សាច់ដុំ​របស់អ្នក​រឹងមាំ។ ព្យាយាមញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីន ឬ ទឹកក្រឡុកប្រូតេអ៊ីន បន្ទាប់ពីហាត់ប្រាណ ដើម្បីទទួលបានប្រសិទ្ធភាពអតិបរមា។

៣. លើកដុំដែក

នៅពេលអ្នកកំពុងហាត់ប្រាណ ប្រើដុំដែកសម្រាប់ការលើកនៅដើមដៃ (Bicep Curls) ដើមដៃរបស់អ្នកនឹងឡើងសាច់ដុំ និង កាត់បន្ថយការមានខ្លាញ់លើស។ ដៃរបស់អ្នកនឹងមានភាពស្រឡូនស្អាត ហើយលែងមានខ្លាញ់នៅក្រោមដើមដៃទៀតហើយ។

៤. ធ្វើលំហាត់ប្រាណ Cardio

Cardio រួមបញ្ចូលការដើរ ការរត់ ហែលទឹក ឬ​ ការហាត់ប្រាណណាមួយដែលបង្កើនអត្រាបេះដូងរបស់អ្នក។ Cardio ជួយក្នុងការដុតបំផ្លាញជាតិខ្លាញ់ជាទូទៅ ហើយរួមទាំងដៃផងដែរ។​ ដូចនេះ វាមិនត្រឹមតែល្អសម្រាប់សុខភាពរបស់អ្នកទាំងមូលនោះទេ តែវាក៏ធ្វើឱ្យដើមដៃរបស់អ្នកស្អាតជាងមុនផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ