ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​មួយ​ក្រុម​បង្កើត​ផ្សារ​អន​ឡាញ​សម្រាប់​ទិញ​លក់ទំនិញ​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វែ​ប​សាយ Myphsar.com គឺជា​វែ​ប​សាយ​ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អីុន​ធើ​ណេ​ត​អាច​ដាក់​លក់ និង​ទិញ​ទំនិញ​គ្រប់​ប្រភេទ​ទៅ​តាម​តម្រូវការ តែ​រាល់​ទំនិញ​ទាំងនោះ ត្រូវជា​ទំនិញ​ដែល​ស្របច្បាប់​ត្រឹមត្រូវ

រាជធានី​ភ្នំពេញ ៖ វែ​ប​សាយ  Myphsar.com គឺជា​វែ​ប​សាយ​ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អីុន​ធើ​ណេ​ត​អាច​ដាក់​លក់ និង​ទិញ​ទំនិញ​គ្រប់​ប្រភេទ​ទៅ​តាម​តម្រូវការ តែ​រាល់​ទំនិញ​ទាំងនោះ ត្រូវជា​ទំនិញ​ដែល​ស្របច្បាប់​ត្រឹមត្រូវ ។ វែ​ប​សាយ​នេះ បាន​ដាក់​សម្ពោធ​ប្រកាស​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ កក្កដា ២០១៦ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ដោយ​មាន​វត្តមាន​កញ្ញា ឡូ​រ៉ា ម៉​ម ឯកអគ្គរាជទូត​របស់​វែ​ប​សាយ Myphsar.com  និង​ក្រុម​ភ្លេងខ្មែរ​ផង​ដែរ ។

នៅ​មុខ​មហាជន​ជា​ច្រើន​នៅ​ផ្សារ​ទំនើប​អីុ​អន កញ្ញា Stacie’s អ្នកគ្រប់គ្រង​វែ​ប​សាយ​មួយ​នេះ​បានអោយ​ដឹង​ថា ដោយសារ​តែ​បច្ចេកវិទ្យា​ទំនើប កំណើន​អ្នក​ប្រើប្រាស់​អីុន​ធើ​ណេ​ត​ក៏​កាន់តែ​ច្រើន ដូចនេះ​ហើយ​ទើប​ក្រុមហ៊ុន​ពួក​យើង​បាន​បង្កើត​វែ​ប​សាយ​នេះ​ឡើង ដើម្បី​សម្រួល​ដល់​ការ​ទិញ​អីុ​វ៉ា​ន់​នានា តាម​ប្រព័ន្ធ​អន​ឡាញ ។ មិនតែប៉ុណ្ណោះ ក៏​អាច​ដាក់​ទំនិញ​របស់​ខ្លួន​នៅ​លើ​វែ​ប​សាយ​របស់​យើង​បាន​ថែម​ទៀត​ផង ដោយ​គ្រាន់តែ​ចុះ​ឈ្មោះ​ធ្វើ​ជា​សមាជិក ។

កញ្ញា​បន្ត​ថា Myphsar ប្រៀប​ដូច​ជា​ផ្សារ​មួយ​អ​ញ្ចឹ​ង​ដែរ តែ​វា​ជា​ផ្សារ​អន​ឡាញ ហើយ​អ្នក​ប្រើប្រាស់​ដូច​ជា​អ្នកលក់ និង​អ្នកទិញ​តាម​ប្រព័ន្ធ​អន​ឡាញ​របស់​យើង មិន​ទាមទារ​អោយ​មានការ​បង់ប្រាក់​អ្វី​ទាំងអស់ ។

កញ្ញា Marta ស្ថាបនិក​វែ​ប​សាយ Myphsar មួយ​រូប​ដែរ​នោះ​បានអោយ​ដឹង​ថា ចំពោះ​កញ្ញា​ផ្ទាល់​សព្វថ្ងៃ​ហាក់ដូចជា​ខ្ចិ​ល​ក្នុង​ការ​ដើរ​ផ្សារ ព្រោះ​នៅ​ទីក្រុង​ភ្នំពេញ​មានការ​ស្ទះចរាចរណ៍​ច្រើន ដូចនេះ​ធ្វើ​អោយ​ការ​ចំណាយ​ការ​ធ្វើ​ដំណើរ និង​ពេលវេលា​ក៏​ច្រើន ។ ម្យ៉ាងទៀត​ជួនកាល​ក៏​ភ្លៀង ជួនកាល​ក៏​ក្ដៅ ធ្វើ​អោយ​ពិបាកធ្វើ​ដំណើរ​ទៅ​ផ្សារ ចឹ​ង​ហើយ​នៅ​ពេល​យើង​មាន​វែ​ប​សាយ​ដែល​អាច​ដាក់​លក់ និង​ទិញ​ទំនិញ​តាម​អន​ឡាញ យើង​អាច​ណាត់ជួប​គ្នា​នៅ​កន្លែង​ណាមួយ​ដែល​គិត​ថា ងាយស្រួល រួច​ដោះ​ដូរ​ទំនិញ​គ្នា​ជា​រឿង​ដ៏​ល្អ​ប្រសើរ​បំផុត ។