ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ចិន​-​វៀតណាម ​៖ ​ក្រសួង​ហាម​មិនឱ្យ​មាន​អ្នកទេសចរ​កកកុញ​នៅ​កន្លែង​កម្សាន្ត​ណាមួយ​ឡើយ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​ ១៩ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ប្រជាជន​ចិន និង​វៀតណាម ដែល​គេ​ជឿ​ថា ​នឹង​មាន​ពលរដ្ឋ​ដើរ​លេង​កម្សាន្ត​ច្រើន​នោះ ក្រសួងទេសចរណ៍​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី…

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​ ១៩ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ប្រជាជន​ចិន និង​វៀតណាម ដែល​គេ​ជឿ​ថា ​នឹង​មាន​ពលរដ្ឋ​ដើរ​លេង​កម្សាន្ត​ច្រើន​នោះ ក្រសួងទេសចរណ៍​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ទាំងអស់ ត្រូវ​ជំរុញ​ការ​អនុវត្ត​ឲ្យ​បាន​យ៉ាង​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់​នូវ​វិធាន​សុខាភិបាល ពង្រឹង​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ពង្រឹង​ការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​តាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា ពិសេស​ត្រូវ​កំណត់​សមត្ថភាព​ផ្ទុក (Carrying Capacity) អតិបរមា ដែល​អាច​ទទួលភ្ញៀវ​បាន​ក្នុង​ពេល​តែ​មួយ​អនុលោម​តាម​ស្តង់ដា​គម្លាត​សុវត្ថិភាព និង​មិន​ត្រូវ​ទទួលភ្ញៀវ​លើស​ពី​ចំណុះ​នេះ​ជា​ដាច់ខាត​ ។

Picture

ក្រសួង​រំលឹក​ថា ក្នុង​ករណី​មានការ​កកកុញ​លើស​ពី​សមត្ថភាព​ផ្ទុក មន្ទីរ​ទេសចរណ៍​ត្រូវ​រាយការណ៍​មក​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​រាជធានី ខេត្ត​ជា​បន្ទាន់ ដើម្បី​មាន​វិធានការ​ផ្អាក​សកម្មភាព​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នោះ​ជា​បណ្តោះអាសន្ន​សិន ​។

គួរ​រំលឹក​ថា ​នា​ពេល​កន្លង​មក​នៅ​ក្នុង​ឱកាស​ឈប់​សម្រាក​ និង​បុណ្យ​ទាន​ម្តង​ៗ គេ​សង្កេត​ឃើញ​កន្លែង​កម្សាន្ត រមណីយដ្ឋាន​មួយ​ចំនួន​បាន​បណ្តោយ​ឲ្យ​មាន​មនុស្ស​ចូល​កម្សាន្ត​ច្រើន​កកកុញ លុះ​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​និង​សារព័ត៌មាន ទើប​សមត្ថកិច្ច​ចាត់វិធានការ ​។ ការ​បណ្តោយ​ឲ្យ​មនុស្ស​ច្រើន​នៅ​កន្លែង​តែ​មួយ មិន​បាន​គោរព​វិធានការ​សុខាភិបាល មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ ​១៩ ​។

Picture

ក្រៅ​ការ​ដាស់តឿន​ដូច​លើ​ខាងលើ ក្រសួងទេសចរណ៍​បាន​ណែនាំ​មន្ទីរ​ក្រោម​ឱវាទ​របស់​ខ្លួន ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម និង​គោលដៅ​ទេសចរណ៍​នានា រៀបចំ​ឲ្យ​មានកម្ម​វិធី​លើកទឹកចិត្ត​ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង ខណៈ​ដែល​បុគ្គលិក​បម្រើ​ការ​ទាំងអស់ ត្រូវ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​តាម​ការ​កំណត់​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​រៀបចំ​ឲ្យ​មាន​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ និង​ជំរុញ​ការ​អនុវត្ត​ខ្លឹមសារ​សារាចរ​ណែនាំ​នេះ ឲ្យ​បាន​ទូលំទូលាយ និង​គ្រប់​រូបភាព ទៅ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ត្រូវធ្វើ​របាយការណ៍​បូក​សរុប​ស្ថិតិ​ភ្ញៀវ​ទេសចរ​នៅ​តាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា និង​ផ្ញើ​មក​ក្រសួងទេសចរណ៍ ឲ្យ​បាន​ទាន់​ពេលវេលា​ជា​ប្រចាំ​ថ្ងៃ ​៕

Picture