ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេស្តា​បារមី​លោកយាយលោកតា​ភ្នំ​ដោះ​ក្រមុំ​នៅ​តែ​ល្បី​រន្ទឺ​ពូកែ​ស័ក្តិសិទ្ធិ

3 ខែ មុន

តាម​ធម្មតា​ជា​រៀងរាល់ថ្ងៃ​ពិសេស​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ឬ​ថ្ងៃ​បុណ្យ​ធំ​ៗ​គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ដែល​មាន​ជំនឿរ​អ​រូបិយ​តែងតែ​បណ្តាក់​គ្នា​មិន​ដាច់​ចូល​អុជ​ធូប​បន់ស្រន់ ប៉ងប្រាថ្នា សូម​សេចក្តីសុខ​ពី​បារមី​លោកយាយ​ផ្លុំ និង​លោកតា​ស្រុះ ដែល​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ ដោយ​មនុស្ស​បន្ត​គ្នា​ចូល​បន់ស្រន់​សុំ​ឱ្យ​បារមី​នៃ​ដួងវិញ្ញាណ​របស់​លោកយាយ​លោកតា​ជួយ​បីបាច់​ថែរក្សា​ឱ្យ​បាន​សុខ​ចម្រើន និង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ហើយ​អ្នក​ដែល​ទៅ​បែ​បន់​ទាំងនោះ​តែងតែបាន​ទទួល​នូវ​អ្វី​ដែល​គេ​ប៉ងប្រាថ្នា​ជាក់ស្តែង ពិសេស​គឺ​ការ​បន់ស្រន់​នៅ​តែ​ផ្តល់​ភាព…

តាម​ធម្មតា​ជា​រៀងរាល់ថ្ងៃ​ពិសេស​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ឬ​ថ្ងៃ​បុណ្យ​ធំ​ៗ​គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ដែល​មាន​ជំនឿរ​អ​រូបិយ​តែងតែ​បណ្តាក់​គ្នា​មិន​ដាច់​ចូល​អុជ​ធូប​បន់ស្រន់ ប៉ងប្រាថ្នា សូម​សេចក្តីសុខ​ពី​បារមី​លោកយាយ​ផ្លុំ និង​លោកតា​ស្រុះ ដែល​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ ដោយ​មនុស្ស​បន្ត​គ្នា​ចូល​បន់ស្រន់​សុំ​ឱ្យ​បារមី​នៃ​ដួងវិញ្ញាណ​របស់​លោកយាយ​លោកតា​ជួយ​បីបាច់​ថែរក្សា​ឱ្យ​បាន​សុខ​ចម្រើន និង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ហើយ​អ្នក​ដែល​ទៅ​បែ​បន់​ទាំងនោះ​តែងតែបាន​ទទួល​នូវ​អ្វី​ដែល​គេ​ប៉ងប្រាថ្នា​ជាក់ស្តែង ពិសេស​គឺ​ការ​បន់ស្រន់​នៅ​តែ​ផ្តល់​ភាព ស័ក្តិសិទ្ធិ​ពិត​ៗ ។

Picture

អ្នកស្រុក​ដែល​មាន​ទីលំនៅ​ក្បែរ​ជើងភ្នំ​ដោះ​ក្រមុំ​បាន​កើត​សរសើរ​ទៅ​លើ​បារមី​លោកតា​និង​លោកយាយ​ភ្នំ​ដោះ​ក្រមុំ​ជា​អនេក ខណៈ​អ្នកស្រុក​ទាំងនោះ​សង្កេត​ឃើញ​ជា​រៀងរាល់ថ្ងៃ​តែងតែមាន​យានយន្ត​បើក​មក​បណ្តាក់​គ្នា​មិន​ដែល​ដាច់ ចុះឡើង​ៗ​លើ​ភ្នំ ហើយ​សុទ្ធតែ​មាន​គ្រឿង​សំណែន ទៀន​ធូប​និង​គ្រឿង​សក្ការៈ​ទាំងឡាយ​ទៅ​បន់ស្រន់ ។

ឯ​អ្នកខ្លះ​ទៀត​ថតរូប​ទុកជា​អនុស្សាវរីយ៍ ត្បិត​នៅ​លើ​កំពូលភ្នំ​ដោះ​ក្រមុំ​នោះ​មាន​ទេសភាព​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ អាច​មើលឃើញ​ពី​សំណង់​ដ៏​ប្រណីត​ៗ​របស់​ក្រុង​សែន​មនោ​រម្យ​បាន​យ៉ាង​ច្បាស់ បូក​រួម​ជាមួយ​សមុទ្រ​ឈើ​ដ៏​ធំ​ល្វឹងល្វើយ​ផង ។

Picture

ដូនជី​មួយ​រូប​ដែល​នៅ​ចាំ​បោសសម្អាត​អាស្រម​ភ្នំ​ដោះ​ក្រមុំ​នោះ​បាន​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​ចំពោះ​អ្នកមាន​ជំនឿ​រលើ​លោកយាយ​លោ​ក​តា​ដោះ​ក្រមុំ​នៅ​តែ​បន្ត​គ្នា​ចូល​បន់ស្រន់​គ្រប់ពេល​គ្រប់​វេលា ហើយ​អ្នក​ទាំងនោះ​តែងតែ​លើក​ឡើង​ថា រូបសំណាក​លោក​យាយ​លោកតា​ដោះ​ក្រមុំ​នៅ​តែ​មាន​ចេស្តា​បារមី​ពូកែ​ស័ក្តិសិទ្ធិ​ដដែល ។

Picture

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ការ​អង្កេត បារមី​លោកយាយ​លោកតា​នៅ​លើ​កំពូលភ្នំ​ដោះ​ក្រមុំ ខេត្តមណ្ឌលគិរី នៅ​តែ​ផ្តល់​ភាព​ស័ក្តិសិទ្ធិ​ឥត​ល្អៀង​ដល់​អ្នក​ដែល​មាន​ជំនឿ​តាម​បែប​អរូបី ដែល​តាម​ការ​កត់សម្គាល់​មាន​ប្រជាពលរដ្ឋ អ្នក​មានមុខ មាន​មាត់​នៅ​ក្នុង​សង្គម​រហូត​ដល់​ថ្នាក់​មន្ត្រី​អ្នកមុខអ្នកការ​ផង​ដែរ​មក​ពី​គ្រប់​ទិស​ទី​ចូល​ទៅ​បែ​បន់​សុំ​សុខ​ចម្រើន សុំ​លាភ​សុំ​ជ័យ សុំ​អ្វី​ៗ​តាមតែ​បំណងប្រាថ្នា​របស់​ពួក​គេ ហើយ​អ្នក​បន់ស្រន់​ទាំងនោះ​តែង​បាន​ជោគជ័យ​ដូច​ការ​បន់ស្រន់​របស់​ខ្លួន​ក៏​ធ្វើ​ឱ្យ​ជំនឿ​នេះ​ចេះ​តែ​រីក​សុះសាយ​ជា​រៀង​រហូត​មក ៕ សាន សារិន