ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ ២០២២ ​ជា​ឆ្នាំ​គោល​នៃ​យុទ្ធនាការ «​កម្ពុជា​ ៖​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ និង​បៃតង»

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជា​សម្រេច​យក​ឆ្នាំ ​២០២២ ​ជា​ឆ្នាំ​គោល​នៃ​ការ​បើក​យុទ្ធនាការ​ «កម្ពុជា ៖​ គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ និង​បៃតង» ​។…

រាជធានីភ្នំពេញ ៖ កម្ពុជា​សម្រេច​យក​ឆ្នាំ ​២០២២ ​ជា​ឆ្នាំ​គោល​នៃ​ការ​បើក​យុទ្ធនាការ​ «កម្ពុជា ៖​ គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ និង​បៃតង» ​។ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើក​ទ្បើ​ង​ថា កម្ពុជា​បាន​ទទួល​ឥទ្ធិពលដែល​មិន​ធ្លាប់​មាន​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​វិស័យ​ទេសចរណ៍ ដែល​ធ្លាប់តែ​ជា​ចន្ទល់​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ បាន​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ ។ ក្នុង​កំលុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ អាជីវកម្ម​ទេសចរណ៍​ជា​ច្រើន​ត្រូវ​បាន​ផ្អាក​ដំណើរការ ដែល​បណ្ដាល​ឱ្យបុគ្គលិក​រាប់​ម៉ឺន​នាក់​បាន​បាត់បង់​ការងារ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រជាជន​ជា​ច្រើន​ផ្សេង​ទៀត ដែលពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​នេះ ​។

Picture

ទោះ​យ៉ាងណា​លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ជាមួយ​ស្មារតី​បុ​រេ​សកម្ម និង​ចក្ខុវិស័យ​វែង​ឆ្ងាយ រាជរដ្ឋាភិបាល​កម្ពុជា បាន​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​អាច​បើក​ប្រទេស​ឡើង​វិញ កាលពី​ថ្ងៃ​ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ និង​បាន​បើក​ទទួល​ស្វាគមន៍​ទេសចរ​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​ពេញលេញ ដោយ​មិន​តម្រូវ​ឱ្យ​ពួក​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ កាលពី​ថ្ងៃ​ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ ផង​ដែរ​ ។

Picture

ជាមួយ​គ្នាន​នេះ រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​នូវ ផែនទី​ចង្អុល​ផ្លូវ​ស្តី​ពី​ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ ជំងឺ​កូ​វី​ដ​-១៩ នៅ​ពី​ថ្ងៃ​ទី ៣០ ខែ មីនា ឆ្នាំ ​២០២១ និង ផែនការ​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​បើក ទទួល​ទេសចរណ៍​វ៉ាក់សាំង និងវិធានការ​គោលនយោបាយ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ឆ្នាំ ២០២១-២០២៣ នៅ​ថ្ងៃ​ទី ២៣ ខែ តុលា ឆ្នាំ ២០២១ ។

Picture

លោក​បញ្ជាក់​ថា ដើម្បី​ធានា​នូវ​ជោគជ័យ​នៃ​ការ​បើក​ទទួល​ទេសចរណ៍​អន្តរជាតិ​ឡើង​វិញ គឺ​ចាំបាច់​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ភាព​ជឿជាក់ និង​ទុកចិត្ត​ថា​ជា «​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​» ដោយ​ឈរ​លើ​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​ជា​សូចនាករ​គោល​។ ជាក់ស្តែង ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន ២០២២ (ATF 2022) ដែល​បាន​រៀបចំ​ឡើង កាលពី​ថ្ងៃ​ទី​ ១៦ ដល់ ២២ ខែមករា ឆ្នាំ​ ២០២២ នៅ​ក្រុងព្រះសីហនុ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ និង​ល្អ​ប្រសើរ ដោយ​ភ្ញៀវ​អន្តរជាតិ​ទាំងអស់ ចាក​ចេញពី​កម្ពុជា​ប្រកបដោយ​សុវត្ថិភាព ជាមួយនឹង​លទ្ធផល​តេស្ត PCR អវិជ្ជមាន ​។ ការណ៍​នេះ​សបញ្ជាក់​ថា​ កម្ពុជា​ពិតជា​មាន​សមត្ថភាព​ក្នុង​ការ​បង្ការ និង​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ។

Picture

​«ភាព​ជោគជ័យ​នេះ គឺ​ផ្សារ​ភ្ជាប់​ជាមួយ​ភាព​ជោគជ័យ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​។ ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាលកម្ពុជា​បាន​គាំទ្រ​នូវ​កម្មវិធី «ទេសចរណ៍​វ៉ាក់សាំង​» និង​បាន​ដាក់​ចេញ​យុទ្ធនាការ «កម្ពុជា​ ៖ គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព និង​បៃតង​» នេះ​ជា​ការ​បញ្ជាក់​របស់​លោក ​ថោ​ង ខុន​ ។

Picture

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ស្នើ​ផង​ដែរ​ឱ្យ​ក្រុមការងារ​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន​ដើម្បី​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​បើក​ការ​បណ្តុះបណ្តាល​ជន​បង្គោល តាម​រាជធានី​ខេត្ត ទាំង​កម្រិត​អាជ្ញាធរ មូលដ្ឋាន និង​កម្រិត​ឯកជន​ ។ លើស​ពី​នេះ ស្នើ​ឱ្យ​ក្រុមការងារ​ប្រតិបត្តិ ដើម្បី​វាយតម្លៃ និង​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​រាជធានី​ភ្នំពេញ​, ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បន្ត​តាមដាន វាយតម្លៃ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​វិធាន​សុវត្ថិភាព និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) របស់​អាជីវកម្ម​ទេសចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ ក៏​ដូច​ជា​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​តំបន់​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន ​៕

Picture
Picture
Picture