ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាម​សុង​ផ្តល់​ជូន​រង្វាន់​ជា​ច្រើន​សម្រាប់​ការ​ជាវ​ទូរទស្សន៍​សាម​សុង K Series ឆ្នាំ​២០១៦

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និក បាន​បង្កើត​កម្មវិធី​ផ្តល់​ជូន​រង្វាន់​ពិសេស​ភ្លាម​ៗ​សម្រាប់​គ្រប់​អតិថិជន​ដែល​ជាវ​ទូរទស្សន៍​សាម​សុង K Series 2016 គ្រប់​ម៉ូ​ឌែ​ល​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​8 សីហា 2016

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និក បាន​បង្កើត​កម្មវិធី​ផ្តល់​ជូន​រង្វាន់​ពិសេស​ភ្លាម​ៗ​សម្រាប់​គ្រប់​អតិថិជន​ដែល​ជាវ​ទូរទស្សន៍​សាម​សុង K Series 2016 គ្រប់​ម៉ូ​ឌែ​ល​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​8 សីហា 2016 អតិថិជន​នឹង​ទទួល​បាន​នូវ Home Theatre, Giga Sound, និង Sound Bar Speaker មួយ​ឈុត​បន្ថែម​ដោយ​ឥត​គិតថ្លៃ​ភ្លាម​ៗ​ដោយ​មិន​ចាំបាច់​ចាប់ឆ្នោត​ផ្សងសំណាង​ឡើយ​។

ទូរទស្សន៍​សាម​សុង SUHD ស៊េរី​ថ្មី អាច​ឲ្យ​អ្នក​ទស្សនា​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក ទោះជា​នៅ​កន្លែង ដែល​មាន​ពន្លឺ​ភ្លឺ​ចែងចាំង​ជាមួយនឹង​អេ​ក្រង់​កោង​គ្មាន​គែម​ដែល​ជា​របកគំហើញ​ថ្មី​។  ប​ច្ចក​វិទ្យា Tizen operating system (OS) របស់​ទូរទស្សន៍​មួយ​នេះ អាច​ឲ្យ​លោក​អ្នក​មើល​ទូរទស្សន៍ លេង​ហ្គេ​ម ប្រើ​អ៊ី​ន​ធើ​រ​ណេ​ត និង​ប្រើ​កម្មវិធី​ជា​ច្រើន​ទៀត តាម​រយៈ​តេ​លេប​ញ្ជា ឬ​ក៏​ទូរស័ព្ទ​ដៃ​ជាដើម​។

កាន់តែ​អស្ចារ្យ​នោះ​ទូរទស្សន៍​សាម​សុង SUHD ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា QUANTUM DOT DISPLAY  ដែល​ជួយ​ច​ង្កើ​ន​ពណ៌ ក៏​ដូច​ជា​លំអិត​ចំនួន​ពណ៌​ឱ្យ​មាន​សភាព​ហ្មត់​ល្អ​ដូច​ទស្សនា​ផ្ទាល់​ជា​មូ​យ​រូបភាព​មាន​ពណ៌​ធម្មជាតិ​ពិត​ៗ​។ បន្ថែម​ពី​នេះ​ទៀត ក្រុមហ៊ុន​សាម​សុង​ក៏​បាន​បំពាក់​នូវ​អេ​ក្រង់​ការពារ​ចំណាំងផ្លាត​ដែល​មានឈ្មោះ​ថា Ultra Black សម្រាប់​ទូរទស្សន៍​សាម​សុង SUHD ស៊េរី 2016 ដែល​មិន​ធ្វើ​ឲ្យ​ចាំង​ពន្លឺ​លើ​អេ​ក្រង់​ទូរទស្សន៍​ដែល​រំខាន​ដល់​ការ​ទស្សនា​របស់​អ្នក​ប្រើប្រាស់​។

គួរ​រំលឹក​ផង​ដែរ​ថា សាម​សុង​បាន​ក្លាយជា​ក្រុមហ៊ុន​លេខ 1 នៅ​ក្នុង​ទីផ្សារ​ទូរទស្សន៍​ពិភពលោក​រយៈពេល​10 ឆ្នាំ​ជាប់​ៗ​គ្នា​តាំងពី​ឆ្នាំ​2006 ហើយ​ក៏​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ឆ្លងកាត់​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ សាម​សុង​មិន​ដែល​បង្អង់​សន្ទុះ​នៃ​ការ​ពុះពារ និង​គំនិត​ច្ន​ប្រឌិត​ឡើយ​។