ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បន្ត​ប្រគល់​រង្វាន់​ដល់​អតិថិជន​មានសំណាង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ម៉ូតូ និង​ទូរស័ព្ទ​ដៃ​ជូន​ដល់​អតិថិជន​មានសំណាង​ចំនួន​៦​រូប​បន្ថែម​ទៀត​ដែល​បាន​ឈ្នះ​ក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ខ្លួន ដើម្បី​អបអរសាទរ​មេដាយមាស

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ម៉ូតូ និង​ទូរស័ព្ទ​ដៃ​ជូន​ដល់​អតិថិជន​មានសំណាង​ចំនួន​៦​រូប​បន្ថែម​ទៀត​ដែល​បាន​ឈ្នះ​ក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ខ្លួន ដើម្បី​អបអរសាទរ​មេដាយមាស​ដែល​ស្រា​បៀរ​អង្គរ ទើប​ទទួល​បាន​ពី​ម៉ុង​សេ​ឡិច​សិន ។

ពិធី​ប្រគល់​រង្វាន់​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ហាង​សាច់​អាំង​១៦៨ សាខា​ទួល​គោក កាល​ព្រឹក​៩ កក្កដា ២០១៦ ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុនស្រា​បៀរ​អង្គរ អ្នក​ឈ្នះ​រង្វាន់ និង​អ្នក​ព័ត៌មាន​ជា​ច្រើន​។

ក្នុង​ឱកាស​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​ទាំងនោះ តំណាង​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​បៀរ​អង្គរ​បាន​បញ្ជាក់​ថា នៅ​ក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន​ក្រុមហ៊ុន​បាន​ប្តូរ​កងក្រវិល​កំប៉ុង​ទៅ​ជា​ពណ៌​ក្រហម និង​ពណ៌​និម្មិតសញ្ញា​រង្វាន់​ពណ៌​បៃតងចាស់ ដើម្បី​ឲ្យ​អតិថិជន​មើលឃើញ​រូបភាព​បាន​កាន់តែ​ច្បាស់​ជាង​មុន​។ ពិសេស​ជាង​នេះ ក្រុមហ៊ុន​បាន​សម្រេច​បន្ថែម​រង្វាន់​ទូរស័ព្ទ Samsung Galaxy A5 ចំនួន​១៦០​រង្វាន់​ទៀត បន្ថែម​ពីលើ​ម៉ូតូ Honda Dream ១៦០​រង្វាន់ និង​ទូរស័ព្ទ iPhone 6s ១៦០​រង្វាន់​ប្រចាំខែ និង​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ចែក​ជា​រៀងរាល់ថ្ងៃ​។

អតិថិជន​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​មាន​ចំនួន​៦​រូប ក្នុង​នោះ​មាន​៣​រូប​ឈ្នះ​រង្វាន់ ម៉ូតូ​ស្កូ​ប​ពី​១​គ្រឿង និង​ម៉ូតូ​ហុងដា​ទ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៦ ចំនួន​២​រង្វាន់​។ អ្នក​ឈ្នះ​រង្វាន់​ក្រវិល​កំប៉ុង​រួម​មាន​លោក ហៀ​ង រង្សី និង​លោក ឆត វេ​ង​ឆៃ និង​អ្នក​ឈ្នះ​រង្វាន់​ក្រវិល​ដប​មាន​លោក ឆៀម ស៊ី​ថន​។​ចំណែក​អតិថិជន​ចំនួន​៣​រូប​ទៀត ឈ្នះ​រង្វាន់​ទូរស័ព្ទ​ដៃ iPhone 6s ចំនួន​៣​រង្វាន់ មានឈ្មោះ​អ្នក​នាង ធី ស្រី​និ​ច លោក រ​ត្ន័ សំណាង និង​លោក ព្រំ សុ​ជាតិ ដែល​អ្នក​ទាំង​៦​នាក់​រស់នៅ​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

តំណាង​អ​ថិ​តិ​ជន​ម្នាក់ ក្នុង​ចំណោម​អ្នក​ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុនស្រា​បៀរ​អង្គរ បាន​ឲ្យ​ដឹង​ថា កន្លង​មក​លោក​ធ្លាប់តែ​ឈ្នះ​រង្វាន់​ស្រា​បៀរ​កំប៉ុង​ពី​ស្រា​បៀរ​អង្គរ តែ​លើក​នេះ​ពិតជា​ហេង​មែន រូប​គាត់​ឈ្នះ​ម៉ូតូ​ហុងដា​ថ្មី​១​មួយ​គ្រឿង​ពិតមែន​។ គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ស្រា​បៀរ​អង្គរ​កំប៉ុង​នេះ នឹង​នៅ​តែ​បន្ត​រហូត​ដូច្នេះ​អតិថិជន​ដែល​មិន​ទាន់​ឈ្នះ​រង្វាន់​នៅ​តែ​មានឱកាស​ឈ្នះ​រង្វាន់​ជា​បន្ត​ទៀត​៕