ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​.​ក​មាស​១​តម្លឹង​ចំនួន​១៩​ខ្សែ ដែល​អតិថិជន F&N បាន​ទន្ទឹងរង់ចាំ ជិត​មក​ដល់​ហើយ !

7 ឆ្នាំ មុន

ក្រុមហ៊ុន F&N បាន​ប្រគល់​រង្វាន់​ខ្សែ​.​ក​មាស​ទម្ងន់​១​ជី ចំនួន​១៥០​ខ្សែ ទូ​ទាំង​ខេត្ត​/​ក្រុង ដែល​បាន​ធ្វើការ​ចាប់​រង្វាន់ និង​ប្រគល់​រង្វាន់​ភ្លាម​ៗ​នៅ​តាម​តំបន់​នីមួយ​ៗ​ចំនួន​៥​តំបន់​ផ្សេង​គ្នា ។

ក្រុមហ៊ុន F&N បាន​ប្រគល់​រង្វាន់​ខ្សែ​.​ក​មាស​ទម្ងន់​១​ជី ចំនួន​១៥០​ខ្សែ ទូ​ទាំង​ខេត្ត​/​ក្រុង ដែល​បាន​ធ្វើការ​ចាប់​រង្វាន់ និង​ប្រគល់​រង្វាន់​ភ្លាម​ៗ​នៅ​តាម​តំបន់​នីមួយ​ៗ​ចំនួន​៥​តំបន់​ផ្សេង​គ្នា ។

ឥឡូវនេះ​រង្វាន់​ធំ​នូវ​ខ្សែ​.​ក​មាស ១​តម្លឹង ចំនួន​១៩​ខ្សែ​ដែល​អតិថិជន F &N បាន​ទន្ទឹងរង់ចាំ ជិត​មក​ដល់​ហើយ ។  ក្រុមហ៊ុន F &N នឹង​ធ្វើការ​ចាប់​រង្វាន់​ធំ​នេះ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ​នៅ​ថ្ងៃ​សៅរ៍ ទី​០៩ កក្កដា ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ី ធី អិន នៅ​វេលា​ម៉ោង​៧​ល្ងាច​។ បញ្ជាក់​៖ សន្លឹក​ឆ្នោត​បាន​ប្រមូល​មក​ពី​គ្រប់​ខេត្ត​/​ក្រុង

រួច​ក្រុមហ៊ុន F&N នឹង​ធ្វើការ​ប្រគល់​រង្វាន់​ដល់​អ្នក​ឈ្នះ​រង្វាន់​ផ្ទាល់​នៅ​ថ្ងៃ​សៅរ៍ ទី​១៦ កក្កដា ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ី ធី អិន នៅ​វេលា​ម៉ោង​៧​ល្ងាច​។

F &N ជា​ក្រុមហ៊ុន​ដែល​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ទឹកដោះគោ​ខាប់ Tea Pot ទឹកដោះគោ​ស្រស់ Tea Pot Extra ទឹកដោះគោ​ខា​ណេ​សិន និង​ទឹកដោះគោឆៅ​ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស ដែល​មាន​ក្រុមហ៊ុន​គៀង​ហ៊ួ​ត​ជា​តំណាង​ចែកចាយ​ផ្ដាច់មុខ​សម្រាប់​ទីផ្សារ​កម្ពុជា​។

ទឹកដោះគោ​ខាប់ Tea Pot មាន​រសជាតិ​ផ្អែម​ត្រជាក់​ស័ក្តិសម​សម្រាប់​ភេសជ្ជៈ  និង​បង្អែម​គ្រប់មុខ ទឹកដោះគោ​ស្រស់ Tea Pot Extra ជួយ​បន្ថែម​ក្លិន​ឈ្ងុយ ផ្តល់​រសជាតិ​រឹតតែ​ឆ្ងាញ់​។ ចំណែកឯ​ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស ចម្រាញ់​ចេញពី​ស្លឹក​គី​ង​កុ និង​មាន​វីតាមីន​បេ​12 ជួយ​បង្កើន​ការ​ចង​ចាំ​បាន​ល្អ កាន់តែ​ឈ្លាសវៃ​៕