ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ហ្សា​ម៉ា​ន់​ជួប​សំណេះសំណាល​ជាមួយ​លោក​ហុង ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ច័ន្ទ ទី​០៤ កក្កដា កន្លង​មកនេះ សិស្សសាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ ១​ក្រុម​តំណាង​ឱ្យ​កម្ពុជា​ដែល​ទទួល​បាន​ជ័យ​លា​ភី​ពី​ការ​ប្រកួត​មណ្ឌល​អាស៊ាន +៣ ផ្នែក​វិទ្យាសាស្ត្រ​២០១៦ នៅ​ប្រទេស​ហ្វី​លី​ពី​ន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ច័ន្ទ ទី​០៤ កក្កដា កន្លង​មកនេះ សិស្សសាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ ១​ក្រុម​តំណាង​ឱ្យ​កម្ពុជា​ដែល​ទទួល​បាន​ជ័យ​លា​ភី​ពី​ការ​ប្រកួត​មណ្ឌល​អាស៊ាន +៣ ផ្នែក​វិទ្យាសាស្ត្រ​២០១៦ នៅ​ប្រទេស​ហ្វី​លី​ពី​ន កាលពី​ខែមិថុនា​កន្លង​មកនេះ ត្រូវ​បាន​លោក​ហុង ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាតិ​ឱ្យ​ចូល​ជួប​សំណេះសំណាល​អស់​រយៈពេល​ជិត​២​ម៉ោង នៅ​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា​។

គួ​ររំលឹក​ផង​ដែរ​ថា សិស្សសាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ បាន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​+៣ វិទ្យាសាស្ត្រ​លើក​ទី​៥ ស្ដី​ពី​បម្រែបម្រួល​អាកាសធាតុ​ព្រៃ​លិច​ទឹក ដែល​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ ហ្វី​លី​ពី​ន​ឡូ​ស​បា​ណូ​ស (The University of Philipines, Los Banos) នៅ​ក្នុង​ខេត្ត​ឡា​ហ្គូ​ណា (Laguna) កាលពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ មិថុនា ២០១៦ កន្លង​ទៅ​នេះ​។

ប្រធានបទ​នៃ​ព្រឹត្តិការណ៍​អាស៊ាន​+៣ វិទ្យាសាស្ត្រ​លើក​ទី​៥ នេះ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​បណ្ដុះបណ្ដាល និង​អភិវឌ្ឍ​កុមារ​ដែល​មាន​ទេព​កោសល្យ និង​មាន​សមត្ថភាព​ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ មិនតែប៉ុណ្ណោះ​ព្រឹត្តិការណ៍ អាស៊ាន​+៣ លើក​ទី​៥ ស្ដី​ពី​បម្រែបម្រួល​អាកាសធាតុ និង​ព្រៃ​លិច​ទឹក បាន​ផ្ដល់​ឱកាស​ដ៏​ប្រសើរ​មួយ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​អាស៊ាន និង​ជាតិ​សាសន៍​របស់​យើង​ជាមួយនឹង​ភ្ញៀវ​ដែល​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​បាន​ផ្ដល់​ឱកាស​ដ៏​ល្អ​សម្រាប់​គ្រូបង្រៀន​ផ្នែក​វិទ្យាសាស្ត្រ ក្នុង​ការ​ស្វែងរក​វិធីសាស្ត្រ​ល្អ ដើម្បី​អភិវឌ្ឍ​នៃ​ការ​អប់រំ​របស់​ពួក​គាត់​។

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​បណ្ដា​ប្រទេស​នៃ​តំបន់​អាស៊ី​ចំនួន​១០ ចូលរួម​បន្ថែម​ពី​នេះ​មាន​ប្រទេស​ចិន ប្រទេស​ចិនតៃវ៉ាន់ កូរ៉េ ជប៉ុន និង​ស៊ុ​យ​អែ​ត ដែល​មាន​សិស្ស​សរុប​៨០​នាក់ និង​គ្រូ​២៦​នាក់ ចំណែក​សិស្សសាលា​ហ្សា​ម៉ា​ន់​ដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ប្រកួត​លើក​នេះ ឈ្នះ​បាន​មេដាយមាស​៤​គ្រឿង និង​សំ​រិ​ទ្ធ​១​គ្រឿង​។ ហើយ​នៅ​ពេល​ថ្មី​នេះ​ទៀត សិស្សសាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ ចំនួន​២៣​នាក់ ដែល​បាន​នាំ​យក​គម្រោង​ចំនួន​១២​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Genius Olympiad អន្តរជាតិ ២០១៦ នៅ​សាកលវិទ្យាល័យ​នៃ​ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក មាន​សិស្ស​ចំនួន​១៧​នាក់​ឈ្នះ​មេដាយមាស​៣​គ្រឿង ប្រាក់​៤​គ្រឿង និង​សំ​រិ​ទ្ធ​១០​គ្រឿង នៅ​លើ​គម្រោង​ចំនួន​៩ ដែល​មាន​សិស្ស​មក​ចូលរួម​ប្រកួត​ចំនួន​៦៥​ប្រទេស និង​៤០​រដ្ឋ​របស់​សហរដ្ឋអាមេរិក​៕