ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​ ! ឆ្លងកូវីដបំប្លែងថ្មីអូមីក្រុងក្នុង សហគមន៍១៩នាក់បន្ថែម ខណៈឆ្លងទាំងក្នុង និងក្រៅ​៣៧​នាក់ ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ប​ម្លែ​ង​ថ្មី​អូ​មី​ក្រុង ចំនួន​៣៧​នាក់ ក្នុង​នោះ​ឆ្លង​សហគមន៍​១៩​នាក់ ខណៈ​រក​មិនឃើញ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ។ ក្រសួង​បាន​លើក​ឡើង​បែប​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ប​ម្លែ​ង​ថ្មី​អូ​មី​ក្រុង ចំនួន​៣៧​នាក់ ក្នុង​នោះ​ឆ្លង​សហគមន៍​១៩​នាក់ ខណៈ​រក​មិនឃើញ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ។

ក្រសួង​បាន​លើក​ឡើង​បែប​នេះ ខណៈ​ពេល​រយៈពេល​ជាង​១០​ថ្ងៃ​មកនេះ កម្ពុជា​គ្មាន​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ប៉ុន្តែ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ប្រភេទ​ប​បំប្លែង​ថ្មី​កើន​ជា​បន្តបន្ទាប់ ។

ក្រសួង​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២០ មក​រា ឆ្នាំ​២០២២​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​បំប្លែង​ថ្មី​៣៧​នាក់​ទៀត (​អូ​មី​ក្រុង​ទាំងអស់​) ខណៈ​ព្យាបាល​ជា​សះស្បើយ​១៦​នាក់ និង​ស្លា​.​ប់ «​គ្មាន​» ។

ក្នុង​ចំណោម​អ្នក​ឆ្លង​មាន​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​១៩ នាក់ (​អូ​មី​ក្រុង​)​និង​អ្នកដំណើរ​ពី​បរទេស ១៨ នាក់ (​អូ​មី​ក្រុង​) ។ ក្រសួង​ក៏​បាន​លើក​ឡើង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២ កម្ពុជា​មាន អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​សរុប​១២០.៩១៤ នាក់ និង​អ្នកជា​សះស្បើយ​១១៧.១៦២​នាក់ និង​អ្នក​ស្លា​.​ប់​៣.០១៥ នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​លើក​ឡើង​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ បាន​ចាក់​លើ​ប្រជាជន​អាយុ​ពី​១៨​ឆ្នាំ​ឡើង មាន ១០១,៨៤% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់ ។​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ៩៩,៣៥% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់ ។ លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០៥,៧០% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់ ។​លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ១០៤,២៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់ ។ ក្រសួង​ថា​ជា​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់ មាន ៨៩,៥២% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ