ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំងនឹងតម្រូវឱ្យគ្រប់កីឡាករទាំងអស់ចាក់វ៉ាក់សាំងកូវីដមុនការប្រកួត

2 ឆ្នាំ មុន

ក្រសួងកីឡារបស់ប្រទេសបារាំង បានប្រាប់ CNN កាលពីថ្ងៃចន្ទថា អត្តពលិកអាជីពទាំងអស់ដែលមានបំណងទៅប្រកួតនៅប្រទេសបារាំង នឹងត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដជាមុនសិន។ ច្បាប់ស្តីពីវ៉ាក់សាំងរបស់ប្រទេសបារាំងដែលត្រូវបានអនុម័តដោយសភា កាលពីថ្ងៃអាទិត្យ នឹងតម្រូវឱ្យប្រជាជនមានវិញ្ញាបនបត្រវ៉ាក់សាំងដើម្បីចូលទៅកន្លែងសាធារណៈដូចជាភោជនីយដ្ឋាន ហាងកាហ្វេ…

ក្រសួងកីឡារបស់ប្រទេសបារាំង បានប្រាប់ CNN កាលពីថ្ងៃចន្ទថា អត្តពលិកអាជីពទាំងអស់ដែលមានបំណងទៅប្រកួតនៅប្រទេសបារាំង នឹងត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដជាមុនសិន។

ច្បាប់ស្តីពីវ៉ាក់សាំងរបស់ប្រទេសបារាំងដែលត្រូវបានអនុម័តដោយសភា កាលពីថ្ងៃអាទិត្យ នឹងតម្រូវឱ្យប្រជាជនមានវិញ្ញាបនបត្រវ៉ាក់សាំងដើម្បីចូលទៅកន្លែងសាធារណៈដូចជាភោជនីយដ្ឋាន ហាងកាហ្វេ រោងកុន និងសង្វៀនកីឡាជាដើម។

អ្នក​នាំ​ពាក្យ​ក្រសួង​កីឡា​បារាំង​បាន​ប្រាប់ CNN ថា៖ “ច្បាប់គឺសាមញ្ញ។ វិញ្ញាបនបត្រវ៉ាក់សាំងនឹងត្រូវបានទាមទារនៅពេលដែលច្បាប់នេះចូលជាធរមាន នៅក្នុងស្ថាប័នដែលមានសិទ្ធិទទួលបានប័ណ្ណសុខភាពរួចហើយ (កីឡា ឬវប្បធម៌)។ នេះ​នឹង​អនុវត្ត​ចំពោះ​អ្នក​រាល់​គ្នា (អ្នក​ទស្សនា អ្នក​កីឡា​អាជីព)។”

ច្បាប់ថ្មីនេះធ្វើឱ្យឱកាសរបស់ Novak Djokovic ក្នុងការប្រកួតប្រជែងក្នុងកម្មវិធី French Open ខែឧសភា ដែលជាកីឡាវាយកូនបាល់ Grand Slam ទីពីរប្រចាំឆ្នាំស្ថិតក្នុងការពិចារណា។ គួរបញ្ជាក់ផងដែរថា Djokovic គឺជាម្ចាស់ជើងឯកឯកត្តជនបុរស ដែលកំពុងលេចធ្លោនៅលើទីលានដីឥដ្ឋរបស់ Roland Garros ។

កីឡាករលំដាប់លេខ១ ពិភពលោក ដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ត្រូវបាននិរទេសចេញពីប្រទេសអូស្ត្រាលីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបាត់បង់ការប្រឈមផ្លូវច្បាប់ប្រឆាំងនឹងការសម្រេចចិត្តដកហូតទិដ្ឋាការរបស់គាត់ជាលើកទីពីរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ