ខេត្តកំពង់ស្ពឺ ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០១ កក្កដា ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមទិវាមច្ឆជាតិ០១ កក្កដា ខួបលើកទី១៤ និង ព្រលែងកូនត្រីនៅអាងទឹកអន្លង់ជ្រៃ ស្ថិតក្នុងឃុំ៨មុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ទិវាមច្ឆជាតិ ថ្ងៃទី០១ កក្កដា ត្រូវបានរាជរដ្ឋាភិបាលរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិ បង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសតាមតំបន់សមស្របនៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ