ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក និង​ជប៉ុន​ពិភាក្សា​គ្នា​រក្សា​អា​វុ​.​ធ​ជិត​កោះ​តៃវ៉ាន់ ដើម្បី​ត្រៀម​ពេល​មាន​ជម្លោះ

2 ឆ្នាំ មុន

តៃវ៉ាន់ ៖ សហរដ្ឋអាមេរិក និង​ជប៉ុន​កំពុង​ពិភាក្សា​គ្នា​ដើម្បី​រក្សា​ទុក​អាវុ.ធ​នៅ​មូលដ្ឋានទ័ព​របស់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ទូ​ទាំង​

តៃវ៉ាន់ ៖ សហរដ្ឋអាមេរិក និង​ជប៉ុន​កំពុង​ពិភាក្សា​គ្នា​ដើម្បី​រក្សា​ទុក​អាវុ.ធ​នៅ​មូលដ្ឋានទ័ព​របស់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ទូ​ទាំង​ប្រទេស​ជប៉ុន រួម​មាននៅ​លើ​កោះ​ក្បែរ​តៃវ៉ាន់ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ពេល​មាន​ជម្លោះ​ក្នុង​តំបន់​។

សម្ព័ន្ធមិត្ត​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ពី​បញ្ហា​នេះ​អំឡុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រឹក្សា​សន្តិសុខ​អា​មេ​រិ​ក​-​ជប៉ុន​ពីរ​បូក​ពីរ ដោយ​សន្យា​ថា​នៅ​តែ​ប្តេជ្ញា​ប​ង្កើ​ការ​រួម និង​ប្រើប្រាស​នូវ​មូលដ្ឋាន​របស់​គ្នា​ទៅ​វិញ​ទៅ​មក រួម​មាន​កិច្ច​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ជំហរ​កងកម្លាំង​ស្វ័យការពារ​របស់​ជប៉ុន​នៅ​ក្នុង​តំបន់​ជា​ច្រើន រួម​មាននៅ​កោះ​ភាគ​និរតី​។

កាសែត​ជប៉ុន​ឈ្មោះ Nikkei បាន​ដកស្រង់​ប្រភព​ថា ការ​ប្រើប្រាស​រួម​គ្នា​នូវ​គ្រឿង​បរិក្ខារ​មិនមែន​មាន​តែ​ការ​រក្សា​អា​វុ​.​ធ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ការ​ចែករំលែក​នូវ​ការ​ប្រើប្រាស់​ផ្លូវ​រត់​ផង​ដែរ​។

កោះ​ភាគ​និរតី​របស់​ជប៉ុន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កោះ Nansei លាតសន្ធឹង​ពី​កោះ Kyushu ទៅ​ដល់​ភាគ​ខាងជើង​កោះ​តៃវ៉ាន់​។ ប្រទេស​មហាអំណាច​ទាំង​ពីរ​នឹង​មាន​ឃ្លាំង​អា​វុ​.​ធ​ដែល​អាច​ធ្វើការ​ដាក់​ពង្រាយ​បាន​លឿន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ជុំវិញ​តំបន់ ប្រ​សិន​មាន​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​។

កោះ Yonaguni ដែល​ស្ថិត​នៅ​ភាគ​ខាងលិច​បំផុត​នៃ​កោះ Nansei មាន​ចំងាយ​ប្រមាណ ១០៨​គីឡូម៉ែត្រ​ភាគ​ខាងកើត​កោះ​តៃវ៉ាន់​។

មី​ស៊ី​ល​នាំ​ផ្លូវ​ទំនងជា​នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ជម្លោះ​ច្រក​សមុទ្រ​តៃវ៉ាន់​។ មី​ស៊ី​ល​ទាំងនោះ​ទំនងជា​យកឈ្នះ​លើ​យុទ្ធសាស្ត្រ​របស់​ចិន​ក្នុង​ការ​បដិសេធ​អា​មេ​រិ​ក និង​កងកម្លាំង​សម្ព័ន្ធមិត្ត​ពី​ការ​ចូល​ទៅ​សមុទ្រ​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង​។

ការ​មាន​ឃ្លាំង​អា​វុ​.​ធ​នឹង​ធានា​ថា​អា​មេ​រិ​ក និង​ជប៉ុន​នឹង​មាន​បរិមាណ​អា​វុ​.​ធ​គ្រប់គ្រាន់​ដើម្បី​ដាក់​ពង្រាយ អំឡុង​បាន​ជម្លោះ​ក្នុង​តំបន់​។ កាសែត Nikkie ចុះ​ផ្សាយ​ថា បច្ចុប្បន្ន មី​ស៊ី​ល​ចំនួន ៣​ប្រភេទ​ដែល​នឹង​អាច​ខ្វះ​នាវ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​គឺ មី​ស៊ី​លវា​.​យ​ប្រហារ​ពី​ដែនអាកាស​មក​ដី មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ​ប្រឆាំង​នាវា និង​មី​ស៊ី​ល​ប្រឆាំង​ប្រភព​បំ​ភាយ​វិទ្យុសកម្ម​៕ (​យោង​តាម​ប្រភព​៖ Taiwan News & Nikkie)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ