ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ហិណ្ឌូ GANGASAGAR MELA ​អាច​ជា​ប្រភព​ធំ​នៃ​ការ​ឆ្លង​កូ​វី​ដ​

2 ឆ្នាំ មុន

អ្នក​ធ្វើ​ធម្ម​យាត្រា​ឥណ្ឌា​​ជា​ច្រើន​រយ​ពាន់​នាក់ ចាប់ផ្ដើម​ប្រមូលផ្ដុំ​គ្នា​កាលពី​ថ្ងៃ​ទី​១៣​ ខែ​មក​រា ឆ្នាំ​២០២២ នៅ​លើ​កោះ ​SAGAR ​នៃ​ទន្លេ ​GANGE ដើម្បី​ប្រារព្ធ​បុណ្យ​ GANGASAGAR MELA ដែល​ជា​បុណ្យ​ធំ​បំផុត​មួយ របស់​

ប្រទេស​ឥណ្ឌា ៖ អ្នក​ធ្វើ​ធម្ម​យាត្រា​ឥណ្ឌា​​ជា​ច្រើន​រយ​ពាន់​នាក់ ចាប់ផ្ដើម​ប្រមូលផ្ដុំ​គ្នា​កាលពី​ថ្ងៃ​ទី​១៣​ ខែ​មក​រា ឆ្នាំ​២០២២ នៅ​លើ​កោះ ​SAGAR ​នៃ​ទន្លេ ​GANGE ដើម្បី​ប្រារព្ធ​បុណ្យ​ GANGASAGAR MELA ដែល​ជា​បុណ្យ​ធំ​បំផុត​មួយ របស់​សាសនា​ហិណ្ឌូ ដែល​ក្នុង​បុណ្យ​នេះ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​លាន​នាក់ ក៏​ទោះបី​ពេល​នេះ​ឥណ្ឌា​ កំពុង​ប្រឈម​មុខ​នឹង​ការ​កើនឡើង​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩​ក្ដី​។

ក៏​ទោះបី​មានការ​កើន​ខ្ពស់​នៃ​ការ​ឆ្លង ដោយ​វីរុស​ប្រភេទ​អូ​មី​ក្រុង​ក្ដី ក៏​តុលាការក្រុង​កាល់គុតា​មួយ កាលពី​ស​ប្ដា​ហ៏​មុន​បាន​ចេញ​ការ​អនុញ្ញាត ឲ្យ​ប្រារព្ធ​ធ្វើបុណ្យ ​GANGASAGAR MELA នៅ​កោះ​ SAGAR ​នៃ​ទន្លេ​ GANGE ក្នុង​រដ្ឋ​បឹង​ហ្គា​ល់​ខាងលិច​។ អ្នក​ធ្វើ​ធម្ម​យាត្រា​ហិណ្ឌូ​រហូត​ដល់​ប្រមាណ​ជា​៣​លាន​នាក់ បាន​លើកគ្នា​ទៅ​កាន់​ទីនោះ​ដើម្បី​ងូតទឹក​លាងបាប​ក្នុង​ទន្លេ​GANGE នា​ថ្ងៃ​ទី​១៤​ ខែមក​រា​។

រដ្ឋាភិបាល​រដ្ឋ​នោះ​បាន​អំពាវនាវ​ដល់​ប្ ជា​ជន ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​និង​ដោយ​ស្នើ​ឲ្យ​ធ្វើតេស្ត​។ លោកស្រី ​MAMATA BANERJEE នាយក​រដ្ឋមន្ត្រី​រដ្ឋ​បឹង​ហ្គា​ល់​ខាងលិច​បាន​ស្នើ ឲ្យ​ពាក់​ម៉ាស់​២​ជាន់​ និង​ស្នើ​ដល់​បណ្ដា​អ្នក​ធ្វើ​ធម្ម​យាត្រា ចៀសវាង​កុំ​ខាកស្ដោះ​ជា​ទម្លាប់​មួយ​ដែល​លោកស្រី​ថា​ជា​ប្រភព​ចម្លង​ខ្ពស់​នៃ​វីរុស​។

កាលពី​ថ្ងៃ​ទី​១៣​ ខែ​មក​រា ​នៅ​ឥណ្ឌា ​មាន​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី ដល់​២៤៧.៤១៧​នាក់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ ពេល​មានការ​ឆ្លង​ខ្លាំង​បំផុត​កាលពី​ខែឧសភា​ឆ្នាំ​២០២១ ឥណ្ឌា​មាន​អ្នក​ឆ្លង​កូ​វី​ដ​មួយ​ថ្ងៃ​ដល់​ជាង​៤០០.០០០​នាក់ ​និង​អ្នក​ស្លា.ប់​ប្រមាណ​៤.០០០​នាក់​ក្នុង​១​ថ្ងៃ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ