ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើលទាំងព្រឹក បុរសម្នាក់បញ្ចប់ជីវិតក្នុងការដ្ឋា​ន​សំណង់​ដី​ឡូ​ត៍​មួយកន្លែងនៅសង្កាត់ស្ទឹងមាន ជ័យ២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ចង​.​ក ស​ម្លា​.​ប់​ខ្លួន​ទាំង​ព្រឹក​ព្រលឹម​អុល ស្ថិត​ក្នុង​ការ​ដ្ឋា​ន​សំណង់​ដី​ឡូ​ត៍​មួយ​កន្លែង​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​ទាប​ភ្លឺ…

រាជធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ចង​.​ក ស​ម្លា​.​ប់​ខ្លួន​ទាំង​ព្រឹក​ព្រលឹម​អុល ស្ថិត​ក្នុង​ការ​ដ្ឋា​ន​សំណង់​ដី​ឡូ​ត៍​មួយ​កន្លែង​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​ទាប​ភ្លឺ ថ្ងៃ​ទី​១៤ ខែ មក​រា​នេះ ។

សព​បុរស​ខាងលើ​មានឈ្មោះ ប៉ូ​យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ កម្មករ​សំណង់ ។

យោង​តាម​ប្រភព​ព័ត៌មាន អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២២ ជន​រង​គ្រោះ​បាន​យក​រ៉ឺ​មក​ម៉ូតូ​សណ្តោង​ដឹក​សម្ភារៈ​ទៅ​ចម្ការ​ដូង លុះដល់​ម៉ោង​២២​និង​០០​យប់ ថ្ងៃខែ​ដដែល រូបគេ​ក៏​បាន​ត្រឡប់​មក​ការដ្ឋាន​វិញ (​ចំណុច​កើតហេតុ​) ហើយ​បាន​ចូល​ដេក​លើ​អង្រឹង ។

លុះ​រហូត​ព្រឹក​ឡើង​វេលា​កើតហេតុ កម្មករ​សំណង់​ដូច​គ្នា​បាន​ងើប​ដាំបាយ ហើយ​បានឃើញ​សព​ចង​.​ក​ស្លា​.​ប់​បាត់​ទៅ​ហើយ ក៏​ផ្អើល​ឆោ​រ​ឡោរ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​ទៅ ។ បន្ទាប់​ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​នគរបាល​ជំនាញ​ផ្នែក​កោ​ល​ស្យ​វិ​ច្ច័​យ​បាន​ចុះ​អន្តរាគមន៍​ធ្វើការ​ពិនិត្យ និង​សាកសួរ​នាំ​ព័ត៌មាន ជុំវិញ​ករណី​ខាងលើ​នេះ ។

គិត​ត្រឹម​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃខែ​ដដែល សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រក​ឃើញ​មាន​សារធាតុ​ញៀន ហើយសព​ត្រូវ​ស្លា​.​ប់​ដោយសារ​ចង​.​ក ប្រាកដ​មែន ពុំ​មែន​ជា​ករណី​ឃា​.​ត​កម្ម ឬ​ករណី​អ្វី​ក្រៅពី​នោះ​ឡើយ ។

បើ​តាម​ការ​សាកសួរ​ពី​ប្រពន្ធ​គាត់​ក៏​បាន​និយាយ​ថា រយៈពេល​៦​ខែ​កន្លង​នេះ គាត់ និង​ប្តី​មិន​ត្រូវ​គ្នា ដោយសារ​ប្តី​មាន​ពួក​បង​ភឿន​មិត្តភក្តិ​ដែល​បាន​ជក់​ថ្នាំ​ញៀន​ផង​ដែរ ។

ក្រោយ​ការ​ពិនិត្យ​រួច សព​ត្រូវ​ប្រគល់​ជូន​ស្ត្រី​ជា​ប្រពន្ធ​នឹង​បាន​ដឹក​តាម​រថយន្ត​សា​ម៉ុ​យ​យក​ទៅ​កាន់​វត្ត​ឬ​ស្សី​សាញ់ ស្ថិត​ក្នុង​ខណ្ឌដង្កោ ដើម្បី​បូជា​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ទីនោះ ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះជា​កម្មករ​សំណង់​ចល័ត ដោយ​មេការ​របស់​ខ្លួន​អោយ​សម្រាក​តាម​ការដ្ឋាន​សំណង់​នីមួយ​ៗ ចល័ត​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ជា​បន្តបន្ទាប់ ។ រូបគេ​មាន​ប្រពន្ធ និង​កូន​០២​នាក់ ដោយ​ស្ត្រី​ជា​ប្រពន្ធ​ជា​កម្មករ​រោងចក្រ ប៉ុន្តែ​មួយ​រយៈ​ក្រោយ ដោយសារ​តែ​មាន​បញ្ហា​គ្រួសារ ពួក​គេ​មិន​បាន​រស់នៅ​ជាមួយ​គ្នា​ប្រមាណ​០៦​ខែ​កន្លង​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ