រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង សុគន្ធ នីសា បានបង្ហាញបំណងរបស់ខ្លួនថា នាងនឹងស្វាមីសម្រេចគិតគូរយកកូនក្នុងឆ្នាំថ្មីនេះទៅតាមបំណងដែលខ្លួនចង់បាន បន្ទាប់ពីរៀបការរួចហើយអស់ជាច្រើនឆ្នាំមកនេះ។ តារារូបនេះ បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការយកកូនអោយបាននៅក្នុងឆ្នាំនេះ ដើម្បីបង្កើនសមាជិកគ្រួសារ ស្របពេលដែលនាងក៏កាន់តែមានវ័យច្រើនទៅហើយ។
![Picture]()
ថ្លែងប្រាប់សារព័ត៌មាននៅក្នុងការឱកាសចូលរួមកម្មវិធីក្រុមហ៊ុនឯកជនមួយកាលពីពេលថ្មីនេះ អ្នកនាង សុគន្ធ នីសា បានលើកឡើងថា ឆ្នាំថ្មីនេះ នាងពិតជាមានបំណងចង់យកកូនប្រាកដមែន ដោយសារតែនាង និងស្វាមី បានសម្រេចងាកមកគិតគូររឿងនេះជាថ្មីឡើងវិញ បន្ទាប់ពីរវល់ការងាររៀងខ្លួន។
![Picture]()
អ្នកនាងបញ្ជាក់ថា កន្លងមក នាងនិងស្វាមី មិនបានគិតគូររឿងយកកូនឡើយ ដោយសារទាំងនាងនិងស្វាមី សុទ្ធតែរវល់ការងាររៀងៗខ្លួន ហេតុនេះពួកនាងក៏មានអារម្មណ៍ស្មុគស្មាញដូចគ្នា។ នាងបន្តថា សម្រាប់ឆ្នាំថ្មីនេះ នាងនឹងស្វាមីមានបំណងចង់បានកូនដូចគ្នា ដូច្នេះនាងក៏បានគិតគូរពីការយកកូនម្នាក់អោយបាននៅក្នុងឆ្នាំនេះផងដែរ។
![Picture]()
យ៉ាងណា បើតាម សុគន្ធ នីសា ថា ដោយសារកន្លងមក សុខភាពនាងខ្សោយនោះ ហេតុនេះដើម្បីសម្រេចមានកូន នាងក៏នឹងត្រូវទាមទារតាមសុខភាពអោយបានម៉ត់ចត់។ នាងថា ប្រសិនបើទៅថ្ងៃមុខ នាងនៅតែមិនអាចបំពេញបំណងនៅក្នុងការមានកូននោះ នាងនឹងសម្រេចទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យ។
![Picture]()
ជាការកត់សម្គាល់ តារាចម្រៀងអ្នកនាង សុគន្ធ នីសា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវរបស់នាងដោយចូលរោងការជាមួយបុរសអាណិកជនខ្មែរអាមេរិកកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ។ ស្វាមីរបស់នាងមានឈ្មោះថា ពៅ សម្បត្តិ ហៅសាំបា ធ្វើការនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife។ ក្រោយពេលរៀបការហើយ សុគន្ធ និសា ត្រូវប្ដីនៅតែអនុញ្ញាតឲ្យបន្ដអាជីពសិល្បៈដដែល ប៉ុន្ដែត្រូវបន្ថែមមុខជំនួញថ្មីបន្ត។ យ៉ាងណា ក្រោយរៀបការរួច សុគន្ធ នីសា ក៏ធ្លាប់បង្ហើបពីគម្រោងយកកូមភ្លាមៗដែរ ប៉ុន្តែបំណងនេះនៅមិនទាន់ចេញជារូបរាងនៅឡើយទេ រហូតមកទល់នាពេលនេះ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ