ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកគ្រូ​-អ្នកគ្រូ​ត្រូវរាយការណ៍​បន្ទាន់​ ករណី​សិស្ស​មាន​​អាកា​រៈ​សង្ស័យ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ផ្ដាំផ្ញើ​លោកគ្រូ​ អ្នកគ្រូ​ សូម​រាយការណ៍​បន្ទាន់ករណី​សិស្ស​មាន​អាកា​រៈ​មិន​ប្រក្រតី ឬ​សង្ស័យ​ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​-១៩…

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ផ្ដាំផ្ញើ​លោកគ្រូ​ អ្នកគ្រូ​ សូម​រាយការណ៍​បន្ទាន់ករណី​សិស្ស​មាន​អាកា​រៈ​មិន​ប្រក្រតី ឬ​សង្ស័យ​ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ពេល​ចូល​រៀន​វិញ​នេះ ​។ ការ​ថ្លែង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើកប​វេស​កាល​ឆ្នាំ​សិក្សា​ថ្មី​២០២១-២០២២ នៅ​វិទ្យាល័យ ហ៊ុន សែ​នក​ក្រុង​ទេពនិម្មិត ស្ថិត​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុង​និង​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២ ។

លោក​ជំទាវ បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​លោកគ្រូ អ្នកគ្រូ សូម​ពិនិត្យ​ឱ្យ​មែនទែន​អំពី​អាកា​រៈ​សិស្សានុសិស្ស បើ​ឃើញ​ថា​មាន​អ្វី​មិន​ប្រក្រតី​សូម​រាយការណ៍​ជា​បន្ទាន់ ហើយ​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​អាណាព្យាបាល​គ្រប់​រូប ពេល​កូន​មក​រៀន​ត្រូវ​ពាក់​ម៉ាស ចូល​ដល់​សាលា​ត្រូវ​លាងដៃ​ឱ្យ​បាន​គ្រប់​គ្នា​។

ក្នុង​ឱកាស​នោះ​ លោក​ជំទាវបាន​មាន​មតិ​សំ​ណោះ​សំ​ណា​ល ផ្តាំផ្ញើ​ដល់​ប្អូន​ៗ​ក្មួយ​ៗ ត្រូវ​ខិតខំ​រៀនសូត្រ និង​ថែរក្សា​សុខភាព អនាម័យ​ឱ្យ​បាន​ល្អ ហើយ​ត្រូវធ្វើ​ជា​សិស្ស​ល្អ កូន​ល្អ និង​ត្រូវ​ឆ្លើយ​ថា​ទេ​ចំពោះ​គ្រឿង ញៀន ជា​ពិសេស​ត្រូវ​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ៣​កុំ និង​៣​ការពារ និង​បន្ត​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ តាម​កម្មវិធី​ដែល​ក្រសួង​បាន​ដាក់​ជូន​។

យោង​តាម​របាយ​កាណ៍ លោក តង់ ធា​រ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង កីឡា​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ឆ្នាំ​សិក្សា​ថ្មី​២០២១-​២០២២ គ្រឹះស្ថានសិក្សា​សាធារណៈ​ទូ​ទាំង​ខេត្ត​នឹង​ដំណេ​ី​រការ​រៀន និង​បង្រៀន មាន​មធ្យមសិក្សា​៩​កន្លែង វិទ្យាល័យ​ច​ចំនួន​០២​កន្លែង និង​អនុ​វិទ្យាល័យ ចំនួន​០៧​កន្លែង មាន​សិស្ស​សរុប​៥៧២៣​នាក់ ក្នុង​នោះ​ស្រី​៣១១៦​នាក់ បឋម​សិក្សា​សាធារណៈ និង​ឯកជន ចំនួន​៥៦​សាលា មាន​សិស្ស​សរុប​១១៧៥៤ ស្រី​៥៦៩៥​នាក់ មេ​តេ​យ្យ​សាធារណៈ ម​ត្តេ​យ្យ​សហគមន៍ និង​ម​ត្តេ​យ្យ​ឯកជន ២០៦០​នាក់ ស្រី ៨៣៧​នាក់​។ បុគ្គលិក​អប់រំ​សរុប ៨២៥ នាក់ ស្រី​៤០១​នាក់​៕ ​

អត្ថបទសរសេរ ដោយ