រាជធានីភ្នំពេញ ៖ ជាច្រើនខែមកហើយដែល អ្នកម្តាយរបស់ពិធីការិនី ឌួង ហ្សូរីដា រងសម្ពាធ ជាមួយជំងឺប្រចាំកាយដែលមានឈ្មោះថា «មហារីកកូនកណ្តុរ» ។ អ្នកស្រី និងកូនៗបានចំណាយពេលផ្សាំខ្លួននៅមន្ទីរពេទ្យក្នុងប្រទេសថៃ ទីដែលមានការផ្តល់ក្តីសង្ឃឹម។
ជាលទ្ធផលជំងឺមហារីកកូនកណ្តុរ បានស្បើយ និងជាដាច់១០០% ក្រោមទុនចំណាយរាប់ពាន់ដុល្លារ។ ហើយអ្វីដែលកាន់តែមានការរីករាយចិត្តទៀតៗនោះ ជាពិសេសកូនស្រីទាំងអស់ អររំភើប បន្ទាប់ពីខាងក្រុមគ្រូពេទ្យជំនាញបញ្ជាក់មួយអន្លើទៀតថា ផ្នែកជំងឺផ្លូវចិត្ត ក៏មិនមានអ្វីខុសប្រក្រតីដែរ។
បើយោងតាមការបង្ហោះសារប្រកបដោយពាក្យពេចន៍ រំភើបរបស់អ្នកម្តាយដ៏តស៊ូរបស់កញ្ញា ឌួង ហ្សូរីដា បានបង្ហោះកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ថា «ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ (9-1-2022) នាំគ្នាទៅធ្វើតេស្តកូវីដដើម្បីត្រឡប់ទៅកម្ពុជាវិញចាស រួចរាល់អស់ហើយចាស ។ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ (7-1-2022) ក៏ជួបពេទ្យ «ផ្នែកផ្លូវចិត្ត» ចម្លើយរបស់ពេទ្យឆ្លើយថា អ្នកឯងពុំមានកើតអីទេ មកពីឈឺច្រើន ហើយធ្វើអោយបាក់កម្លាំងចិត្តតិច គេងអោយបានច្រើនទៅ អត់មានកើតអីទេ ។
តាមការបង្ហោះសាររបស់កញ្ញា ឌួង ហ្សូរីដា បានបន្តថា ចឹងយើងអស់ចិត្តហើយចាស! ជូនពរបងប្អូនជួបតែក្ដីសុខ ផ្ញើសេចក្ដីនឹករលឹកគ្រប់ក្រុមគ្រួសារណាចាស កុំធុញនាងខ្ញុំណាចាស ។ សូមគោរពលាចាស! ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ (10-1-2022) ដែលនាងខ្ញុំសប្បាយចិត្តបំផុត ដែលបានវិលត្រឡបទៅប្រទេសកម្ពុជាវិញ នឹកអ្នកទាំងអស់គ្នាខ្លាំងណាស់ចាស ។ សប្បាយចិត្តបានជួបមុទិតា ជួបចៅសំណព្វទាំង7 ខ្លាំងណាស់ចាស លាហើយបាងកក ដែលនាងខ្ញុំបានមកសម្រាកព្យាបាលអស់រយៈពេល10ខែនេះ តស៊ូព្យាយាមបំផុតទើបបានជីវិតត្រឡប់មកវិញចាស អរគុណណាស់ចាស អរគុណហ្វេនហ្វេសប៊ុកទាំងអស់ដែលតែងតែជូនពរ សូមគោរពអរគុណចាស។
ប្រិយមិត្ត បានទទួលជ្រាបមកហើយថា ក្នុងក្រុមគ្រួសាររបស់កញ្ញា ឌួង ហ្សូរីដា គឺម្តាយរបស់អ្នកនាងរងសម្ពាធការឈឺស្កាត់អស់ជាច្រើនឆ្នាំ។ ប៉ុន្តែស្ត្រីមេគ្រួសារដ៏មោះមុត ឌួង ហ្សូរីដា និងប្អូនៗទាំង២ បានប្រយុទ្ធប្រឆាំង មើលថែទាំជំងឺម្តាយអស់ប្រាក់រាប់ភ្លេច ហត់នឿយចេញញើសចេញឈា.ម ក៏មិនដែលដកចិត្តបញ្ឈប់ នៅតែតស៊ូជម្នះ រហូតអ្នកមានគុណទទួលបានភាពគាប់ប្រសើរ ហើយអ្នកម្តាយហ្សូរីដា ដែលមានសុខភាពរឹងមាំល្អឡើងវិញ ចាត់ទុកថា ជាម្តាយមានសំណាង មានបុណ្យ ឃើញកូនៗធ្វើបែបនេះ។
ហើយម្តាយពិធីការិនី ប្រកបដោយចំណេះដឹង និងជំនាញពិត ឌួង ហ្សូរីដា កាលពីពេលកន្លងទៅ ស្រាប់តែបង្ហោះសារអមដោយសំណេរចេញពីដួងចិត្តថា « អរគុណគ្រប់យ៉ាងកូននុច ! កូនគឺជាក្មេងម្នាក់ដែលពូកែមើលថែជំងឺ អ្នកម៉ែ ។ កូនមិនដែលត្អូញត្អែរសូមបីមួយមាត់។ ជាតិនេះអ្នកសំណាងណាស់ ទោះបីមិនមានលុយល់ច្រើននឹងគេក៏ដោយ ។ អ្នកសំណាងខ្លាំងបំផុត ដោយអ្នកបានកូនស្រីទាំង៣ សុទ្ធតែកូនដឹងគុណម្ដាយទាំងអស់ចាស សូមជូនពរកូនទាំង២ (មុទិតា, ស្រីនុច និងស្រីនីត) សូមកូនជួបតែសេចក្ដីសុខ មានវាសនាខ្ពស់ មានសំណាងនឹងលុយប្រឹងរកស៊ីដើម្បអោយលុយហូរចូល ឆឺប ឆឺប ណាចាស ! អំពើល្អរបស់កូនដែលនាំកូនជួបអនាគតល្អ សប្បាយរុងរឿងជារៀងរហូតណាចាស»។











ចែករំលែកព័តមាននេះ