ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃកុងឡានបែនដែលបើកបុកបារ៉ាស់ និងបើកបក​ក្រោយប៉ះឡានសមត្ថកិច្ច ធ្វើ​ការសុំទោសជា​សា​ធា​រណៈ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ តៃកុង​រថយន្ត​បែន​អត់​ពន្ធ​មួយ​គ្រឿង​ដែល​បាន​បើក​បុក​បារ៉ាស់​សមត្ថកិច្ច​ និង​បក​ក្រោយ​បណ្តាលឱ្យ​ប៉ះ​រថយន្ត សុឺ​រ៉ែ​ន ប​ណ្តាល​អោយ​ខូចខាត​ផង​នោះ​ ពេលនេះ​យល់ព្រម​សង​ការខូចខាត​​ ​និង​បង់​ពិន័យ​តាម​នីតិវិធី​ដោយ​ពុំ​មាន​ប្រកែក​តវ៉ា​អ្វី​ឡើយ ​ព្រោះ​នេះ​គឺជា​កំហុស​របស់​គាត់​ដែល​បើកបរ​គ្មាន​ប័ណ្ណបើកបរ ​និង​ប្រើប្រាស់​រថយន្ត​គ្មាន​ពន្ធ​ត្រឹមត្រូវ…


ខេត្ត​កំពង់ស្ពឺ ៖ តៃកុង​រថយន្ត​បែន​អត់​ពន្ធ​មួយ​គ្រឿង​ដែល​បាន​បើក​បុក​បារ៉ាស់​សមត្ថកិច្ច​ និង​បក​ក្រោយ​បណ្តាលឱ្យ​ប៉ះ​រថយន្ត សុឺ​រ៉ែ​ន ប​ណ្តាល​អោយ​ខូចខាត​ផង​នោះ​ ពេលនេះ​យល់ព្រម​សង​ការខូចខាត​​ ​និង​បង់​ពិន័យ​តាម​នីតិវិធី​ដោយ​ពុំ​មាន​ប្រកែក​តវ៉ា​អ្វី​ឡើយ ​ព្រោះ​នេះ​គឺជា​កំហុស​របស់​គាត់​ដែល​បើកបរ​គ្មាន​ប័ណ្ណបើកបរ ​និង​ប្រើប្រាស់​រថយន្ត​គ្មាន​ពន្ធ​ត្រឹមត្រូវ ​។

ការ​​សុំទោស​ជា​សាធារណៈ​នេះ​ ធ្វើឡើង​នា​ព្រឹ​ក​ថ្ងៃ​ទី០៦​ មករា នេះ ដែល​តែ​កុង​រថយន្ត​បង្ក​រូប​នេះ ​បាន​យល់ព្រម​បង់​ការ​ផាក​ពិន័យ​តាម​បា​រ៉ែ​ម និង​សុំ​ធ្វើការ​ជួសជុល​រថយន្ត​របស់​សមត្ថកិច្ច​ឲ្យបាន​ស្អាត​ល្អ​​ឡើ​ង​វិ​ញ​ ។ ក្នុងនោះផង​ដែរ តៃ​​កុង​ឡាន​បង្ក​បាន​ធ្វើការ​សុំទោស​ជា​សាធារណៈ​និង​ចំ​ពោះ​បងៗ​សមត្ថកិច្ច​ដែល​ចុះ​អនុវត្ត​ច្បាប់​​ចរាចរណ៍​ផ្លូវគោក​ដោយ​សន្យា​ថា ​និង​យក​រថយន្ត​របស់​ខ្លួន​ទៅ​បង់ពន្ធ​ឲ្យបាន​ត្រឹមត្រូវ ​ហើយ​រូបគេ​និង​ប្រលង​យក​ប័ណ្ណបើកបរ​ដោយ​មិន​បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ​ដូចនេះ​ទៀត​ឡើយ​។

សូម​រម្លឹក​ថា ​កាលពី​ថ្ងៃទី០៤ មករា ២០២២ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ចរាចរណ៍ ​បាន​ដាក់​គោលដៅ​ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ 14-15 ឃុំ​ព្រៃញាតិ​ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បច្ចេក ទេស​យានយន្ត​ ស្រាប់តែ​ពេល​កំពុង​អនុវត្ត​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​នីស្សាន់ ពណ៌ខ្មៅ​ បាន​បើក​បុក​បារ៉ាស់​ហើយ​បក​ក្រោយ​គេច​ពី​គោលដៅ ​បណ្ដាលឲ្យ​បុក​រថ​យន្ត​សុឺ​រ៉ែ​នរ​បស់​សមត្ថកិច្ច​មួយ​គ្រឿង​ទៀត ​បណ្ដាលឲ្យមាន​ការខូចខាត​ផង​ដែរ​។ ​

ដោយមាន​ការធានា​អះអាង​ពី​អាណាព្យាបាល ​និង​យល់ព្រម​ជួសជុល​រថយន្ត​ជូន​សមត្ថកិច្ច​វិញ​ផង​នោះ ​នៅ​ព្រឹក​ថ្ងៃទី០៦ ​មករា​​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​ឯកសារ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​នឹង​អនុញ្ញាត​ឲ្យ​តៃកុង​ឡាន​បង្ក​រូប​នេះ​ត្រឡប់ទៅ​លំនៅឋាន​វិញ​បន្ទាប់​ពី​រូបគេ​បាន​ធ្វើការ​បង់​ពិន័យ​តាមច្បាប់​បាន​កំណត់​រួចមក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ