ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំប្រហែសបងប្អូន​ ! ​​រកឃើញឆ្លងកូវីដបំប្លែងថ្មី អូមីក្រុង ១៨នាក់ ខណៈអ្នកស្លា.ប់គ្មាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​៦ មក​រា​ឆ្នាំ​២០២២​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បំប្លែង​ថ្មី ចំនួន​១៨​នាក់ ខណៈ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​គ្មាន​នោះ​ទេ ។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​៦ មក​រា​ឆ្នាំ​២០២២​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បំប្លែង​ថ្មី ចំនួន​១៨​នាក់ ខណៈ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​គ្មាន​នោះ​ទេ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា រក​ឃើញ​អ្នក​ឆ្លង​ថ្មី ១៨ (​អូ​មី​ក្រុង​ទាំងអស់​) នាក់​ទៀត និង​បាន​ព្យាបាល​ជា​សះស្បើយ ១១​នាក់ និង​ស្លា​.​ប់ «​គ្មាន​» ។

ក្រសួង​ថា ករណី​ឆ្លង​សហគមន៍ «​គ្មាន​» មាន​តែ​អ្នកដំណើរ​ពី​បរទេស ១៨​នាក់ ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២២ កម្ពុជា​មាន អ្នក​ឆ្លង​សរុប ១២០,៥៥៣​នាក់ អ្នកជា​សះស្បើយ​១១៦,៩៨២​នាក់ និង​អ្នក​ស្លា​.​ប់​៣,០១៥​នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២២ បាន​ចាក់​លើ​ប្រជាជន​អាយុ​ពី​១៨​ឆ្នាំ ឡើង​មាន​១០១,៥៨% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១០​លាន​នាក់ ។ លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម​១៨​ឆ្នាំ មាន ៩៩,១៦% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់ ។ លើ​កុមារ​អាយុ​ពី​០៦​ឆ្នាំ​ដល់​ក្រោម​១២​ឆ្នាំ មាន​១០៥,៣២% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២​នាក់ ។ លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ១០០,៩០% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់​។ ក្រសួង​ថា​ជា​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់ មាន​៨៩,២២% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ