មួយឆ្នាំមានតែម្តងប៉ុណ្ណោះ ដើម្បីទទួលបានលាភធំ ង៉ូវហេងខ្លាំង សំណាងល្អហូរចូលផ្ទួន កំពូលហោរចិនសែបានផ្តាំទៅអ្នកកើតឆ្នាំទាំង៤ថា លេខនាំហេង២៤៧ ត្រូវតែតមធ្វើរឿងមួយដើម្បីទទួលបានមហាលាភសំណាងល្អលុយហូរចូលជុំទិសនៅដើមខែថ្មីឆ្នាំ២០២២នេះ ។ តើលោកអ្នកត្រូវតមធ្វើរឿងអ្វីខ្លះ ?

ឆ្នាំច ជាតិជាអ្នកមានសំណាងល្អបន្តជាប់មិនដាច់ ជីវិតរបស់អ្នកចាប់ពីដើមខែមករានេះទៅនឹងពោរពេញទៅដោយការប្រទានពរនិងសេចក្តីសុខពីទេវតាឆ្នាំថ្មី ពិសេសផលបុណ្យដែលអ្នកបានធ្វើនាពេលកន្លងមកនឹងជួយចម្លងអ្នកឱ្យស្គាល់តែសេចក្តីសុខនិងសុភមង្គលក្នុងជីវិតពិសេសចៀសផុតពីការឈ្នានីសពីអ្នកដទៃ អាចនិយាយបានថាអ្នកនឹងទទួលបានប្រាក់យ៉ាងច្រើន ។ ចំពោះដំណើរការនៃការងារនិងជីវិតគ្រួសាររបស់អ្នកប្រកបដោយភាពរលូននិងចុះសម្រុងគ្នាល្អជាធម្មតា ហើយដើម្បីទទួលបានលាភសំណាងមួយនេះអ្នកត្រូវតែតាំងចិត្តឱ្យទូលាយនិងមានភាពអត់ធ្មត់ខ្លាំងបំផុត ។

ឆ្នាំឆ្លូវ តម្រាចារថានៅដើមខែថ្មីខែឆ្នាំថ្មី២០២២នេះសំណាងរបស់អ្នកនឹងកើនឡើងទ្វេដង ដែលធ្វើឱ្យការខិតខំប្រឹងប្រែងរបស់អ្នកទទួលបានផ្លែផ្កាជាទីគាប់ចិត្ត ចំពោះបញ្ហាខ្វះខាតលុយកាសត្រូវបានកាត់បន្ថយទាំងស្រុង ពិសេសអ្នកត្រូវចាំថាត្រូវមានចិត្តអំណត់ជាខ្លាំង ព្រោះសំណាងទាំងអស់ដែលរត់មករកអ្នកនោះមិនមែនមកម្តងទាំងអស់នោះទេ ។ ដូចនេះអ្នកគប្បីចេះចាត់ចែងការចំណាយឱ្យបានល្អ បើពុំដូច្នោះទេអ្នកមិនអាចសល់លុយច្រើនទុកក្នុងទូទេ កន្លែងនេះមានន័យថាអ្នកសល់លុយដែរតែមិនច្រើនហូរហៀរ រីឯរឿងស្នេហាវិញមានភាពស្រស់ស្រាយចុះសម្រុងនឹងគ្នាទ្វេដង ។

ឆ្នាំមមី នៅដើមខែថ្មីនេះអ្នកនឹងជួបសំណាងមួយដែលគួរឱ្យពេញចិត្តបំផុតព្រោះសំណាងមួយនេះបានរៀបចំឱ្យអាជីវកម្មរបស់អ្នកទទួលបានប្រាក់ចំណូលយ៉ាងច្រើនដែលមិនបានធ្វើឱ្យការខិតខំប្រឹងប្រែងរបស់អ្នកកន្លងមកមានការអសាបង់ ។ លាភសំណាងមួយនេះនឹងធ្វើឱ្យអ្នកមមាញឹកខ្លាំងក្នុងការរាប់លុយ បន្ថែមពីលើនេះទៅទៀតគឺស្ថានភាពគ្រួសាររបស់អ្នកនឹងមានភាពកាន់តែល្អប្រសើរឡើងៗ ។ តែគួរចាំថាពេលដែលអ្នកមានទ្រព្យសម្បត្តិច្រើនក្លាយជាអ្នកមានហើយនោះកុំវាយឫកឱ្យសោះ កាលណាអ្នកបញ្ចេញអាកប្បកិរិយាបែបនេះនឹងធ្វើឱ្យលាភសំណាងសាបទៅបន្តិចម្តងៗ ។

ឆ្នាំរកា កំពូលហោរប្រាប់ថា មហាឆ្នាំសេះជីវិតរបស់អ្នកចាប់ពីដើមខែមករាទៅនឹងពោរពេញទៅដោយការប្រទានពរនិងសេចក្តីសុខពីទេវតាឆ្នាំថ្មី ពិសេសផលបុណ្យដែលអ្នកបានធ្វើនាពេលកន្លងមកនឹងជួយចម្លងអ្នកឱ្យស្គាល់តែសេចក្តីសុខនិងសុភមង្គលនៅក្នុងជីវិតពិសេសជៀសផុតពីការឈ្នានីសពីអ្នកដទៃ អាចនិយាយបានថាអ្នកនឹងទទួលបានប្រាក់យ៉ាងច្រើននៅដើមខែនេះ ។ ចំពោះដំណើរការនៃការងារនិងជីវិតគ្រួសាររបស់អ្នកប្រកបដោយភាពរលូននិងចុះសម្រុងគ្នាល្អលើសពេលណាៗទាំងអស់ ហើយដើម្បីទទួលបានលាភសំណាងមួយនេះអ្នកត្រូវតែតាំងចិត្តឱ្យទូលាយនិងមានភាពអត់ធ្មត់ខ្លាំងចំពោះរឿងរ៉ាវដែលបានកើតឡើងជុំវិញខ្លួនអ្នក ៕ សាន សារិន
ចែករំលែកព័តមាននេះ