ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ក្លាយជា​ការ​បះបោរ ​​រុ​ស្សុី​ និង​សម្ព័ន្ធមិត្ត​បញ្ជូន​ទ័ព​ទៅកាន់​​កា​ហ្សា​ក់​ស្ថាន

3 ឆ្នាំ មុន

ប្រទេស​រុ​ស្សុី​ និង​បណ្ដា​សម្ព័ន្ធមិត្ត ក្នុង​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម ​OTSC​ ប្រកាស​នា​ថ្ងៃ​ទី​៦ ខែ​​មក​រា ឆ្នាំ​២០២២ ពី​ការ​បញ្ជូន​កងកម្លាំង​រួម​ថែរក្សា​សន្តិភាព​មួយ ទៅ​កាន់

ប្រទេស​កា​ហ្សា​ក់​ស្ថាន ៖ ប្រទេស​រុ​ស្សុី​ និង​បណ្ដា​សម្ព័ន្ធមិត្ត ក្នុង​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម ​OTSC​ ប្រកាស​នា​ថ្ងៃ​ទី​៦ ខែ​​មក​រា ឆ្នាំ​២០២២ ពី​ការ​បញ្ជូន​កងកម្លាំង​រួម​ថែរក្សា​សន្តិភាព​មួយ ទៅ​កាន់​ប្រទេស​កា​ហ្សា​ក់​ស្ថាន ដូច​ការ​ស្នើ​សុំ​របស់​អតីត​សាធារណរ​ដ្ឋ​សូ​វៀត​​នោះ ដែល​ពេល​នេះ​កំពុង​ជួប​ប្រទះ​នឹង​ការ​បះបោរ​មួយ​។

ប្រធាន​របស់​ OTSC នាយក​រដ្ឋមន្ត្រី​អា​មេ​នី​លោក​ NIKOL PACHINIAN ​គូសបញ្ជាក់​តាម ​FACEBOOK​ ឱ្យ​ដឹង​ថា ស​ម្ព័ន្ធ​ភាព​បាន​សម្រេច​​ប​ញ្ចូ​ន​កងកម្លាំង​រួម​ថែរក្សា​សន្តិភាព សម្រាប់​រយៈពេល​កំណត់​មួយ ដើ​ម្បិ​ធ្វើ​ឲ្យ​មាន​ស្ថេ​រ​ភាព ​និង​ធ្វើ​ឲ្យ​សភាពការណ៍​វិល​មក​រក​ប្រក្រតី​ភាព​វិញ ក្នុង​ប្រទេស​នេះ ដែល​កំពុង​ជួប​ប្រទះ​នឹង​ការ​បង្កហេតុ​មួយ ដោយសារ​ការ​ជ្រៀតជ្រែក​មក​ពី​ខាងក្រៅ​។

ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថាន ​កាលពី​យប់​ថ្ងៃ​ទី​៥ ខែ​​មក​រា បាន​ចេញ​ការ​ប្រកាស​អាសន្ន​មួយ ​និង​ស្នើ​ជំនួយ​របស់​ OTSC ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ភេរវកម្ម​របស់​ពួក​បះបោរ ដែល​បណ្ដា​មនុស្ស​លើកគ្នា​លុកលុយ​ចូល ក្នុង​បណ្ដា​អគារ​រដ្ឋាភិបាល របស់​ប្រទេស​នៅ​អា​ស៊ី​កណ្ដាល ​សម្បូរ​ដោយ​ធនធានធម្មជាតិ​ ជា​ពិសេស​ប្រេងកាត​នោះ ។

តាម​ក្រសួងមហាផ្ទៃ​កា​ហ្សា​ក់​ស្ថាន​ បាន​ក៏​ដកស្រង់​សម្ដី​ដោយ​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា ​សមាជិក​កងកម្លាំង​សន្តិសុខ​យ៉ាងតិច​៨​នាក់​បាន​ត្រូវ​ស្លា.ប់ ​និង​៣១៧​នាក់​​ទៀត​រង​រង​របួស​។

ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថាន លោក KASSYM JOMART TOKAIEV​ ដែល​ប្រឈម​មុខ​នឹង​បាតុកម្ម ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​២ ខែ​​មក​រា​ មក នៅ​ភាគ​ខាងលិច​ប្រទេស​ក្រោយ​ការ​ឡើងថ្លៃ​ឧស្ម័ន បន្ទាប់​មក​រីក​រាលដាល​កាន់តែ​ខ្លាំង រហូត​ដល់​ក្លាយទៅជា​ការ​បះបោរ​កាលពី​យប់​ថ្ងៃ​ទី​៤ ​មក​ថ្ងៃ​​ទី​៥ ខែ​​មក​រា នៅ​ទីក្រុង​អាល់​ម៉ា​ទី រដ្ឋធានី​សេដ្ឋកិច្ច​ និង​ជាទី​ក្រុង​ធំ​បំផុត​របស់​ប្រទេស​អះអាង​ថា បណ្ដា​ក្រុម​ភេរវ​ករ​ដែល​ទទួល​ការ​ហ្វឹកហ្វឺន​ដោយ​ស៊ី​​ជម្រៅ​នៅ​បរទេស បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​នានា​។ បណ្ដា​ក្រុម​ឧក្រិដ្ឋជន បាន​វាយប្រហារ​​លើ​កង​ទាហាន​យើង ប្រមាថ​ចាប់​ពួក​គេ​សម្រាត​ខោអាវ​អូស​តាម​ដង​វិ​ថី ចាប់រំលោភ​នារី ប្លន់​បណ្ដា​ហាង​ទំ​ទិញ ។

ក្រោយ​ពេល​១​យប់​ នៃ​ចលាចល​ដែល​នាំ​ទៅ​ដល់​ការ​ចាប់ខ្លួន​មនុស្ស​ជាង​២០០​នាក់ បាតុករ​ច្រើន​ពាន់​នាក់ បាន​លុកលុយ​ចូល​ទី​តាំង​​រដ្ឋាភិបាល​នៅ​ក្រុង​អាល់​ម៉ា​ទី កាល​ពី​រសៀល​ថ្ងៃ​ទី​៥ ខែ​​មក​រា ដែល​ហាក់ដូចជា​ដណ្ដើម​កាន់កាប់​ទីនោះ​។ កងកម្លាំង​ប៉ូលិ​សបាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក តែ​មិន​អាច​រារាំង​ពួក​គេ​មិន​ឲ្យ​លុក​ចូល​ខាងក្នុង​បាន​។

បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា​ ពួក​បាតុករ បន្ទាប់​មក​បាន​លើកគ្នា​ឆ្ពោះ​មក​កាន់​និវេសនដ្ឋាន​ប្រធានាធិបតី ក្នុង​ទីក្រុង​អាល់​ម៉ា​ទី​និង​ថា​អគារ​២​រង​ការ​ដុត​។

ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​វិបត្តិ​ប្រ​ធា​ធិ​បតី បាន​ឲ្យ​រដ្ឋាភិបាល​លាលែង​និង​ចេញ​ការ​ប្រកាស​អាសន្ន ក្នុង​តំបន់​ជា​ច្រើន​ក្នុង​នោះ​មាននៅ​ក្រុង​អាល់​ម៉ា​ទី និង​រដ្ឋធានី​ NUR SULTAN ដែល​ទើប​ដាក់​ឈ្មោះ​នោះ​នា​ពេល​ថ្មី​ៗ​នេះ ជា​កិត្តិយស​ដល់​អតីត​ប្រធានា​ធិបតី​ NOURSOULTAN NAZARBAIEV​។ បំរាម​គោ​ចរណ៍​មាន​ជា​ធរមាន ចាប់​ពី​ម៉ោង​២៣​ដល់​ម៉ោង​៧​ព្រឹក​ម៉ោង​ក្នុងស្រុក៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ