ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ភូ​កេ​តរបស់​ថៃ​បន្ត​បើក​ទទួល​ភ្ញៀវ​ទេសចរ ទោះ​អត្រា​ឆ្លង​កូ​វី​ដ​កើនឡើង​ខ្លាំង

3 ឆ្នាំ មុន

ថៃ ៖ អភិបាលខេត្ត​ភូ​កេ​ត (Phuket) បាន​ប្រកាស​ថា​ខេត្ត​របស់​លោក​នៅ​តែ​បន្ត​បើក​ទទួល​អ្នកទេសចរ ទោះបី​មានការ​ឆ្លង​កូ​វី​ដ

ថៃ ៖ អភិបាលខេត្ត​ភូ​កេ​ត (Phuket) បាន​ប្រកាស​ថា​ខេត្ត​របស់​លោក​នៅ​តែ​បន្ត​បើក​ទទួល​អ្នកទេសចរ ទោះបី​មានការ​ឆ្លង​កូ​វី​ដ ១៩​ថ្មី​កើនឡើង​ខ្ពស់​ក្តី​។ ការ​ប្រកាស​របស់​លោក​បាន​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​របស់​អ្នក​ប្រកប​អាជីវកម្ម​ឡើង​វិញ ដែល​ចាប់ផ្តើម​ទទួល​បាន​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​។

លោក Narong Wunsiew ថ្លែង​ថា ខេត្ត​លោក​នឹង​នៅ​តែ​ទទួលភ្ញៀវ​ទេសចរ​ក្រោម​កម្មវិធី​ផ្សព្វផ្សាយ​ទេសចរណ៍ សម្រាប់​ជា​ប្រយោជន៍​នៃ​ការ​រក្សា​តុល្យភាព​រវាង​ការ​គ្រប់គ្រង​កូ​វី​ដ ១៩ និង​ការ​ជំរុញ​សេដ្ឋកិច្ច​។

លោក​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា «​ខណៈ​ដែល​យើង​មាន​គោលបំណង​ទប់ស្កាត់​កូ​វី​ដ ១៩​ក្នុង​ពេល​ជំរុញ​សេដ្ឋកិច្ច យើង​ទទួល​បានការ​អង្វរ​កុំ​ឲ្យ​បិទ​ខេត្ត​កោះ​នេះ ព្រោះ​ការ​ធ្វើ​បែប​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខេត្ត​»​។

ចាប់ពី​ថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន ១០.១៣២នាក់​ បាន​ធ្វើ​ដំណើរ​មក​ខេត្ត​ភូ​កេត​។ លោក​អភិបាលខេត្ត​និយាយ​ថា ចំនួន​អ្នកទេសចរ​ដ៏​ច្រើន​បែប​នេះ​ជា​កាដូរ​ដ៏​ធំ​សម្រាប់​សេដ្ឋកិច្ច​ក្នុង​តំបន់​។

លោក​ថ្លែង​បន្ត​ទៀត​ថា ខេត្ត​ភូ​កេ​ត​បាន​ធ្វើតេស្ត​អ្នកទេសចរ​ចន្លោះ ៣.០០០ ទៅ ៥.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​ដើម្បីរ​កកូ​វី​ដ ១៩ ហើយ​អ្នកទេសចរ​ជា​មធ្យម​ចន្លោះ ៣០ ទៅ ៥០​នាក់​មាន​វិជ្ជមាន​កូ​វី​ដ ១៩​។

ខេត្ត​នេះ​មាន​សណ្ឋាគារ​ចំនួន ៦៦​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​អ្នក​វិជ្ជមាន​កូ​វី​ដ ១៩​ដែល​មាន​រោគ​សញ្ញា​ពី​ស្រាល​ទៅ​មធ្យម​។

កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ខេត្ត​នេះ​រក​ឃើញ​អ្នក​ឆ្លង​វី​ដ ១៩​ថ្មី​ចំនួន ២១៥​នាក់ ដែល​ជា​កំណត់​ត្រា​ឆ្លង​ដ៏​ខ្ពស់​បំផុត​ក្នុង​រយៈពេល ១​ខែ​៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ