ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​គុន​ខ្មែរ​ធ្វើ​កំណែទម្រង់​ថ្មី​ ទាល់តែ​អ្នក​មានសមត្ថភាពខ្លាំង​​ ទើប​ក្លាយជា​កីឡាករ​ជម្រើសជាតិ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​គ្រាន់តែ​ចូល​ដល់​ឆ្នាំ​២០២២​ភ្លាម ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ផ្លាស់​ប្ដូ​រ​បរិបទ​ថ្មី​ភ្លែត ថ្វី​ដ្បិតតែ​ការ​ប្រកួត​

រាជធានី​ភ្នំពេញ ​៖ ​គ្រាន់តែ​ចូល​ដល់​ឆ្នាំ​២០២២​ភ្លាម ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ផ្លាស់​ប្ដូ​រ​បរិបទ​ថ្មី​ភ្លែត ថ្វី​ដ្បិតតែ​ការ​ប្រកួត​ជ្រើ​ង​ជើងឯក​ថ្នាក់​ជាតិ​ស្ថិត​នៅ​ក្នុង​ឆ្នាំ​ចាស់​២០២១​ក៏​ដោយ ក៏​ប៉ុន្តែ​សហព័ន្ធ​បាន​ផ្លាស់​ប្ដូ​កំណែទម្រង់​ថ្មី គឺ​ចម្រាញ់​យក​តែ​អ្នក​ឈ្នះ​លេខ​១​ប៉ុណ្ណោះ ឱ្យ​ចូល​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ ។ ​ការ​ធ្វើ​បែប​នេះ​ដើម្បី​ចង់​ជម្រុញ​ទៅ​ដល់​ក្រុម​កីឡាករ​-​កីឡាការិនី​ប្រដាល់​គុន​ខ្មែរ​បង្កើន​សមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​សហ​​ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កាលពី​ពេល​ថ្មី​ៗ​មកនេះ កាល​បរិ​ច្ឆេ​ទ​នៃ​ការ​ប្រកួត​ជ្រើស​ជើង​ឯក​​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២១ គ្រោង​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៤​ ដល់​ថ្ងៃ​ទី​២៩ ​មក​រា ឆ្នាំ​២០២២ នៅ​ទីលាន​កីឡដ្ឋាន​ស្តា​ត់​ចាស់​។​ រីឯ​ការ​ប្រកួត​បាន​ធ្វើការ​បែងចែក​ជា​ពីរ​វិញ្ញាសារ​គឺ​វិញ្ញាសា​បុរស​និង​នារី​ ។ ​ផ្នែក​បុរស​គណៈកម្មការ​ប្រកួត​តម្រូវ​ឱ្យ​មាន​រហូត​ដល់​ទៅ​៩​ប្រភេទ​ទម្ងន់ រួម​មាន​៖​ទុម្ងន់​៤៥​គីឡូក្រាម ទម្ងន់​៤៨​គីឡូក្រាម ទម្ងន់​៥១​គីឡូក្រាម ទម្ងន់​៥៤​គីឡូក្រាម ទម្ងន់​៥៧​គីឡូក្រាម ទម្ងន់​ម​៦០​គីឡូ​ក្រា ទម្ងន់​៦៣,៥​គីឡូក្រាម ទម្ងន់​៦៧​គីឡូក្រាម​និង​ទម្ងន់​៧១​គីឡូក្រាម ​។ ​ចំណែក​ផ្នែក​នារី​វិញ​មាន​តែ​៥​ប្រភេទ​ទម្ងន់​ប៉ុណ្ណោះ រួម​មាន​៖​ទម្ងន់​៤៨​គីឡូក្រាម ទម្ងន់​៥១​គីឡូក្រាម ទម្ងន់​៥៤​គីឡូក្រាម ទម្ងន់​៥៧​គីឡូក្រាម​និង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ផ្ដល់​លទ្ធភាព​ទៅ​ដល់​គ្រប់​បណ្ដា សមាគម​និង​ក្លិប​មក​ពី​តាម​រាជធានី​ខេត្ត ព្រមទាំង​ស្ថាប័ន​នានា ត្រូវ​ធ្វើការ​ចម្រាញ់​យក​តែ​កីឡាករ​ល្អ​ៗ ខ្លាំង​ៗ តែ​១​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ប្រភេទ​ទម្ងន់ ដើម្បី​តំណាង​ឱ្យ​ក្លិប​និង​ស្ថាប័ន​របស់​ខ្លួន​ឡើង​មក​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ដ៏​សំខាន់មួយ​នេះ ហើយ​មាន​តែ​អ្នក​ឈ្នះ​មេដាយមាស​ម្នាក់​ប៉ុណ្ណោះ​ទើប​អាច​ក្លាយជា​កីឡាករ​ជម្រើសជាតិ​បាន​។

​មិនតែប៉ុណ្ណោះ​ សហព័ន្ធ​ក៏​បាន​ធ្វើការ​ដាក់​ចេញ​នូវ​បម្រាម​មួយ​ចំនួន​ផង​ដែរ គឺ​កីឡាករ​មិន​អាច​ប្រើប្រាស់​សារធាតុ​ញៀ.ន ថ្នាំ​លើ​កម្លាំង ថ្នាំស្ពឹក ថ្នាំ​បញ្ចុះ​ទឹកនោម ថ្នាំ​បំបាត់​ការ​ឈឺចាប់ រួម​ទាំង​សារធាតុ​ញៀ.ន​ផ្សេង​ៗ​ទៀត​ផង​ដែរ​ ។​ ទោះជា​យ៉ាងណា​ សម្រាប់​កម្មវិធី​ប្រកួត​ជ្រើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២១​នេះ ត្រូវ​បាន​មហាជន​មួយ​ចំនួន​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ហើយ​ថែម​ទាំង​ចង់ឱ្យ​សហព័ន្ធ​មាន​ចំណាត់ការ​ថ្មី​ជាង​នេះ​ទៅ​ទៀត​ ជា​ពិសេស​នៅ​លើ​បច្ចេកទេស​ប្រកួត ដើម្បី​ឱ្យ​កីឡាករ​ប្រដាល់​គុន​ខ្មែរ មានការ​អភិវឌ្ឍ​ទៅ​តាម​ស្តង់ដា​អន្តរជាតិ​ត្រឹមត្រូវ ​។ ​ព្រោះ​អី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ត្រូវ​ទាម​ទារ​ល​ក្ខខ​ណ្ឌ បច្ចេកទេស​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ​។

គួ​រម្លឹក​ផង​ដែរ​ ការ​ប្រកួត​ជ្រើស​ជើងឯក​ថ្នាក់ជាតិ​នេះ ជា​គម្រោង​ថវិកាប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា តែបើ​សហព័ន្ធ​មាន​លទ្ធភាព​រកបាន​ដៃគូ​ឧបត្ថម្ភ​ឯកជន​មក​ពី​ខាងក្រៅ​បាន​ក៏​ជា​ការ​ល្អ​ដែរ សម្រាប់​ជំនួយ​បន្ថែម​ដល់​កីឡាករ ​កីឡាការិនី​ក្រៅ​ពី​ប្រាក់​របស់​ក្រសួង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ