ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរស្រុកស្រីស្នំ សហការ​ជាមួយរមណីយ​ដ្ឋាន​ស្រីស្នំភូមិខ្ញុំ ​រៀបចំ​ព្រឹត្តិការណ៍​ឆ្លងឆ្នាំសកល ​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកស្រីស្នំ សហការ​ជាមួយរមណីយដ្ឋានស្រីស្នំភូមិខ្ញុំ បានរៀបចំព្រឹត្តិការណ៍​ឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូល​ឆ្នាំ២០២២ ដើម្បីអបអរសាទរឆ្នាំថ្មី ជាលើកដំបូងហើយ សម្រាប់ស្រុកនេះ ដែលមានរយ:ពេល…

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកស្រីស្នំ សហការ​ជាមួយរមណីយដ្ឋានស្រីស្នំភូមិខ្ញុំ បានរៀបចំព្រឹត្តិការណ៍​ឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូល​ឆ្នាំ២០២២ ដើម្បីអបអរសាទរឆ្នាំថ្មី ជាលើកដំបូងហើយ សម្រាប់ស្រុកនេះ ដែលមានរយ:ពេល ២​យប់ ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ២០២២ ស្ថិត​នៅរមណីយដ្ឋានស្រីស្នំភូមិខ្ញុំ ក្នុងភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀម​រាប​។

ពិធីនេះ បានធ្វើឡើង ក្រោមអធិបតីភាព លោក​បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង​កីឡា និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីស្នំ នឹងមានវត្តមាននិមន្ត អញ្ជើញពី​សំណាក់ព្រះសង្ឃ លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្ដីរាជការ អង្គភាពជុំវិញស្រុក អាជ្ញាធរឃុំ និងប្រជាពលរដ្ឋជាច្រើនកុះករ​។  

​លោក បណ្ឌិត ស៊ាន បូរ៉ាត មាន ប្រសាសន៍ ក្នុងពិធីដាំកូនឈើ នៅមណ្ឌលដូនសុខ ស្ថិតនៅភូមិសាលា ឃុំស្លែងស្ពានថា នៅឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជានឹងមានការរៀបចំបោះឆ្នោះដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជាក់ស្តែងនាពេលនេះ ដែលក្រុមការងារយុវជនខេត្ត ចុះជួយស្រុកស្រីស្នំ បានរួបរួមសាមគ្គីគ្នា ដើម្បីចូលរួមអបអរសាទរឆ្លងឆ្នាំសកលជាមួយកម្មវិធីជិះកង់ ដាំកូនឈើធ្នុង ចំនួន ២០០ដើម នៅមណ្ឌលសុខភាពដូនសុខ ក្នុងគោលបំណងលើកស្ទួយថែរក្សបរិស្ថាននៅប្រទេសកម្ពុជាយើង ឲ្យបានល្អប្រសើរថែមទៀត។

លោកបាន​កោត​សរសើរចំពោះក្រុមការងារបក្សស្រុក ក៏ដូចជាបក្សខេត្ត កន្លងមកតែងតែសហការគ្នាបានយ៉ាងល្អ ក្នុងការអភិវឌ្ឍន៍ស្រុកឲ្យមានការរីកចំរើនជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានលះបង់ស្វះស្វែងគ្រប់បែបយ៉ាង ដើម្បីសុខសន្តិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ មានប្រសាសន៍ថា នៅស្រុកស្រីស្នំនេះ ជាលើកទី០១ហើយ ដែលយើងបានធ្វើពិធីបុណ្យឆ្លងឆ្នាំ ដោយសហការជាមួយរមណីយដ្ឋានស្រីស្នំភូមិខ្ញុំ ដើម្បីជំរុញ ក៏ដូចជាការបង្ហាញឲ្យដៃគូ​ និងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនវិស័យឯកជន អាចមកជួយ ឬក៏មកវិនិយោគនៅក្នុងស្រុកស្រីស្នំនេះ ដើម្បីឲ្យប្រែក្លាយទៅ​តំបន់អភិវឌ្ឍន៍ ដែលមានសក្តានុពលជាច្រើនកន្លែង ក្នុងគោលបំណងលើក​ស្ទួយដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីទាក់ទាញអ្នកទេសចរណ៍គ្រប់មជ្ឈដ្ឋាន ឲ្យមកសិក្សាស្វែងយល់ពីតំបន់អរិយធម៌ វប្បធម៌ជាដើម។

ចំពោះការដើរកំសាន្តលក្ខណៈគ្រួសារក្តី ជាក្រុមៗក្តី ទៅ កាន់តំបន់រមណីយដ្ឋានទេសចរណ៍ធម្ម ជាតិនានានៅក្នុង​ស្រុកស្រីស្នំនេះ ពាក់ព័ន្ធសន្តិសុខសុវត្ថិភាព គឺមិនមានការព្រួយបារម្មណ័ឡើយ ដោយសារតែមានអាជ្ញាធរ សមត្ថកិច្ចដែនដី ពួកគាត់មានការទទួល ខុសត្រូវខ្ពស់ ដូច្នេះ ការបោះតង់សម្រាក លំហែកាយ និងការជិះកង់កំសាន្ត តាមតំបន់រមណីយដ្ឋាន មិនមានអ្វីភ័យខ្លាចឡើយ។

លោក ជា រតនៈ ជាម្ចាស់ស្ថាបនិកស្រីស្នំភូមិខ្ញុំ បានលើកឡើងថា ការបង្កើតនៅព្រឹត្តិការណ៍ឆ្លងឆ្នាំសកល នាពេលនេះ យើងមាន​កម្មវិធីជាច្រើន ដូចជា ជិះកង់សាមគ្គី រួមគ្នាដាំកូនឈើ ជិះគោយន្តទស្សនាព្រៃសហគមន៍ ជិះទូកម្សាន្តនៅទំនប់​ស្ទឹងស្រែង បោះតង់លក្ខណ:គ្រួសារឬជាក្រុមៗ និងដើរឡើងភ្នំស្រីស្នំ គយគន់មើលទេសភាពដ៏ស្រស់ត្រកាល រាំធុងបាស់ រាំស្គរដៃ មានម្ហូបអាហារប៊ូហ្វេឆ្ងាញ់ៗ ដែលជាចំណែកមួយ ដើម្បីចូលរួមលើកកម្ពស់ជីវភាពការរស់នៅ​របស់បងប្អូន​ប្រជាពលរដ្ឋ។


គួរបញ្ជាក់ថា ​របាយ​ការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បង្ហាញ​ថា គោលដៅសំខាន់ៗនៃដំណើរកម្សាន្ត នៅខេត្តសៀមរាប រួមមាន៖ រមណីយដ្ឋានអង្គរ ប្រហែលជា ១៧ម៉ឺននាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន ប្រហែល ៥ពាន់នាក់ សហគមន៍​ទេសចរណ៍-អេកូទេស​ចរណ៍ និងតំបន់ផ្សេងៗ មានប្រហែលជា ១៤ពាន់នាក់ ការជួបជុំគ្នា កម្សាន្តរាត្រីឆ្លងឆ្នាំ នៅក្រុង​សៀមរាប រួមមាន នៅតំបន់ផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់​៕​ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ