ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ប្រចាំឆ្នាំ​របស់​កម្ពុជា​បង្ហាញ​ស្នាដៃ​លើ​ឆាក​បវរកញ្ញា​គួរ​ឱ្យ​ចាប់អារម្មណ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

ពិត​ណាស់ មហាជន និង​បងប្អូន​អ្នក​តាមដាន​ស្នេហា​វិស័យ​បវរកញ្ញា​កម្ពុជា ជា​ច្រើន​បាន​តាមដាន និង​រាល់​សកម្ម​ភាព បវរកញ្ញា​ទាំងនោះ​ដែល​បាន​ឆក់​ឱកាស​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរ​ជាតិ​

រាជធានី​ភ្នំពេញ ៖ ពិត​ណាស់ មហាជន និង​បងប្អូន​អ្នក​តាមដាន​ស្នេហា​វិស័យ​បវរកញ្ញា​កម្ពុជា ជា​ច្រើន​បាន​តាមដាន និង​រាល់​សកម្មភាព បវរកញ្ញា​ទាំងនោះ​ដែល​បាន​ឆក់​ឱកាស​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។

បវរកញ្ញា​ទាំងនោះ​ត្រូវ​បាន​មើលឃើញ​ថា បាន​ខិតខំ​ពាំនាំ​មក​នូវ​ភាព​លេចធ្លោ​មួយ​ចំនួន មក​អោយ​ជាតិ​ខ្លួន​។ ដូចនេះ​ហើយ ទើប​ធ្វើ​អោយ​គេ​មើលឃើញ​ថា វិស័យ​បវរកញ្ញា​បច្ចុប្បន្ន​របស់ ប្រទេស​កម្ពុជា មានការ​ទាក់ទាញ ហើយ​កំពុង​តែ​មាន​ប្រជាប្រិយភាព​ផង​ដែរ​។

កម្មវិធី​ប្រកួត​បវរកញ្ញា​មួយ​ចំនួន ដែល​ខាង​កម្ពុជា​យើង​ធ្វើការ​ប្រកួតប្រជែង ហើយ​រមែង​ជ្រើស​នារី​ឆ្លាត ពូកែ និង​ក្លាហាន អោយ​មានឱកាស​ចេញ​ទៅ​ប្រកួត ក្នុង​នោះ​មានកម្ម​វិធី​ប្រកួត Miss Grand Miss Universe Miss World Miss International ជាដើម​។

ក្នុង​នោះ ប្រទេស​ឥណ្ឌា ដណ្តើម​បាន​មកុដ​ជា​ច្រើន ដែល​មាន​ប្រវត្តិ​ធ្វើ​អោយ​គេ​ស្ងើចសរសើរ​ដូច​ជា​នៅ​ក្នុង​កម្មវិធី​ចក្រ​វា​ឡ បាន​យក​មកុដ​៣​លើក (Miss Universe – 1994, 2000, 2021) ផ្នែក​បវរកញ្ញា ពិភពលោក បាន​ក្រសោប​តំណែង 6 លើក (Miss World – 1966, 1994, 1997, 1999, 2000, 2017). ។ ផ្នែក​កញ្ញាឯក​អន្តរជាតិ ដណ្តើម​បាន​២​ដង (Miss Intercontinental – 1978, 1997) ។

ដោយឡែក ស្រី​ស្អាត​កម្ពុជា ដែល​ជានា​រី​កំពូល​សម្រស់​ចេញពី​កម្មវិធី​ប៉ុន្មាន​រូប​ផ្សេង​ៗ​បាន​ធ្វើ​អោយ​ឆាក នៅ​អន្តេ​ជាតិ​ផ្ទុះ​ការ​គាំទ្រ​ជា​ខ្លាំង ដូច​ជា​ផ្តើម​ពី រ៉េ​ត សារី​តា ដែល​ឆក់​បានការ​គាំទ្រ​អំឡុង​ពេល​ចេញ​ទៅ​ប្រកួត Miss Universe 2020 នៅ​សហរដ្ឋអាមេរិក នាង​មាន​មាឌ​ល្អិត តែ​ចិត្ត​ក្លាហាន មិន​ចាញ់​ឧបសគ្គ​។ បវរកញ្ញា សាច់​សរ​លោង លីវ ជី​លី ក៏​ផ្ទុះ​ដោយ​សំឡេង​ទាក់ទាញ​ខ្លាំង ក្រោយ​ប្រឡង​ចូល​ដល់​២០ ប្រទេស​ចុង​ក្រោយ នៃ​ការ​ប្រកួត Miss Grand ឆ្នាំ​២០២០ នៅ​ប្រទេស​ថៃ​។ អ្នក​ទាំង​២​រូប​នេះ បាន​បង្ក​អោយ​មានការ​តាមដាន​វិស័យ​បវរកញ្ញា​ច្រើន​ឡើង​នា​ទឹកដី​កម្ពុជា​។

ក្នុង​ឆ្នាំ​២០២១​នេះ​វិញ ស្រី​ស្អាត​ផ្សេង​ទៀត​ត្រូវ​បាន​ជ្រើសតាំង​តំណាង​ជាតិ​កម្ពុជា ដើម្បី​ប្រកួត​លើ​ឆាក​អន្តរជាតិ​ហើយ​ទទួល​បាន​ឱកាសល្អ​ៗ លេចធ្លោ​មិនធម្មតា ដូច​ជា ប៉ូ​គី​ម​ថេ​ង សុ​ទ្ឋ​ធីតា បាន​ក្លាយជា​រាជ​នី​១០​ប្រទេស​ចុង​ក្រោយ នៃ​ការ​ប្រកួត Miss Grand International 2021 នៅ​ប្រទេស​ថៃ បង្ក​បាន​ចំណាប់អារម្មណ៍​ខ្ពស់​លើ​ប្រទេស​ផ្សេង​ៗ​មិនធម្មតា​។ នាង​តូចចិត្ត​មុត ងិ​ន ម៉ា​រ៉ា​ឌី ក៏​ខ្លាំង​ម្នាក់​ដែរ ដ្បិតតែ​នាង​មិន​ឡើង​ដល់​តំណែង​អ្វី​ដែល​ចង់បាន តែ​នាង​ត្រូវ​បាន​លើក​ឡើង​ថា ធ្វើ​បាន​ល្អ​បំផុត​។ នាង​បាន​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​បវរកញ្ញា​ចក្រ​វា​ឡ លើក​ទី​៧០ ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល​។

ហើយ​ក្នុង​ការ​ចេញ​ទៅ​ប្រកួត ម៉ា​រ៉ា​ឌី បាន​ធ្វើ​អោយ​គេ​ចាប់អារម្មណ៍​ក្នុង​ឈុត​តំណាង​ជាតិ​។ បវរកញ្ញា ពិភពលោក Miss wold កម្ពុជា ភុំ សោ​ភ័​ណ្ឌ ក៏​ធ្វើ​អោយ​មានការ​តាមដាន​ដែរ ក្រោយ​ពេល​ឡើង​ទៅ​ប្រកួត​នៅ​ប្រទេស​ព័រ​តូ​រី​កូ​។ ការ​ប្រកួត​របស់​នាង បាន​ផ្អាក​លើក​ពេល​៩០​ថ្ងៃ ដោយសារ តែ​កម្មវិធី​នោះ មាន​នារី​តំណាង​ប្រទេស​មួយ​ចំនួន​បាន​ឆ្លង​កូ​វី​ដ​១៩ ដែល​រីក​រាលដាល​បន្ត​គ្នា​ពេក​។

ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ថា តើ​ឆ្នាំ​២០២២ មាន​នារី​ឆ្លាត​វៃ​កម្ពុជា​រូប​ណា​ដែល​អាច​ឆក់​បានការ​ទាក់ទាញ​បន្ត​ទៀត​អោយ​អ្នក​តាមដាន​បានដឹង និង​លើក​សរសើរ?។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ