ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​ពី​បារាំង​គួរ​ឱ្យ​ទាក់ទាញ​សម្រាប់​ស្ត្រី​ចាប់ផ្ដើម​វាយលុក​ទីផ្សារ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន SUGAR France ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ​វៃឆ្លាត​បែប Fashion ដំបូង​គេ​នៅ​លើ​ពិភពលោក បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ដ៏​ល្បី​មួយ បើក​ដំណើរការ​ការិយាល័យ​តាំង​បង្ហាញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន SUGAR France ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ​វៃឆ្លាត​បែប Fashion ដំបូង​គេ​នៅ​លើ​ពិភពលោក បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ដ៏​ល្បី​មួយ បើក​ដំណើរការ​ការិយាល័យ​តាំង​បង្ហាញ និង​សេវាកម្ម​បម្រើ​អតិថិជន​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ។ តាម​ការ​រួម​បញ្ចូល​គ្នា​នៃ​ការ​រចនា​ល្អ​ប្រណីត​របស់​ត្បូង​ចរណៃ SWAROVSKI ZIRCONIA ដ៏​ល្បីល្បាញ​ជាមួយនឹង​វត្ថុធាតុដើម​ល្អ​ៗ​បំផុត​សម្រាប់​ផលិត​ស្មា​ត​ហ្វូ​ន​ធ្វើ​ឱ្យ​ទូរស័ព្ទ​ម៉ាក​របស់​បារាំង​ថ្មី​មួយ​នេះ កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ទូទៅ ។

នៅ​ក្នុង​ពិធី​ប្រកាស​លក់​ជា​ផ្លូវការ​ទូរស័ព្ទ​ឆ្លាត​វៃ SUGAR France នៅ​ផ្លូវ​សុធារស កាលពី​ល្ងាច​ថ្ងៃ​ទី​១២ មិថុនា ២០១៦ លោក យិ​ន ឌី​ណា ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​ប្រចាំ​ប្រទេស​កម្ពុជា បានឱ្យ​ដឹង​ថា ទូរស័ព្ទ SUGAR France ត្រូវ​បាន​ផលិត​ឡើង​ដំបូង​គេ​នៅ​ឆ្នាំ​២០១៣ នៅ​ប្រទេស​បារាំង ។ វា​កំពុង​ចរាចរ​លក់​លើ​ទីផ្សារ​ធំ​ៗ​ដូច​ជា​បារាំង ហុង​កុង ចិន ម៉ា​កាវ ឌូ​បៃ តៃវ៉ាន់ និង​ប្រទេស​កម្ពុជា ។ SUGAR France រចនា​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ ទាន់សម័យ​បែប Fashion របស់​បារាំង ដែល​អាច​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នក​ប្រើប្រាស់​ទាំង​ផ្នែក Hardware Software និង​សេវាកម្ម​ជួសជុល​ផង​ដែរ ។ លោក​និយាយ​ថា «​ថ្ងៃនេះ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ សូម​ប្រកាស​នូវ​ការ​បើក​ដំណើរ​ការ​ការិយាល័យ​តាំង​បង្ហាញ​ផលិតផល និង​សេវា​ទទួល​ជួសជុល​ដំបូង​គេ ដើម្បី​អនុញ្ញាត​ឱ្យ​អតិថិជន​ចូល​ធ្វើតេស្ត​សាកល្បង​ប្រើប្រាស់​ទូរស័ព្ទ​រាង​កាលី​ប​បែប Fashion តេស្ត​មើល​ត្បូង​ចរណៃ Swarovski ភ្លឺ​ល្អ​ដូច​គ្រាប់ពេជ្រ​ពិត​ៗ​ពី​ធម្មជាតិ និង​ទទួល​បាន​សេវាកម្ម​ប្រកបដោយ​ទំនុកចិត្ត​ក្រុមហ៊ុន​ផ្ទាល់​» ។

លោក​បន្ត​ថា អាស្រ័យ​លើ​ទស្សនៈ​គោលការណ៍​នៃ​ការ​រចនា​យ៉ាង​ពិសេស​ជាងគេ ជាមួយនឹង​ការ​ផ្សា​ភ្ជាប់​នឹង​គ្រឿងអលង្ការ​ដ៏​ល្អ​ប្រណីត លក្ខណៈ​ពិសេស​របស់​ទូរស័ព្ទ​ខ្ពស់ Version ចុង​ក្រោយ និង​មុខងារ​កាមេរ៉ា ប្រកបដោយ​ភាព​ច្នៃប្រឌិត​ពិសេស​ជាងគេ ក្រុមហ៊ុន SUGAR France បាន​រួសរាន់​សិក្សា​ពី​ក្រុម​ដែល​ចូល​ចិត្ត​បែប Fashion នៅ​ប្រទេស​បារាំង ដែល​ប្រាថ្នា​ចង់​មានបទពិសោធន៍​ប្លែក និង​បែប​ស្ទីល​ថ្មី ។ SUGAR France ក៏​បាន​និង​កំពុង​ណែនាំ​ទូរស័ព្ទ​ថ្មី​ចំនួន​ពីរ​ម៉ូ​ដែល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា រួម​មាន SUGAR C7 ដែល​មាន​សេន​សឺរ​ស្គេ​ន​ក្រ​យ៉ៅ​ដៃ​លឿន​ជាងគេ​បំផុត និង SUGAR Y7 ដែល​មាន​អេ​ក្រង់​កាន់តែ​ធំ​ស្រួល​ប្រើ ៕